Skip to main content
close

KingCounty.gov is an official government website.

Official government websites use .gov
Website addresses ending in .gov belong to official government organizations in the United States.
Secure .gov websites use HTTPS
A lock or https:// means you've safely connected to the .gov website. Only share sensitive information on official, secure websites.

ដំបូន្មានសុខភាពសំរាប់ម្តាយនិងកូនក្មេង

អី្វអ្នកត្រូវការយល់ដឹងអំពីហានីភ័យនៃសារធាតុគីមីពុល អាហារសមុទ្រ ហើយនិងសុខភាពរបស់អ្នក។
ត្រីតែមួយគត់ក្នុងស្ទឹងឌូវវ៉មមីស្ស ដែលមានសុវត្ថភាពសំរាប់បរិភោគគឺត្រីសាលម៉ុន ពីព្រោះពួកវាចំណាយពេលខ្លីបំផុតក្នុងស្ទឹងនេះ។

Asian woman stirring a pan in a kitchen

យើងសូមធ្វើការជំរុញឲអ្នកចាត់ទុកត្រីជាអាហារដ៏ប្រសើរសម្រាប់សុខភាពក្នុងម្ហូបរបស់អ្នកដោយការបរិភោគត្រីឬអាហារសមុទ្រណាដែលគ្មានឬក៏សារធាតុគីមីទាបបំផុតនៅក្នុងស្ទឹងឌូវ៉មមីស្ស។

ត្រីនិងអាហារសមុទ្រ ដូចជា (ត្រីភើជ perch ត្រីផ្លោនដឿ flounder ត្រីសូល sole ក្តាម គ្រុំ ហើយនិងលៀស) ពួកគេចំណាយពេលរស់នៅជាប្រចាំក្នុងស្ទឹងឌូវ៉មមីស្សមួយជីវិតដែលពោរពេញដោយសារជាតិគីមី ជំពួក PCBs បរិភោគមិនបាន គឺវាមានគ្រោះថ្នាក់ដល់សុខភាព។ សារធាតុគីមីពុលអាចបង្ករគ្រោះមហន្តរាយដល់ដល់កូនង៉ាក្នុងផ្ទៃ កូនង៉ាទើបកើត ហើយនិងកូនក្មេងតូចខ្លាំងជាងគេ គឺប៉ះពាលខាងការចងចាំការយកចិត្តទុកដាក់ និងការលួតលាស់ខាងចលនានិងភាសារ

អនុសាសន៍

ប្រសិនស្រ្តីមានផ្ទៃឬស្រ្តីបំបៅដោះកូន ឬកូនក្មេង(ក្រោម៦ឆ្នាំ)ឬអ្នកគំរោងមានកូននាអនាគត់ យើងផ្តល់អនុសាសន៍

  1. បរិភោគតែត្រីសាលម៉ុនមកពីស្ទឹងឌូវ៉មមីស្ស។ ហាមបរិភោគត្រីនិងអាហារសមុទ្រ (ដូចជាត្រីភើជ ត្រីអណ្តាតឆ្កែ ត្រីសូល ក្តាម គ្រុំ នងលៀស) ពួកវាចំណាយពេលមួយជីវិតក្នុងស្ទឹងឌូវ៉មមីស្ស។
  2. ចាត់វិធានការបន្ថែមក្នុងការទទួលយកត្រីសាលម៉ុនដែលជាត្រីមានសារធាតុគីមីពុល PCBs ទាប ហើយមានសុវត្ថភាពដោយទទួលទានដោយយកស្បែកចេញ អ្នកអាចដុត អាំង ឆ្អើរ ឬក៏ចំហុយដើម្បីឲជាតិខ្លាញ់ស្រក់អស់។
  3. បរិភោគតែសាច់ក្តាមចំពោះក្តាមចាប់តំបន់ឃីងខោធី។ ហាមបរីភោគខ្លាញ់និងគ្រឿងក្នុងក្តាមពីព្រោះវាពោរពេញទៅដោយសារធាតុគីមី PCBs។
  4. នៅក្នុងផ្សារ ជ្រើរើសអាហារសមុទ្រតាមជម្រើស។ សូមយកប័ណ្ណតាមខ្លួននៅពេលអ្នកទៅផ្សារ (392 KB)
 

ព័ត៌មានបន្ថែម

ការណែនាំអំពីការប្រើប្រាស់អាហារសមុទ្រមានសារៈសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ ឬបំបៅដោ

សញ្ញាផ្តល់ដំបូន្មានការបរិភោគអាហារសមុទ្រនាតំបន់ជិតៗ មានសារសំខាន់ជាពិសេសចំពោះស្រ្តីមានផ្ទៃ ស្រ្តីបំបៅដោះកូន ក្មេងក្រោមអាយុប្រាំមួយឆ្នាំ ហើយនិងអ្នកបំណងមានកូនល។

ទីកន្លែងស្ទូចខ្លះនៅក្នុងរដ្ឋវ៉ាស៊ីតោន មានសារធាតុគីមីពុល (ដូចជា PCBs ឬ សារធាតុបារត Mercury) សារធាតុទាំងនោះជ្រាបក្នុងសាច់ត្រីនិងអាហារសមុទ្រហើយកើនឡើងជាបន្តរបន្ទាប់ដែលអាចធ្វើឲត្រីនិងអាហារ សមុទ្រទាំងនោះគ្មានសុវត្ថភាពក្នុងការ។

បរិភោគ។ ក្រសួងសុខាភិបាលសុខភាពរដ្ឋវ៉ាស៊ីតោនបានបង្កើតសញ្ញាផ្ដល់យោបល់ឬក៏ដំបូន្មានឲយល់ដឹងអំពីត្រីឬអាហារសមុទ្រណាមានសុវត្ថភាពសំរាប់បរិភោគ ហើយត្រីនិងអាហារសមុទ្រណាត្រូកាត់បន្ថយឬក៏ត្រូវជៀសវាងទាំងអស់តែម្តង។

សញ្ញាផ្តល់យោបល់ឬសញ្ញាផ្តលដំបូន្មានពិសេសសម្រាប់ស្ទឹងឌូវ៉មមីស្ស ហាមមនុស្សមិនឲបរិភោគត្រីឬអាហារសមុទ្រនិងក្តាមដែលរស់ជាប្រចំាក្នុងស្ទឹងឌូវ៉មមីស្ស (“ត្រីឬអាហារសមុទ្ររស់នៅជាប្រចាំ”) ពីព្រោះត្រីឬអាហារសមុទ្ររស់នៅជាប្រចំាទាំងនោះមានសារធាតុគីមីពុល PCBs កំរិតខ្ពស់បំផុត។ សញ្ញាដំបូន្មាននេះមានសារះសំខាន់គឺផ្តល់ការទូន្មានជាពិសេសដល់ស្រ្តីមានផ្ទៃពោះឬនឹងមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន និងចំពោះកូនក្មេងតូចៗ។

មនុស្សណាដែលបរិភោគត្រីនិងអាហារសមុទ្រមានសារធាតុគីមីពុលជាប្រចាំអាចមានហានីភ័យដល់សុខភាពេលក្រាយមក

ការបរិភោគត្រី ក្តាមឬអាហារសមុទ្រដែលមានសារធាតុគីមីពុល (ដូចជា PCBs)និងមិនធ្វើឲអ្នកឈឺភ្លាមៗ (ដូចជាឈឺពោះជាដើម)វាអាចប្រើពេលវេលាយូរអង្វែង ជាច្រើនខែក្នុងការបរិភោគត្រីនិងអាហារសសមុទ្រមានសារធាតុគីមីពុលដើម្បីធ្វើឲបង្កើនក្នុងខ្លួនរបស់អ្នកនូវសារធាតុពុលនោះដែលអាចបង្ករបញ្ហាដល់សុខភាពរបសអ្នកបាន។

ភាពប៉ះពាល់ដល់សុខភាពអាចមានការពិបាកសំគាល់ដឹងដូចជាបញ្ហាផ្នែកខាងការលួតលាស់ប្រព័ន្ធសរសៃដែលបណ្តាលឲការឆ្លាតវៃ ការចងងចាំ ហើយនិងការរយកចិត្តទុកដាក់ ចុះទាប ព្រមទាំងបញ្ហាជំនាងខាងចលនាក ពិបាកក្នុងការមានកូន (ឧទាហណ៍មេជីវិតឈ្មោលមានចំនួនទាបនិងចុះអន់ថយមិនអាចបង្កើតដែលអាចបណ្តាលឲរលួត) ថែមទាំងមានបញ្ហាប្រឆាំងជាមួយនិងជំងឺផ្សេងៗ។ អ្វីជាចម្បងនោះគឺថាបើទទួលទានឬមានការប៉ះពាល់ជាមួយនិងសារធាតុគីមីពុលPCBs យុរអង្វែងអាចបណ្តាលឲមានជំងឺមហារីក។

ជាពិសេសទៅទៀតសារធាតុគីមីពុល PCBs អាចបង្ករគ្រោះថ្នាក់ដល់ការលួតលាស់របស់កូនក្នុងផ្ទៃដែលមិនទាន់កើត ដល់កូនកេ្មងតូត (ក្រោមអាយុ៦ឆ្មាំ)ដូចជាប៉ះទង្គិចផ្នែកខាងការសិក្សារ ការយកចិត្តទុកដាក់ និងការចងចាំ។

cartoon depicting a man bringing home his fishing catch that is contaminated

cartoon depicting a family eating fish and crab that is contaminated

cartoon depicting a family with contamination building up in their bodies

សារធាតុគីមីពុលគឺមានគ្រោះថ្នាក់បំផុតដល់កូនង៉ាក្នុងផ្ទៃ កូនង៉ា ហើយនិងកូនក្មេងតូច

សារធាតុគីមីពុលPCBsកើនជាប់និងខ្លាញ់គឺអាចចំលងតាមទឹកដោះម្តាយ។សារធាតុគីមីពុលដូចជាតិពីដែក (ជាតិបារត mercury) កើនជាប់និងសាច់ដុំក្នុងសាច់ត្រីនិងអាហារសមុទ្រ។

កូនង៉ាមិនទាន់កើត កូនង៉ា ហើយនិងកូនក្មេងតូច(ក្រោម៦ឆ្នាំ)មានការប៉ះទង្គិចខ្លាំងបំផុតចំពោះសារធតុគីមីពុល ហេតុអ្វី? ពីព្រោះខួរក្បាលនិងខ្លួនប្រាណពួកគេកំពុងតែលួតលាស់។

ពេលកូនង៉ាឬកូនក្មេងតូចមានការទទួលឬប៉ះពាល់សារធាតុគីមិពុល PCBs កំរិតិខ្ពស់ ពួកគេងាយនិងទទួលជួបនូវបញ្ហាសុខភាពនៅពេលក្រោយ។ ផលប៉ះពាល់ខាងសុខភាពនេះអាចមានការពិបាកកត់សំគាលដូចពិបាកសំគាល់ពីបញ្ហាជាមួយនិងការចងចំា ការយកចិត្តទុកដាក់ ជំនាញខាងចលនា និងផែ្នកខាងលួតលាសនៃភាសារ។ 

ម្តាយបំបៅដោះកូន សូមនៅតែបំបៅដោះកូនប្រសិនជាអាច បើទោះជាអ្នកបានទទួលទានត្រីឬអាហារសមុទ្រដែលមានសារជាតិគីមីពុលពីមុនក៏ដោយ។ ជីវជាតិទឹកដោះមានគុណភាពល្អប្រសើរជាងបញ្ហាឬហានីភ័យរបស់សារជាតិគីមីពុល។

ត្រីមានជីវជាតិនិងគុណភាពលជំណួយបេះដូងនិងខួរក្បាល

ត្រីនិងអាហារសមុទ្រមានរស់ជាតិឆ្ងាញ់និងមានផ្តល់សារប្រយោជន៍ល្អដល់សុខភាពសំរាប់ទទួលទាន។ ត្រីពោរពេញទៅដោយប្រភពជីវជាតិប្រូតេអ៊ីននិងខ្លាញ់ល្អ។ ទទួលទានត្រីអាចជួយបេះដូងនិងខួរក្បាលរបស់អ្នក។

ការទទួលទានត្រីគឺល្អជាពិសេសសំរាប់ស្រ្តីមានផ្ទៃ និងស្រ្តីបំបៅដោះកូន។ ត្រីមានជីវីជាតិល្អពិសេស មានខ្លាញ់ល្អ (Omega-3 fatty acids) ដែលជាជំនួយល្អដល់ការលួតលាស់ដល់កូនង៉ារបស់អ្នក។

យើងសូមជួយជំរុញដល់កូនក្មេងតូចៗ (អាយុក្រោម ៦ឆ្នាំ)ទទួលទានត្រីនិងអាហារសមុទ្រសំរាប់អាហារមានជីវជាតិ។ ត្រីនិងអាហារសមុទ្រមានសារសំខាន់ដល់ខួរក្បាលនិងការលួតលាស់របស់ក្មេង។

ចាត់ទុកត្រីជាចំណែកមួយនៃម្ហូបអាហាររបស់អ្នកហើយបរិភោគចំរុះនូវអាហារសមុទ្រ ជាពិសេសអាហារសមុទ្រដែលមានសារជាតិគីមីតិចតួចដូចជាត្រីសាលម៉ុនហើយនិងត្រីផ្សេងៗទៀតដែលស្ទូចឬចាប់តំបន់ពិPuget Sound(សូមមើលតាមការណែនាំ ដែលអាចរកឃើញតាមផ្សារធំ(សូមមើលតាមកាតនេះ)។

expand_less