Skip to main content

ថ្នាំវ៉ាក់សាំងការពារជំងឺខូវីដ១៩ COVID-19

ថ្នាំវ៉ាក់សាំងការពារជំងឺខូវីដ១៩ COVID-19

ខែមេសា ទី 28 2023៖ ពត៌មានអំពីថ្នាំ វ៉ាក់សាំងថ្មី (ការពារមេរោគពីរប្រភេទ) ណែនាំសម្រាប់មនុស្សគ្រប់ៗគ្នាដែលមានអាយុពី៦ខែឡើងទៅ។

ការណែនាំរបស់ក្រសួង CDC អំពីការចាក់វ៉ាក់សាំងការពារកូវីដ១៩ COVID-19 ចាប់ពីខែមេសា ទី19 2023 គឺ៖

មនុស្សគ្រប់ៗគ្នាដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅ គួរចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ថ្មីរបស់ហ្វៃស៊ឺ Pfizer ឬ ម៉ូឌឺនណា Moderna បាន១ដូស ទើបចាត់ទុកថា គ្រប់ចំនួន (អត់មានភាសាខ្មែរទេ មានជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។

មនុស្សមួយចំនួនក៏អាចចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ដូសជំរុញបន្ថែមទៀតបាន៖

  • អ្នកដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ក៏អាចចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ដូសជំរុញថ្មី១ម្ជុលបន្ថែមទៀតសម្រាប់លើកទី៤ ឬក៏ជាច្រើនខែក្រោយពីបានចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ថ្មីរួច។
  • អ្នកដែលមានសុខភាពទន់ខ្សោយកម្រិតមធ្យមឬកម្រិតធ្ងន់ ក៏អាចចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ដូសជំរុញថ្មី១ម្ជុលបន្ថែមទៀតសម្រាប់លើកទី២ ឬក៏ជាច្រើនខែក្រោយពីបានចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ថ្មីរួច។

ក្មេងដែលមានអាយុចាប់ពី៦ខែទៅ៥ឆ្នាំ ប្រហែលជាត្រូវការចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ជាច្រើនដូសដើម្បីឱ្យបានគ្រប់ចំនួន រួមមានទាំង យ៉ាងតិច ចាក់បាន១ដូសនៃថ្នាំវ៉ាក់សាំងថ្មីរបស់ហ្វៃស៊ឺ Pfizer ឬ ម៉ូឌឺនណា Moderna ។ វាអាស្រ័យទៅតាម ចំនួនដូសដែលពួកគេបានចាក់ពីមុនមកហើយនិងអាយុរបស់ពួកគេ។

សូមសាកសួរអ្នកផ្ដល់សេវាកម្មសុខភាពរបស់អ្នកប្រសិនបើអ្នកមានសំណួរអំពីចំនួនដូសដែលអ្នកត្រូវការចាក់។

ចំពោះព័ត៌មានបន្ថែមអំពីការចាក់វ៉ាក់សាំង សូមចូលទៅកាន់ទំព័រស្ដីអំពីថ្នាំវ៉ាក់សាំង ទំព័រស្ដីអំពីថ្នាំវ៉ាក់សាំង COVID-19 ពីក្រសួងសុខាភិបាលនៃរដ្ឋវ៉ាស៊ីងតោន។

គេផ្ដល់ពត៌មានថ្មីៗជាញឹកញាប់អំពីរបៀបទៅចាក់វ៉ាក់សាំង។ យើងព្យាយាមបកប្រែពត៌មានថ្មីៗជូនអ្នកយ៉ាងឆាប់រហ័ស តាមដែលអាចធ្វើបាន ប៉ុន្តែប្រហែលជាអាចមានការយឺតយ៉ាវ ដោយសារ យើងត្រូវចំណាយ ពេលបកប្រែជាភាសាខ្មែរសិន។ សូមអរគុណចំពោះការអាព្យាស្រ័យរបស់លោកអ្នក។

គេចុះពត៌មានថ្មីៗបំផុតជាភាសាអង់គ្លេសនៅក្នុងគេហទំព័រ kingcounty.gov/covid/vaccine

មនុស្សគ្រប់រូបដែលមានអាយុចាប់ពី 6 ខែឡើងទៅ បច្ចុប្បន្នមានសិទ្ធិទទួលការចាក់វ៉ាក់សាំង COVID-19 និងការចាក់ថ្នាំបង្ការរោគ។

ស្វែងយល់បន្ថែមអំពីលក្ខណៈសម្បត្តិនិងការចាក់វ៉ាក់សាំងនៅក្នុងតំបន់ឃីងខោនធី (getting vaccinated in King County) ។

ធនធាន:

ក្រសួង CDC សំណូមពរមកថា (គេហទំព័រមានតែជាភាសាអង់គ្លេសតែប៉ុណ្ណោះ) អ្នកដែលមានអាយុពី 5 ឆ្នាំឡើងទៅដែលមានប្រព័ន្ធការពាររាងកាយទន់ខ្សោយក្នុងកម្រិតមធ្យមឬកម្រិតធ្ងន់ធ្ងរគួរតែចាក់វ៉ាក់សាំងដូសទី 3។ ការចាក់លើកទី 3 គឺជាផ្នែកនៃការចាក់បន្តពីលើកដំបូង មិនមែនជាដូសជំរុញទេ។

ចំពោះទីតាំងចាក់វ៉ាក់សាំងនិងដាក់ណាត់ជួប សូមចូលមើលគេហទំព័រ ការចាក់វ៉ាក់សាំងនៅក្នុងតំបន់ King County

រដ្ឋាភិបាលសហព័ន្ធបានទិញស្តុកវ៉ាក់សាំងជំងឺ COVID-19 យ៉ាងច្រើនដែលត្រូវបានព្យាករថាមានសម្រាប់ប្រើរហូតដល់រដូវក្ដៅឆ្នាំ 2023។ វ៉ាក់សាំងជំងឺ COVID-19 នឹងនៅតែឥតគិតថ្លៃសម្រាប់អ្នកគ្រប់គ្នា ទោះបីជាពួកគេគ្មានធានារ៉ាប់រងក៏ដោយ ឱ្យតែវ៉ាក់សាំងរបស់ជាតិនៅមានក្នុងស្តុក។

ក្រោយពេលវ៉ាក់សាំងរបស់សហព័ន្ធអស់ពីស្តុក៖

  • វ៉ាក់សាំងជំងឺ COVID-19 នឹងបន្តឥតគិតថ្លៃសម្រាប់កុមារនៅរដ្ឋវ៉ាស៊ីនតោន។
  • វ៉ាក់សាំងជំងឺ COVID-19 សម្រាប់មនុស្សពេញវ័យនឹងត្រូវរ៉ាប់រងដោយធានារ៉ាប់រងឯកជនភាគច្រើន, Medicare (“Apple Health”) និង Medicaid/CHIP ។
  • សម្រាប់មនុស្សដែលគ្មានធានារ៉ាប់រងនឹងអាចចាក់វ៉ាក់សាំងជំងឺ COVID-19 ដោយឥតគិតថ្លៃនៅឱសថស្ថានក្នុងតំបន់ និងមណ្ឌលសុខភាពសហគមន៍មួយចំនួន។

ទម្រង់ភាគច្រើននៃធានារ៉ាប់រងសុខភាពឯកជនត្រូវតែបន្តបង់ប្រាក់ថ្លៃវ៉ាក់សាំងជំងឺ COVID-19 ដែលផ្ដល់ដោយអ្នកផ្ដល់ការថែទាំសុខភាពក្នុងបណ្ដាណរបស់ពួកគេដោយមិនគិតប្រាក់ពីអ្នកជំងឺ។ មនុស្សដែលមានធានារ៉ាប់រងសុខភាពឯកជនប្រហែលជាត្រូវបង់ប្រាក់មួយផ្នែកនៃថ្លៃចំណាយ ប្រសិនបើអ្នកផ្ដល់សេវាក្រៅបណ្ដាញជាអ្នកចាក់វ៉ាក់សាំងឱ្យពួកគេ។

មន្ទីរសុខភាពសាធារណៈ - ទីក្រុងស៊ីអាថលនិងតំបន់ឃីងខោនធី និងកន្លែងផ្សេងទៀតកំពុងផ្តល់ជូនគ្លីនិកចាក់វ៉ាក់សាំងឥតគិតថ្លៃ។ ការចែកចាយប្រកបដោយសមធម៌គឺជាអាទិភាពសម្រាប់គ្លីនិកទាំងនេះ។ ព័ត៌មានបន្ថែមអាចរកបាននៅលើទំព័រចាក់វ៉ាក់សាំងនៅក្នុង King County របស់យើង។

ចំពោះព័ត៌មានបន្ថែមអំពីថ្នាំវ៉ាក់សាំងការពារជំងឺខូវីដ១៩ (COVID-19)


យោលទៅតាមសិទ្ធិពលរដ្ឋក្នុង ច្បាប់សហព័ន្ធក្រសួងសុខភាពសាធា រណៈ ក្រុង Seattle និងតបន់ King County មិនរើសអើងលើ កម្មវិធីឬការងារអ្វីមួយសម្រាប់ ក្រុមបុគ្គលដែលមានភាពទន់ខ្សោយ រួមទាំង មិនរើសអើងដោយសារ ពូជសាសន៍, ពណ៌សម្បុរ, ដើម កំណើតជាតិសាសន៌, សាសនា, ការស្រឡាញ់ភេទដូចគ្នា (រួមទាំង ការបង្ហាញភេទនិយម), ផ្លូវភេទ និយម, ពិការភាព, អាយុ និងស្ថាន ភាពអាពាហ៍ពិពាហ៍ឡើយ។ ប្រសិនបើលោកអ្នកមានបណ្តឹងហើយចង់ដាក់ពាក្យប្ដឹងតវ៉ាឬមានសំណួរអំពីការដែលអាចមានភាពរើសអើងកើតឡើង សូមទាក់ទងកម្ម វិធីផ្នែកសិទ្ធិមនុស្សប្រចាំតំបន់ King County តាមរយៈ civil-rights.OCR@kingcounty.gov206-263-2446 (សូមប្រាប់ភាសា របស់អ្នកសម្រាប់សេវាកម្មបកប្រែភាសា); សម្រាប់មនុស្សគថ្លង់ TTY Relay 7-1-1; ឬតាមរយៈអាស័យ ដ្ឋាន (401 5th Ave, Suite 800, Seattle, WA 98104)


Link/share our site at www.kingcounty.gov/covid/vaccine/khmer

expand_less