Skip to main content
Most King County offices will be closed on Monday, for Memorial Day.  
King County logo

ធនធានទាំងនេះរួមមានព័ត៌មានសំខាន់ៗអំពីថ្នាំវ៉ាក់សាំងកូវីដ-១៩ វិធីចុះឈ្មោះដើម្បីមើលកំណត់ត្រាវ៉ាក់សាំងរបស់អ្នកតាមអ៊ីនធឺណិត និងព័ត៌មានសំខាន់ៗផ្សេងទៀតអំពីឯកជនភាពនិងវិក័យប័ត្រ។ ប្រសិនបើអ្នកមានសំណួរបន្ថែមអំពីកូវីដ-១៩ សូមសួរអ្នកដែលនៅកន្លែងចាក់វ៉ាក់សាំង ឬសួរគ្រូពេទ្យឬអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។

ក្រដាស់និយាយអំពីការពិតខាងក្រោមនេះត្រូវាបានបង្កើតឡើងដោយក្រុមហ៊ុនផលិតថ្នាំវ៉ាក់សាំងដើម្បីផ្តល់ព័ត៌មានលម្អិតអំពីវ៉ាក់សាំង ថាតើអ្នកណាខ្លះគួរនិងមិនគួរចាក់ អ្វីដែលអ្នកត្រូវ ប្រាប់អ្នកផ្តល់េសវាកម្មមុនពេលអ្នកចាក់វ៉ាក់សាំង និងព័ត៌មានអំពីផលប៉ះពាល់ដែលអាចកើតឡើង។

សូមកត់សម្គាល់ថាមានការពន្យល់សង្ខេបអំពីវិធីដែលវ៉ាក់សាំងនេះត្រូវបានអនុញ្ញាតដោយរដ្ឋបាលចំណីអាហារនិងឪសថ (FDA) ក្រោមការអនុញ្ញាតិអោយប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization ឬ EUA) នៅដើមក្រដាស់អត្ថបទ។ វាជួយពន្យល់អំពីប្រយោគដែលមានន័យមិនសូវច្បាស់លាស់នៅខាងដើមក្រដាស់អត្ថបទ: "រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) មិនបានអនុម័តវ៉ាក់សាំងដើម្បីការពារកូវីដ-១៩ ទេ។"

អ្វីដែលត្រូវដឹងអំពីការអនុញ្ញាតឱ្យប្រើថ្នាំវ៉ាក់សាំងកូវីដ-១៩៖

  • ថ្នាំវ៉ាក់សាំងទាំងនេះត្រូវបានអនុញ្ញាតឱ្យយកមកប្រើជាបន្ទាន់ដោយ FDA (រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក) ដែលមានន័យថា ថ្នាំទាំងនេះត្រូវបានអនុញ្ញាតឱ្យយកមកប្រើប្រាស់ក្នុងពេលមានអាសន្នទូទាំងប្រទេស ប៉ុន្តែវាមិនដូចគ្នាទៅនឹងការអនុម័តសម្រាប់អាជ្ញាប័ណ្ណពេញលេញនោះទេ។
  • ថ្នាំវ៉ាក់សាំងទាំងនេះមានស្តង់ដារគ្រប់គ្រាន់សមស្របតាមស្តង់ដាររបស់ FDA (រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក) សម្រាប់សុវត្ថិភាពនិងស្តង់ដារប្រសិទ្ធភាព។ ចំពោះតែថ្នាំវ៉ាក់សាំងដែលសមស្របតាមស្តង់ដារទាំងនេះក្រោយពីបានឆ្លងកាត់ការសាកល្បតតេស្តយ៉ាងហ្មត់ចត់ជាមួយមនុស្សរាប់ពាន់នាក់និងការពិនិត្យឡើងវិញដោយអ្នកជំនាញវេជ្ជសាស្ត្រឯករាជ្យទើបអាចអនុញ្ញាតឱ្យយកមកប្រើប្រាស់ជាបន្ទាន់សិន។

ចំពោះពត៌មានបន្ថែម សូមមើលសំណួរដែលគេសួរជាញឹកញាប់អំពី "តើអ្វីទៅជាការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ (EUA)?"។

V-safeគឺជាឧបករណ៍នៅក្នុងទូរស័ព្ទដៃរបស់អ្នកដែលប្រើការផ្ញើសារនិងការស្ទង់មតិតាមអ៊ិនធឺណិតដើម្បីផ្តល់ពត៌មានសុខភាពផ្ទាល់ខ្លួនបន្ទាប់ពីអ្នកបានចាក់វ៉ាក់សាំងកូវីដ-១៩រួច ។ វានឹងរំលឹកអ្នកឱ្យទៅចាក់វ៉ាក់សាំងលើកទីពីរ។ អ្នកក៏អាចប្រើ V-safe ដើម្បីប្រាប់ក្រសួង CDC ប្រសិនបើអ្នកមានផលប៉ះពាល់ណាមួយក្រោយពីបានចាក់វ៉ាក់សាំងកូវីដ-១៩រួច។

គ្រប់ទីតាំងចាក់វ៉ាក់សាំងទាំងអស់មានគ្រូពេ្យសង្កេតមើលនិងព្យាបាលនរណាម្នាក់ប្រសិនបើពួកគេមានប្រតិកម្ម។ អ្នកនឹងត្រូវរង់ចាំ ១៥ នាទី ដើម្បីអោយគេតាមដានមើលក្រោយពីបានចាក់វ៉ាក់សាំងរួច ដូច្នេះគេនឹងផ្តល់ជំនួយដល់អ្នកប្រសិនបើចាំបាច់។ ប្រសិនបើអ្នកមានផលប៉ះពាល់អ្វីមួយកើតឡើង សូមប្រាប់បុគ្គលិកឱ្យបានដឹង។

ប្រសិនបើអ្នកមានប្រតិកម្មធ្ងន់ធ្ងរ សូមទូរស័ព្ទទៅលេខ 9-1-1 ឬទៅមន្ទីរពេទ្យដែលនៅជិតបំផុត។ សូមទូរស័ព្ទទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកប្រសិនបើអ្នកមានផលប៉ះពាល់ណាមួយដែលរំខានអ្នកឬមិនជាសះស្បើយ។

អ្នកប្រហែលជាអាចមានផលប៉ះពាល់ខ្លះៗ ជាសញ្ញាធម្មតាដែលប្រាប់ថា រាងកាយរបស់អ្នកកំពុងបង្កើតព្រព័ន្ធការពារ។ មនុស្សមួយចំនួនខ្លះ អាចមានរោគសញ្ញាដូចជា ឈឺក្បាល ឈឺដៃ អស់កម្លាំង ល្ហិតល្ហៃ គ្រុនក្រៅ ឬឈឺសាច់ដុំ។ ផលប៉ះពាល់ទាំងនេះប្រហែលជាអាចប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់អ្នក ប៉ុន្តែវាគួរតែជាសះស្បើយក្នុងរយៈពេលពីរបីថ្ងៃ។ មនុស្សមួយចំនួនខ្លះ មិនមានផលប៉ះពាល់អ្វីទេ។

សូមរាយការណ៍ផលប៉ះពាល់ធ្ងន់ធ្ងរបណ្ដាលមកពីថ្នាំវ៉ាក់សាំងទៅប្រព័ន្ធរាយការណ៍ពីគុណវិបត្តិថ្នាំវ៉ាក់សាំង (VAERS) របស់ FDA / CDC ។ សូមទូរស័ព្ទទៅ VAERS តាមលេខ 1-800-822-7967 ឬរាយការណ៍តាមអ៊ិនធឺណែតតាមរយៈ https://vaers.hhs.gov/reportevent.html (គេហទំព័រមានតែជាភាសាអង់គ្លេសប៉ុណ្ណោះ)។ រួមទាំងឈ្មោះថ្នាំវ៉ាក់សាំងដែលអ្នកបានចាក់នៅក្នុងជួរទីមួយនៃប្រអប់លេខ ១៨ ក្នុងកាតចុះរបាយការណ៍។

ទាញយកសំណុំបែបបទឯកជនភាពនិងកិច្ចព្រមព្រៀង (គេហទំព័រមានតែជាភាសាអង់គ្លេសប៉ុណ្ណោះ)។ សំណុំបែបបទនេះគឺដើម្បីទទួលស្គាល់ថា ក្រសួងសុខភាពសាធារណៈបានផ្តល់ឱ្យអ្នកនូវព័ត៌មានអំពីរបៀបដែលពួកគេរក្សាព័ត៌មានសុខភាពរបស់អ្នកជាឯកជនភាព។ វាក៏អនុញ្ញាតឱ្យគេចេញវិក័យប័ត្រទៅទាថ្លៃពិនិត្យសុខភាពពីក្រុមហ៊ុនធានារ៉ាប់រងសុខភាពរបស់អ្នកផងដែរ ប្រសិនបើអ្នកមានការធានារ៉ាប់រងសុខភាព។ សំណុំបែបបទនេះក៏កត់ត្រានូវការយល់ព្រមរបស់អ្នកក្នុងការទទួលថ្នាំវ៉ាក់សាំង (“ ការព្យាបាល”) ពីក្រសួងសុខភាពសាធារណៈ - ទីក្រុងស៊ីអាថលនិងឃីងខោនធី។

កិច្ចព្រមព្រៀងអនុញ្ញាតពីមនុស្សពេញវ័យ៖ ប្រសិនបើអ្នកមានអាយុតិចជាង ១៨ ឆ្នាំ អ្នកប្រហែលជាត្រូវមានការយល់ព្រមពីមនុស្សពេញវ័យដែលជាអ្នកផ្ដល់ការអនុញ្ញាតឲ្យអ្នកចាក់វ៉ាក់ សាំង។ អ្នកអាចធ្វើការអនុញ្ញាតសម្រាប់ខ្លួនឯងបាន ប្រសិនបើអ្នកមានករណីលើកលែងស្របច្បាប់ រៀបការជាមួយមនុស្សពេញវ័យ ឬទីតាំងចាក់វ៉ាក់សាំងកំណត់ថា អ្នកគឺជាក្មេងពេញវ័យ (មានតែជាភាសាអង់គ្លេសទេ) ។ មិនមែនគ្រប់ទីតាំងចាក់វ៉ាក់សាំងទាំងអស់សុទ្ធតែអាចធ្វើការសំរេចចិត្តអំពីករណីក្មេងពេញវ័យនេះទេ។

មនុស្សពេញវ័យដែលជាអ្នកផ្ដល់ការអនុញ្ញាតសម្រាប់ក្មេងក្រោមអាយុគឺរួមមានដូចជា៖

  • មនុស្សពេញវ័យដែលទទួលការអនុញ្ញាតពីតុលាការឲ្យធ្វើការសម្រេចចិត្តផ្នែកថែទាំសុខភាពសម្រាប់អ្នក (ដូចជា អាណាព្យាបាលស្របច្បាប់ អ្នកទទួលបន្ទុក ដីកាចេញពីតុលាការ បញ្ជាឲ្យអ្នករស់នៅក្រៅផ្ទះ)
  • មាតាឬបិតា
  • មនុស្សពេញវ័យដែលទទួលការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុកម្តាយរបស់អ្នកអនុញ្ញាតឲ្យធ្វើការសម្រេចចិត្តផ្នែកថែទាំសុខភាពសម្រាប់អ្នក
  • មនុស្សពេញវ័យដែលជាសាច់ញាតិទទួលខុសត្រូវចំពោះការថែទាំសុខភាពរបស់អ្នក
  • ក្នុងកាលៈទេសៈខ្លះៗទៀតគឺ គិលានុបដ្ឋាយិកានៅសាលារៀន អ្នកពិគ្រោះយោបល់នៅសាលារៀន ឬអ្នកមើលការខុសត្រូវសិស្សដែលគ្មានផ្ទះសម្បែង

ប្រសិនបើមនុស្សពេញវ័យដែលជាអ្នកផ្ដល់ការអនុញ្ញាតនឹងមិនចូលរួមក្នុងការណាត់ជួប ចាក់វ៉ាក់សាំងជាមួយអ្នកទេ សូ សូមសាកសួរអ្នកចាក់វ៉ាក់សាំងឲ្យអ្នកអំពីតម្រូវការសម្រាប់បង្ហាញភស្តុតាងនៃការយល់ព្រមពីមនុស្សពេញវ័យដែលជាអ្នកផ្ដល់ការអនុញ្ញាតឬករណីលើកលែងស្របច្បាប់។

ក្រសួងសុខភាពសាធារណៈ - បែបបទចុះកិច្ចព្រមព្រៀងចាក់វ៉ាក់សាំងកូវីដ-១៩ (COVID-19) ឲ្យក្មេងក្រោមអាយុក្នុងទីក្រុងស៊ីអាថុលនិងតំបន់ឃីងខោនធី (Seattle & King County) (PDF)

បែបបទនេះត្រូវបានយកមកប្រើការនៅក្នុងក្រសួងសុខភាពសាធារណៈ - ទីតាំងចាក់វ៉ាក់សាំងក្នុងទីក្រុងស៊ីអាថុលនិងតំបន់ឃីងខោនធី រួមទាំងដៃគូទីតាំងចាក់វ៉ាក់សាំងនៅអ៊ប៊ឺន (Auburn) និង ខិន (Kent) ហើយនិងគ្លីនិករបស់ក្រសួងសុខភាពសាធារណៈ។​ប្រសិនបើមនុស្សពេញវ័យដែលជាអ្នកផ្ដល់ការអនុញ្ញាតនឹងមិនចូលរួមក្នុងការណាត់ជួបចាក់វ៉ាក់សាំងជាមួយអ្នកទេ ទម្រង់បែបបទនេះ អាចយកមកប្រើជាកិច្ចព្រមព្រៀងលាយលក្ខណ៍អក្សរបាន។ បុគ្គលិករបស់ក្រសួងសុខភាពសាធារណៈក៏អាចទទួលយកការយល់ព្រមផ្ទាល់មាត់តាមទូរស័ព្ទឬលិខិត សរសេរជាលាយលក្ខណ៍អក្សរពីមនុស្សពេញវ័យដែលជាអ្នកផ្ដល់ការអនុញ្ញាតផងដែរ។ ប្រសិនបើការណាត់ជួបចាក់វ៉ាក់សាំងរបស់អ្នកមិននៅតាមទីតាំងរបស់ក្រសួងសុខភាពសាធារណៈ សូមសាកសួរអ្នកចាក់វ៉ាក់សាំងឲ្យអ្នកអំពីតម្រូវការសម្រាប់បង្ហាញភស្តុតាងនៃការយល់ព្រមពីមនុស្សពេញវ័យដែលជាអ្នកផ្ដល់ការអនុញ្ញាតឬករណីលើកលែងស្របច្បាប់។

អ្នកអាចចុះឈ្មោះតាមអ៊ិនធឺណែតដើម្បីទទួលបានកំណត់ត្រាការចាក់ថ្នាំបង្ការជាផ្លូវការរបស់គ្រួសារអ្នកពីក្រសួងសុខាភិបាលរដ្ឋវ៉ាស៊ីនតោនតាមរយៈ "MyIR"។

ទទួលព័ត៌មានថ្មីៗអំពីការមានថ្នាំវ៉ាក់សាំងកូវីដ-១៩ ព័ត៌មានអំពីសុវត្ថិភាពនិងការអភិវឌ្ឍថ្នាំវ៉ាក់សាំងកូវីដ-១៩ និងសំណួរដែលសួរជាញឹកញាប់ ពីក្រសួងសុខភាពសាធារណៈ - ក្រុងស៊ីអាថលនិងឃីងខោនធី៖ www.kingcounty.gov/covid/vaccine/khmer.


Link/share our site at www.kingcounty.gov/yourvaccine/khmer