Skip to main content
Many King County facilities are closed to the public, and many services are being offered remotely. Learn more about changes and cancellations.  
King County logo

ស្នាក់នៅផ្ទះ, ថែរក្សាសុខភាព

នៅថ្ងៃទី២៣ ខែមីនា អភិបាលរដ្ឋ លោក Jay Inslee បានប្រកាស់ ចេញបញ្ជាទូទាំងរដ្ឋ​  (Stay Home, Stay Healthy ស្នាក់នៅផ្ទះ, ថែ រក្សាសុខភាព)។ ការប្រកាសនេះបានបញ្ជាក់ថា៖

  • ប្រជាជនវ៉ាស៊ីងតោនត្រូវតែស្នាក់នៅផ្ទះ លុះត្រាតែពួកគេមានធុរៈចាំបាច់ខ្លាំងទើបចេញក្រៅបាន។
  • គ្រប់កម្មវិធី ឬព្រឹត្តិការណ៍សង្គម ជំនឿ និងកម្មវិធីកំសាន្តត្រូវបានបិទចោល។
  • គ្រប់អាជីវកម្មទាំងអស់ត្រូវតែបិទ លើកលែងតែអាជីវកម្មសំខាន់ ខ្លាំង​។ អាជីវកម្មណាដែលធ្វើតាមការងារទូរគមនាគមន៍និងធ្វើ ពីផ្ទះអាចបន្តដំំណើការបាន។​ អាជីវកម្មសំខាន់ មានដូចជា ហាង ចាប់ហួយ, ឱសថស្ថាន, ធនាគារ, កន្លែងមើលថែសុខភាព, ហាង លក់ឧបករណ៍ប្រើប្រាស់, ការដឹងជញ្ជូន, សេវាមើលថែក្មេង។ល។

បទបញ្ជានេះត្រូវអនុវត្តរហូតដល់ថ្ងៃទី ៦ ខែ មេសា។ អាជីវកម្មដែលមិន សំខាន់មិនត្រូវបើកទេ យ៉ាងហោចណាស់រហូតដល់ថ្ងៃទី៨ ខែមេសា។

អ្វីដែលគេអនុញ្ញាតអោយធ្វើបាន៖

  • ទិញគ្រឿងធ្វើម្ហូប និងកម្មង់ម្ហូបពីហាងទៅហូបនៅផ្ទះ (ការដឹក ជញ្ជូនម្ហូបក៏បានអនុញ្ញាតផងដែរ)
  • មានណាត់ជួបទាក់ទងនឹងសុខភាព និងទៅឱសថស្ថាន។
  • ការដើរហាត់ប្រាណ, រត់ហាត់ប្រាណ, ជិះកង់និងថែរក្សាសួន ច្បារ។ រាល់សកម្មភាពនៅខាងក្រៅទាំងអស់ អ្នកត្រូវរក្សាចម្ងាយ ពីអ្នកដ៏ទៃអោយបានចំងាយ៦ហ្វីត។
  • ទៅចាក់សាំង, ទៅយកម្ហូបនៅកន្លែងផ្ដល់អាហារ, ហាងលក់គ្រឿង ប្រើប្រាស់ប្រចាំថ្ងៃ, ធនាគារនិងកន្លែងបោកគក់សម្លៀកបំពាក់។
  • បន្តទៅធ្វើកាធម្មតារប្រសិនជាអ្នកធ្វើការក្នុង “អាជីវកម្មសំខាន់”

អ្វីដែលគេមិនអនុញ្ញាត៖

  • ចូករួមក្នុងពិធីជួបជុំគ្នាកំសាន្ត, មុខរបរកម្សាន្ដ, ឬក្លឹបសង្គម
  • ចូលរួម ឬលេងល្បែងកីឡា ឬធ្វើការហាត់សម
  • ចូលរួមអាពាហ៍ពិពាហ៍ ឬពិធីបុណ្យសព
  • ចូលរួមក្នុងពិធីសាសនា
  • ទៅលេងសារៈមន្ទីរ, រោងកុន, សាលសិល្បៈ, ឬកម្មវិធីមូលនិធិ
  • ចូលរួមពិធីប្រគុំតន្រ្តី, ពិធីបុណ្យ ឬក្បួនដង្ហែរ
  • ទៅហាត់ប្រាណនៅកន្លែងហាត់ប្រាណឬមជ្ឈមណ្ឌលហាត់ប្រាណ
  • ទៅហាងធ្វើក្រចក ហាងកាត់សក់ ឬ កន្លែចាក់សាក់
  • ទៅបារ ឬបរិភោគអាហារតាមភោជនីយដ្ឋាន (សកម្មភាពទាំងពីរនេះត្រូវបានហាមរួចមកហើយ)

តើជំងឺខូវីដ-១៩ COVID-19 គឺជាជំងឺអ្វី?

ជំងឺខូវីដ-១៩ (ពីមុនមកត្រូវបានគេហៅថា "ណូវែល ខូរ៉ូនណាវីរុស novel Coronavirus") គឺជាប្រភេទមេរោគថ្មីដែលរីករាលដាល (ឆ្លង)ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ បច្ចុប្បន្ននេះវាមាននៅក្នុងសហរដ្ឋអាមេរិកនិងប្រទេស ជាច្រើនទៀត។

តើជំងឺខូវីដ-១៩នេះឆ្លងដោយរបៀបណា?

អ្នកឯកទេសផ្នែកសុខភាពកំពុងតែសិក្សាបន្ថែមទៀតអំពីការឆ្លងជំងីនេះ។ បច្ចុប្បន្ន គេបានគិតថា វាឆ្លងតាម៖

  • តាមរយៈដំណក់ទឹកមាត់នៅពេលដែលអ្នកមានជំងឺនេះក្អកឬកណ្តាស់
  • រវាងមនុស្សដែលនៅជិតគ្នា (ចម្ងាយប្រហែល ៦ ហ្វីត)
  • ដោយការប៉ះលើផ្ទៃឬវត្ថុអ្វីមួយដែលមានមេរោគនេះហើយបន្ទាប់មកយកដៃដែលប៉ះនោះមកប៉ះមាត់ ច្រមុះ ឬភ្នែក

តើវាមានរោគសញ្ញាអ្វីខ្លះ?

អ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺខូរ៉ូនណាវីរុស របាយការណ៍បានអោយដឹងថា វាអាចចេញរោគសញ្ញាក្នុងរយៈពេលពីរថ្ងៃ ឬ១៤ថ្ងៃបន្ទាប់ពីបានឆ្លងរោគ៖

តើវាមានរោគសញ្ញាអ្វីខ្លះ?

ក្រសួងសុខភាពសាធារណៈណែនាំថា អ្នកដែលមានហានិភ័យខ្ពស់ ងាយនឹងកើតជំងឺដ៏ធ្ងន់ធ្ងរគួរតែស្នាក់នៅផ្ទះ និងខំព្យាយាមនៅអោយឆ្ងាយពីទីកន្លែងដែលមានមនុស្សច្រើន។ អ្នកដែលមានហានិភ័យខ្ពស់មានដូចជា៖

  • អ្នកមានអាយុ៦០ឆ្នាំឡើងទៅ
  • មានកើតជំងឺ ដូចជាជំងឺបេះដូង ជំងឺសួតឬជំងឺទឹកនោមផ្អែម
  • មានប្រព័ន្ធការពារសុខភាពទន់ខ្សោយ
  • អ្នកមានផ្ទៃពោះ

អ្នកដែលមានចម្ងល់ថា តើស្ថានភាពរបស់ពួកគេអាចធ្វើឱ្យពួកគេមានហានិភ័យងាយនឹងកើតជំងឺខូវីដ-១៩ ដ៏ធ្ងន់ធ្ងរ គួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យរបស់ពួកគេ។

ចៅវាយនៅកន្លែងធ្វើកាគួរតែចាត់វិធានការដើម្បីជួយអោយបុគ្គលិករបស់ពួកគេអាចកាត់បន្ថយធ្វើការនៅទីកន្លែងមានមនុស្សច្រើន។

ចៅវាយនៅកន្លែងធ្វើការគួរតែ៖

  • បង្កើនអោយមានបុគ្គលិកធ្វើការពីផ្ទះអោយច្រើន
  • ជំរុញអោយបុគ្គលិកស្នាក់នៅផ្ទះនៅពេលពួកគេឈឺ។
  • បង្កើនអោយមានពេលវេលាឈប់បានច្រើនសម្រាប់អ្នកឈឺ ឬអ្នកដែលគេសំណូមពរអោយស្នាក់នៅផ្ទះ ព្រោះពួកគេមានហានិភ័យខ្ពស់អាចឈឺ។
  • គួរតែផ្លាស់ប្តូរម៉ោងចាប់ផ្តើមធ្វើការនិងម៉ោងចេញ ដើម្បីកុំអោយមានមនុស្សធ្វើការជុំគ្នាច្រើនពេកនៅក្នុងពេលតែមួយ។

នៅថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២០ អភិបាលរដ្ឋវ៉ាស៊ីងតោនលោក Jay Inslee បានប្រកាសថាសាលារៀនទាំង អស់នៅតំបន់ឃីងខោនធី King County, តំបន់ស្នូហូមីសខោនធី Snohomish County និងតំបន់ ភៀសខោនធី Pierce County នឹងត្រូវបិទចាប់ពីថ្ងៃអង្គារទី ១៧ ខែមីនា ដល់ថ្ងៃសុក្រទី ២៤ ខែមេសា។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគវីរុសកូវីដ១៩ COVID-19 យ៉ាងខ្លាំងតាមតំបន់ទាំងនេះនៅក្នុងរដ្ធវ៉ាស៊ីនតោន។

អ្នកអាចកាត់បន្ថយហានិភ័យដល់ខ្លួនអ្នក ជាពិសេសចំពោះអ្នកដែលងាយរងគ្រោះដោយសារជំងឺខូវីដ-១៩៖

  • ស្នាក់នៅផ្ទះហើយកុំចេញទៅក្រៅនៅទីសាធារណៈនៅពេលអ្នកកំពុងឈឺ។
  • ជាទូទៅ ជៀសវាងទៅទីកន្លែងមន្ទីរព្យាបាលជំងឺ លុះត្រាតែចាំបាច់។ ប្រសិនបើអ្នកឈឺ សូមទូរស័ព្ទទៅការិយាល័យវេជ្ជបណ្ឌិតរបស់អ្នកជាមុនសិន មុននឹងទៅ។
  • ទោះបីជាអ្នកមិនឈឺក៏ដោយ សូមចៀសវាងទៅមន្ទីរពេទ្យ កន្លែងថែទាំអ្នកជំងឺ ឬមណ្ឌលមើលថែទាំមនុស្សចាស់ជរា។ ប្រសិនបើអ្នកត្រូវការទៅមណ្ឌលណាមួយ សូមកំណត់ពេលវេលារបស់អ្នកនៅទីនោះ(ព្យាយាមកុំនៅយូរពេក ហើយរក្សាចំងាយ 6 ហ្វីតពីអ្នកជំងឺ។)
  • សូមកុំទៅមន្ទីរសង្គ្រោះបន្ទាន់លុះត្រាតែចាំបាច់។ មន្ទីរសង្គ្រោះបន្ទាន់គឺសម្រាប់មើលអ្នកជំងឺឈឺធ្ងន់ធ្ងរតែប៉ុណ្ណោះ។ ប្រសិនបើអ្នកក្អក គ្រុនក្តៅឬមានរោគសញ្ញាផ្សេងទៀត សូមទូរស័ព្ទទៅគ្រូពេទ្យប្រចាំសុខភាពរបស់អ្នកជាមុនសិន។
  • ការអនុវត្តទម្លាប់អនាម័យផ្ទាល់ខ្លួនដ៏ល្អ ដូចជាការលាងដៃជាមួយសាប៊ូនិងទឹកអោយបានញឹកញាប់ ក្អកដាក់ក្រដាសឬកែងដៃហើយនិងចៀងវាងប៉ះភ្នែក ការប៉ះច្រមុះ ឬមាត់របស់អ្នក។
  • នៅឱ្យឆ្ងាយពីមនុស្សដែលឈឺ ជាពិសេសប្រសិនបើអ្នកមានហានិភ័យខ្ពស់អាចឆ្លងជំងឺខូរ៉ូនណាវីរុស។
  • ឧស្សាហ៍លាងសម្អាតផ្ទៃនិងវត្ថុដែលអ្នកប៉ះអោយបានញឹកញាប់ (ដូចជាដៃទ្វារហើយនិងកុងតាក់ភ្លើង) ។ ផលិតផលសម្អាតផ្ទះគឺជាផលិតផលដែលមានប្រសិទ្ធភាព។
  • សម្រាកឱ្យបានច្រើន ផឹកទឹកឱ្យបានច្រើន បរិភោគអាហារដែលមានជីវជាតិល្អ និងកាត់បន្ថយភាពតានតឹងក្នុងចិត្តរបស់អ្នក ដើម្បីថែរក្សាប្រព័ន្ធការពារសុខភាពរបស់អ្នកអោយបានរឹងមាំ។.
  • មជ្ឈមណ្ឌលទូរស័ព្ទជំងឺខូរ៉ូនណាវីរុសរបស់ឃីងខោនធីគឺ 206-477-3977។ ខ្សែទូរស័ព្ទនេះ បើកពីម៉ោង 8 ព្រឹក ដល់ ម៉ោង 7 យប់ ជា រៀងរាល់ថ្ងៃ។
  • មជ្ឈមណ្ឌលទូរស័ព្ទជំងឺខូរ៉ូនណាវីរុសរដ្ឋវ៉ាស៊ីងតោន 1-800-525-0127 ហើយចុចសញ្ញា # ។ បណ្តាញទូរស័ព្ទជំនួយនេះ បើកពីម៉ោង 6ព្រឹក ដល់ ម៉ោង 10យប់ ជា រៀងរាល់ថ្ងៃ។

អ្នកលើកទូរស័ព្ទអាចភ្ជាប់អ្នកជាមួយអ្នកបកប្រែភាសា។ អ្នកត្រូវចេះប្រាប់ពួកគេជាភាសាអង់គ្លេសនូវភាសារដែលអ្នកនិយាយ។ អ្នកប្រហែលជាអាចរង់ចាំយូរ។

ត្រៀមខ្លួនជួយគ្នាទៅវិញទៅមក។ ស្មារតីរឹងមាំរបស់សហគមន៍នឹងនាំយើងឆ្លងផុតគ្រាលំបាក។