Skip to main content

ក្រសួងសុខភាពសាធារណៈ ចេញអនុសាសឱ្យបញ្ឈប់ជំងឺកូវីដ-១៩ (Khmer)

ក្រសួងសុខភាពសាធារណៈ ចេញអនុសាសឱ្យបញ្ឈប់ជំងឺកូវីដ-១៩

Public Health Recommendations to Stop COVID-19 in Khmer

សូមចូលទៅកាន់គេហទំព័ររបស់ Department of Health (ក្រសួងសុខាភិបាល) នៃរដ្ឋវ៉ាស៊ីនតោន ដើម្បីមើលព័ត៌មានបកប្រែអំពីជំងឺ COVID-19។ អ្នកអាចប្រើម៉ឺនុយទម្លាក់ចុះនៃភាសា ដើម្បីស្វែងរកការបកប្រែទាំងអស់ដែលពួកគេផ្ដល់ជូន។

ខែមេសា ទី 28 2023៖ ពត៌មានអំពីថ្នាំ វ៉ាក់សាំងថ្មី (ការពារមេរោគពីរប្រភេទ) ណែនាំសម្រាប់មនុស្សគ្រប់ៗគ្នាដែលមានអាយុពី៦ខែឡើងទៅ។

ការណែនាំរបស់ក្រសួង CDC អំពីការចាក់វ៉ាក់សាំងការពារកូវីដ១៩ COVID-19 ចាប់ពីខែមេសា ទី19 2023 គឺ៖

មនុស្សគ្រប់ៗគ្នាដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅ គួរចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ថ្មីរបស់ហ្វៃស៊ឺ Pfizer ឬ ម៉ូឌឺនណា Moderna បាន១ដូស ទើបចាត់ទុកថា គ្រប់ចំនួន (អត់មានភាសាខ្មែរទេ មានជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។

មនុស្សមួយចំនួនក៏អាចចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ដូសជំរុញបន្ថែមទៀតបាន៖

  • អ្នកដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ក៏អាចចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ដូសជំរុញថ្មី១ម្ជុលបន្ថែមទៀតសម្រាប់លើកទី៤ ឬក៏ជាច្រើនខែក្រោយពីបានចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ថ្មីរួច។
  • អ្នកដែលមានសុខភាពទន់ខ្សោយកម្រិតមធ្យមឬកម្រិតធ្ងន់ ក៏អាចចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ដូសជំរុញថ្មី១ម្ជុលបន្ថែមទៀតសម្រាប់លើកទី២ ឬក៏ជាច្រើនខែក្រោយពីបានចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ថ្មីរួច។

ក្មេងដែលមានអាយុចាប់ពី៦ខែទៅ៥ឆ្នាំ ប្រហែលជាត្រូវការចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ជាច្រើនដូសដើម្បីឱ្យបានគ្រប់ចំនួន រួមមានទាំង យ៉ាងតិច ចាក់បាន១ដូសនៃថ្នាំវ៉ាក់សាំងថ្មីរបស់ហ្វៃស៊ឺ Pfizer ឬ ម៉ូឌឺនណា Moderna ។ វាអាស្រ័យទៅតាម ចំនួនដូសដែលពួកគេបានចាក់ពីមុនមកហើយនិងអាយុរបស់ពួកគេ។

សូមសាកសួរអ្នកផ្ដល់សេវាកម្មសុខភាពរបស់អ្នកប្រសិនបើអ្នកមានសំណួរអំពីចំនួនដូសដែលអ្នកត្រូវការចាក់។

ចំពោះព័ត៌មានបន្ថែមអំពីការចាក់វ៉ាក់សាំង សូមចូលទៅកាន់ទំព័រស្ដីអំពីថ្នាំវ៉ាក់សាំង ទំព័រស្ដីអំពីថ្នាំវ៉ាក់សាំង COVID-19 ពីក្រសួងសុខាភិបាលនៃរដ្ឋវ៉ាស៊ីងតោន។

សូមអនុវត្តតាមវិធីទាំងនេះដើម្បីជួយគ្រប់គ្រងការរាលដាលជំងឺកូរ៉ូនណាហើយនិងជួយការពារឱ្យមានសុវត្តភាពទាំងអស់គ្នា។

វិធីការពារដ៏ល្អបំផុតគឺ ចាក់វ៉ាក់សាំង អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនហើយ ឥឡូវនេះ អាច ធ្វើអ្វីៗបានកាន់តែច្រើនដោយសុវត្តភាព ហើយជួយកាត់បន្ថយជំងឺកូវីដ-១៩ (COVID-19) នៅក្នុងសហគមន៌។

ការពាក់ម៉ាស់នៅតាមទីកន្លែងមានហានិភ័យខ្ពស់ (ដូចជា តាមកន្លែងមានមនុស្សជុំគ្នាច្រើន) ជួយការពារមនុស្សគ្រប់ៗគ្នា។ ជាពិសេសចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងការពារគ្រប់គ្រាន់ ដូចជា កូនក្មេងហើយនិងអ្នកមានសុខភាពមិនល្អដែលមិនអាចប្រឆាំងនិងជំងឺបាន។

សូមធ្វើតេស្តពិនិត្យមើល (ព័ត៌មានមានជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ប្រសិនបើអ្នកមានរោគសញ្ញាកូវីដ-១៩ (COVID-19) ឬបាននៅជិតនរណាម្នាក់ដែលបានតេស្តវិជ្ជមាន។

ប្រសិនបើអ្នកធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ឬមានហានិភ័យខ្ពស់ដោសារជំងឺនេះ ការទទួលបានការព្យាបាល COVID-19 ឱ្យបានទាន់ពេល (ព័ត៌មានមានជាភាសាអង់គ្លេសតែប៉ុណ្ណោះ) អាចជួយការពារឱ្យផុតពីជំងឺធ្ងន់ធ្ងរ និងការសម្រាកនៅមន្ទីរពេទ្យ។ សូមសួរអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកដើម្បីឱ្យដឹងថា តើអ្នកត្រូវការការព្យាបាលដែរឬទេ។

រក្សាព្រឹត្តការណ៌ឱ្យមានមនុស្សតិចហើយធ្វើព្រឹត្តការណ៌នោះនៅខាងក្រៅប្រសិនបើមានមនុស្សមិនទាន់បានចាក់វ៉ាក់សាំងចូលរួម។ មេរោគឆ្លងយ៉ាងងាយស្រួលនៅខាងក្នុងអាគារ ដូច្នោះ កន្លែងប្រកបអាជីវកម្មនិងអង្គការនានា អាចកាត់បន្ថយមេរោគហោះហើរតាមអាកាស ដោយធ្វើឱ្យមាន ខ្យល់ចេញចូលបានល្អនៅក្នុងអាគារហើយនិងប្រើតម្រងសម្អាតខ្យល់អាកាស (គេហទំព័រមានតែជាភាសាអង់គ្លេសទេ) ។

Caring for yourself or others
វិធីថែរក្សាខ្លួនអ្នកឬអ្នកដទៃដែលកើតជំងឺខូវីដ១៩ COVID-19


មានសេវាកម្មផ្តល់ជំនួយ

ប្រសិនបើអ្នកត្រូវការសេវាកម្មបកប្រែជាភាសាផ្សេងទៀត ឬជំនួយតាមអ៊ីនធឺណិត សូមទូរស័ព្ទទៅខ្សែទូរស័ព្ទព័ត៌មានរដ្ឋវ៉ាស៊ីនតោន។ យើងមិនសួរអំពីស្ថានភាពអន្តោប្រវេសន៍របស់អ្នកទេ។ នរណាម្នាក់នឹងទទួលបានការគាំទ្រដោយមិនគិតពីស្ថានភាពរបស់ពួកគេ។

ដើម្បីស្នើសុំអ្នកបកប្រែភាសា៖

  1. 1-800-525-0127
  2. អ្នកនឹងឭសារមួយ។ រង់ចាំ​អ្នកធ្វើការនៅរ​មជ្ឈមណ្ឌល​ហៅទូរសព្ទ​​ជួយអ្នក។
  3. និយាយប្រាប់ភាសាដែលអ្នកត្រូវការ។
  4. អ្នកធ្វើការនៅមជ្ឈមណ្ឌលហៅទូរស័ព្ទនឹងទាក់ទងទៅសេវាអ្នកបកប្រែភាសា។ សូមកុំដាក់ទូរស័ព្ទចុះ។ រង់ចាំរហូតដល់គេបានភ្ជាប់អ្នកជាមួយអ្នកបកប្រែ។

គោលការណែនាំពីជំងឺកូវីដ-១៩


រូបភាពផ្ដល់ពត៌មាន


វីឌីអូ

ត្រៀមខ្លួនជួយគ្នាទៅវិញទៅមក។ ស្មារតីរឹងមាំរបស់សហគមន៍នឹងនាំយើងឆ្លងផុតគ្រាលំបាក។


Link/share our site at www.kingcounty.gov/covid/khmer

expand_less