Skip to main content
close

KingCounty.gov is an official government website. Here's how you knowexpand_moreexpand_less

account_balance

Official government websites use .gov

Website addresses ending in .gov belong to official government organizations in the United States.

lock

Secure .gov websites use HTTPS

A lock lock or https:// means you've safely connected to the .gov website. Only share sensitive information on official, secure websites.

ស្ទឹងឌូវ៉មមីស្ស Superfund Site

មានប្រវែង៥ម៉ៃរបស់ស្ទឹងឌូវ៉មមីស្ស ចាប់ពីអ៊ីលៀតបេ (Elliott Bay) គឺមានភាពកខ្វក់សារធាតុពុលច្រើនបំផុតក្នុងប្រទេស! ក្នុងឆ្នាំ២០០១ អង្គការការពារបរិស្ថានរបស់សហរដ្ឋអាមេរិក(EPA) បានចាត់ទុកជាស្ទឹងមានសារជាតិគីមីពុលនិងកខ្វក់បំផុត Lower Duwamish Waterway Superfund Site។ Superfund គឺជាឈ្មោះញ័ត្តឬច្បាប់ របស់សហព័ន្ធ ដែលដាក់ញ្ញ័ត្តឬច្បាប់តម្រូវឲកត់សំគាល់និងសំអាតស្ទឹងដែលមានសារធាតុគីមីពុលកំរិតខ្ពស់ក្នុងប្រទេស។

អង្គការការពារបរិស្ថាននិងនាយកដ្ឋានបរិស្ថានវិទ្យា (Ecology) ជាអ្នកត្រួត ពិនិត្យផ្នែកខាងការសំអាតស្ទឹងនេះ។ ជាងពីដណ្តប់នៃក្រុមហ៊ុន ដែលជាអ្នករួមចំណែកនៃសារធាតុគីមីពុលក្នុងស្ទឹងនេះ(PRPs) ត្រូវបានចូលរួមចំណែកចេញទឹកប្រាក់ក្នុងការសំអាតដែរ។

ទីតាំងនៃទន្លេ Duwamish

ស្ទឹងឌូវ៉មមីស្សតផ្ជាប់ពី ស្ទឹងគ្រីនរ៉ីវើ Green River ចាប់ពីទីក្រុងតាក់ឃ្វីលឡា (Tukwila)។ ស្ទឹងឌូវ៉មមីស្សហូរកាត់ពីខាងត្បូងនៃទីក្រុងស៊ីអាថុល (Seattle) ក្នុងភូមិជចថោន(Georgetown) និងសៅផក (South Park) និងហូរកាត់រហូតតាមស្នូលសំខាន់នៃរោងចក្រនិងពានិច្ចកម្មរបស់ទីក្រុងស៊ីអាថុល Seattle ឆ្ពោះទៅតាមបណ្តោយស្ពានវេះស៊ីអាថុល West (Seattle Bridge) ហើយហូរទៅចាក់ចោលនៅ សមុទ្រអ៊ីលៀតបេ (Elliott Bay)។

នៅស្ទឹងឌូវ៉មមីស្ស ជាទីកន្លែងអ្នកអាចស្ទូចត្រីទឹកសាបនិងត្រីទឹកប្រៃ។ ស្ពានផ្លូវស្ពោគ ខែន (Spokane Street Bridge) គឺជាមាត់របស់ស្ទឹងឌូវ៉មមីស្ស ហើយក៏ជាកន្លែងដ៏ជាទីចំណាប់អារម្មណខ្លាំងនិងពេញនិយមសម្រាប់ស្ទូច។ 

ស្ទឹងឌូវ៉មមីស្ស គឺជាស្ទឹងតែមួយគត់ក្នុងទីក្រុងស៊ីអាថុល ហើយប្រហែលជាមានឈ្មោះហៅច្រើន អ្នកខ្លះប្រហែលជាស្គាល់ថា ស្ទឹងនេះជា ”ស្ទឹងផ្លូវស្ពានស្ពោគខែនកន្លែងស្ទូចត្រី Spokane Street Bridge” “ស្ទឹងនៅជិតសៅផក South Park” ឬក៏ “ស្ទឹងដែលជិតឬនៅក្រោមស្ពានវេះស៊ីអាថុល West Seattle Bridge”។

សារធាតុគីមីពុលបានជ្រាបចូលក្នុងសាច់ត្រីនិងអាហារសមុទ្រ ដែលរស់ជាប្រចាំក្នុងស្ទឹង

សារធាតុគីមីពុលចេញពីគ្រប់ផ្នែកបានបំពុល បរិស្ថាន ។ ប៉ុន្តែអ្នកមិអាចមើលឃើញវា វាឥតមានខ្លិន ឬមិនអាចដឹងរស់ជាតិ នូវសារធាតុគីមីពុលដែលវាបានហូរចូលក្នុងទឹក ក្នុងភក់ ហើយនិងក្នុងសាច់ត្រីនិងអាហារសមុទ្រនោះឡើយ។ ជាច្រើន សតវត្សមកហើយ ស្ទឹងឌូវ៉មមីស្ស បានទទួលរងគ្រោះអំពីសារធាតុគីមីពុលហូរចូលដែលបានពាំនាំមកជាច្រើនផ្នែកតាមរយះទឹកភ្លៀង លូទឹកស្អុយ ហើយនិងពីការបង្ហូរចេញពីក្រុមពានិច្ចកម្ម ឬរោងចក្រនាៗដែលនៅជុំវិញ។

ជំពួកសារធាតុគីមីពុលក្នុងស្ទឹងឌូវ៉មមីស្ស ដែលអាចបង្ករហានីភ័យដល់សុខភាពមនុស្សគឺ គីមី (ផូលីឃ្លរីនណេធីត បាយហ្វិនណល Polychlorinated biphenyls (PCBs) (គីមី ដាយអកស៊ិន dioxins) (ហើយនិងគីមី ហ្វរ៉ន furans)។

សារធាតុគីមីពុលទាំងនេះ បានគរកកកុញក្នុងភក់បាតស្ទឹងហើយបានជ្រាបក្នុងសាច់ត្រីនិងអាហារ សមុទ្រដូចជា (ត្រីភើជ perch ត្រីអណ្តាតឆ្កែ sole ត្រី អណ្តាតឆ្កែ flounder) ក្តាម គ្រុំ ហើយនិងលៀស ដែលបានរស់នៅជាប្រចាំមួយជីវិតក្នុងស្ទឹងនេះ។ ពពួកត្រីនិងអាហារសមុទ្រទាំងនេះហៅថា “ត្រីនិងអាហារសមុទ្ររស់ជាប្រចាំស្ទឹង” ការបរិភោគត្រីឬអាហារសមុទ្ររស់ជាប្រចាំក្នុងស្ទឹងជារឿយៗ អាចបង្ករគ្រោះឬហានិភ័យដល់សុខភាពនៅពេលក្រោយ។ ការដែលប៉ះពាល់ឬមានទំនាក់ទំនងនិងភក់ដែលមានសារធាតុគីមីនេះក៏អាចបង្ករហានីភ័យដល់សុខភាពដែរ។

ត្រីតែមួយគត់ដែលមានសុវត្ថភាពក្នុងការបរិភោគក្នុងស្ទឹងឌូវ៉មមីស្ស គឺត្រីសាលម៉ុន ពួកគេចំណាយរយះពេលខ្លីក្នុងស្ទឹងនេះ។

របៀបដែលការចម្លងរោគ (ដូចជា PCBs) ពីទន្លេ Duwamish ទាបបង្កើតនៅក្នុងមនុស្ស

  1. សារធាតុកខ្វក់ (ដូចជា PCBs) ចូលទៅក្នុងទឹក ហើយហូរចូលទៅក្នុងទន្លេ Duwamish ។ សារធាតុពុលខ្លះជាប់នឹងដីល្បាប់ (ភក់) ហើយនៅជាប់បាតទន្លេ។
  2. សត្វមីក្រូទស្សន៍ (zooplankton) ដង្កូវ និងស្លែ រស់នៅក្នុងដីល្បាប់ ហើយសារធាតុកខ្វក់ចូលទៅក្នុងខ្លួនរបស់ពួកគេ។
  3. សារពាង្គកាយធំជាងដូចជា Shiner perch, English តែមួយគត់ និងក្តាម ស៊ីអ្នករស់នៅខាងក្រោម ហើយរក្សាទុកសារធាតុកខ្វក់កាន់តែច្រើននៅក្នុងខ្លួនរបស់ពួកគេ។
  4. មនុស្សអាចចាប់ និងស៊ីត្រី និងក្តាមដែលមានមេរោគ។ អាហារសមុទ្រកាន់តែច្រើនដែលមនុស្សម្នាក់ញ៉ាំ សារធាតុពុលកាន់តែច្រើនអាចត្រូវបានរក្សាទុកនៅក្នុងខ្លួនរបស់គាត់ ដែលអាចប៉ះពាល់ដល់សុខភាពរបស់គាត់។

How contaminants, like PCBs, travel from the Lower Duwamish River to humans via fish. A number of steps are depicted: (1) pollutants enter the river, affecting fish, (2) larger fish eat smaller, contaminated fish, (3) birds and a person catch and eat the larger fish, and (4) a person directly influenced by river pollutants, all set against a backdrop of a bridge and river landscape.

ការសំអាតសារធាតុគីមីពុលចេញពីស្ទឹង

អង្គការការពារបរិស្ថានជាអ្នកទទួលបន្ទុកនិងត្រួតបិនិត្យខាងកិច្ចការសំអាតស្ទឹងដោយចួកយកភក់ចេញពីបាតស្ទឹងឌូវ៉មមីស្សឬក៏ហៅថា “ស្ទឹងមានកំរិតគីមីពុលខ្ពស់ច្បាប់តម្រូវឲសំអាត Lower Duwamish Waterway Superfund Site”។ ដូចជាស្ទឹងមានគីមីកំរិតខ្ពស់ដែលតម្រូវឲសំអាតដ៏ទៃនាៗដែលតែងតែមានភាពស្មុគស្មាញហើយច្រើនដំណាក់កាល៖

  • កន្លងជាច្រើនឆ្មាំមកហើយដែលទីក្រុងស៊ី អាថុល Seattle ឃីងខោនធី King County កំពង់ផែទីក្រុងស៊ីអាថុល Port of Seattle ហើយនិងក្រុមហ៊ុនបូអ៊ីង Boeing បានរួមគ្នាចងក្រងជាក្រុមហៅថា Lower Duwamish Waterway Group (LDWG) ឡូវើ ឌូវ៉មមីស្ស វ៉រើវេហ៍ គ្រូប ផ្នែកខាងក្រោមផ្លូវទឹកនៃស្ទឹងឌូវ៉មមីស្ស” ដើម្បីសំអាតទីកន្លែងខ្លះៗណាដែលមានសារធាតុគីមីពុលកំរិតខ្ពស់ចេញពីស្ទឹង។ អង្គការការពារបរិស្ថាននិងនាយកដ្ឋានបរិស្ថានវិទ្យាជាអ្នកត្រួតពិនិត្យទៅលើការសំអាតនោះ ដែលបានឃើញថាការសំអាតមុនដំបូងនោះមានការកាត់បន្ថយនូវសារធាតុគីមីពុល PCBS នោះចេញបានប្រហែលពាក់កណ្តល។

  • នុងឆ្នាំ២០១៤ អង្គការការពារបរិស្ថានបាន អនុមត្មច្បាប់គម្រោងសំអាតចុងក្រោយ (8.7 MB) ដែលហៅម្យ៉ាងទៀតថា៖ “សំណុំច្បាប់នៃសេចក្តីសម្រេច Record Of Decision (ROD)” សម្រាប់ការសំអាតភក់ដែលមានសារធាតុគីមីពុលដែលនៅសល់ក្នុងបាតស្ទឹងឌូវ៉ម មីស្ស។ កិច្ចនេះនិងជួយកាត់បន្ថយនូវហានីភ័យដល់សុខភាពរបស់មនុស្សជាតិហើយនិងបរិស្ថានដើម្បីជៀសផុតអំពីសារធាតុគីមីពុលក្នុងស្ទឹង។

    គម្រោងនេះនិងតម្រូវឲសំអាតយ៉ាងសកម្មដែលមានដោយប្រមាណដូចជា៖ 
    • ការបូមឬចូកភក៉ (ចូកយកភក់ដែលមាន សារធាតុគីមីចេញ)
    • ការគ្របពីលើ (ការគ្របពីលើឬចាក់បំពេញពីលើជាច្រើនជាន់ដោយដីស្អាត), ហើយនិ
    • បង្កើនវីធីបែបធម្មជាតិ (ចាក់បំពេញបាតស្ទឹងយ៉ាងក្រាស់ជាច្រើនជាន់ដោយដីស្អាត)

  • គម្រោងនេះហៅថា ការត្រួតពិនិត្យឲសំអាតបែបជាធម្មជាតិ Monitored Natural Recovery (natural sedimentationបណ្ដោយឲដីហូរចូលបែបជាធម្មជាតិ)។

Dredging (removing the toxic mud)

Capping (covering the river bottom with a thick layer of clean dirt)

Enhanced Natural Recovery (covering the river bottom with a thinner layer of clean dirt)
Monitored Natural Recovery (natural sedimentation)
 

វិធីសាស្រ្តមូលដ្ឌានសហគមន៍របស់ក្រសួសួងសុខាភិបាលសុខភាពផ្នែកខាងផ្សព្វផ្សាយគឺ ជាផ្នែកមួយនៃកម្មវិធីនិងគម្រោងចុងក្រោយសំអាតស្ទឹង របស់អង្គាករបរិស្ថានដែរ ដើម្បីជួយការពារសុខភាពរបស់គ្រប់ជនណាដែលនេសាទនិងបរិភោគត្រីនិងអាហារសមុទ្រពីស្ទឹងឌូវ៉មមីស្ស។

ក្នុងឆ្នាំបន្ទាប់ៗមក អង្គការការពារបរិស្ថាន (EPA) គឺជាអ្នកទទួលបន្ទុកផ្នែកខាងត្រួតពិនិត្យការរចនាគម្រោងនិងការសំអាតភក់ដែលមានសារធាតុគីមីពុលដែលនៅសេសសល់ក្នុងស្ទឹង។ អង្គការការពារបរិស្ថាន (EPA) និងព្យាយាមធ្វើការត្រួតពិនិត្យនិងរក្សាការមើលថែទាំកិច្ចការសំអាតនេះឲបានខ្ចាប់។

EPA Duwamish River cleanup timeline

Timeline acronyms
AOC Administrative Order on Consent
MTCA Model Toxics Control Act
RA Remedial Action
RD Remedial Design

 

info សម្រាប់ពត៌មានបន្ថែម៖ វិបសាយរបស់អង្គការការពារបរិស្ថាននៃស្ទឹងឌូវ៉មមីស្សសួផើហ្វុន.

 

សហគមន៍និងជួយផ្សព្វផ្សាយកិច្ចការសំអាតនេះ

អង្គការការពារបរិស្ថាន (EPA) បានផ្តល់ឪកាសដល់សហគមន៍នាៗមួយចំនួនក្នុងការផ្តល់យោបល់និងមាតិក្នុងគម្រោងសំអាតនេះ។  អង្គការការពារ បរិស្ថាន (EPA) យកចិត្តទុកដាក់ធ្វើយ៉ាងណាផ្តល់នូវភាព (សមធម៌បរិស្ថានឬយុត្តិធម៌បរិស្ថាន Environmental Justice) (EJ) មានន័យថា និងធានាយ៉ាងណាផ្តល់ឲមានភាពស្មើភាពដល់សហគមន៍ក្នុងការចូលរួមដោយមិនប្រកាន់សញ្ជាត្តិ ពូជសាសន៍ឬពណ៌សំប្បូរណ៍ និងប្រាក់ចំណូល។

Cគម្រោងកម្មវិធីក្រុមចូលរួមសកម្មផ្តល់មាតិសហគមន៍ របស់អង្គការការពារបរិស្ថាន (EPA) (157 KB) និងជួយផ្តល់និងពីនិត្យមើល ហើយនិងចូលរួមផ្តល់អនុសាសន៍ គំនិត និងយោបល់ផ្សេងៗនៃគម្រោងកិច្ចការសំអាតស្ទឹងឌូវ៉មមីស្ស (LDW Superfund Site)ដែលអង្គការនិងយកមកអនុវត្តតាម រហូតនៃរយះកាលសំអាត។

ឪកាសល្អមួយរបស់សហគមន៍ក្នុងការចូលរួមបញ្ចេញមាតិគឺចូលរួមក្នុងកិច្ចប្រជុំតុមូល Roundtable។ ក្រុមនេះចូលរួមពីក្រុមចំរុះដោយមានអ្នកមានគំនិតស្ថាប្បនាផ្តល់អនុសាសន៍ឲអង្គការការពារបរិស្ថាន EPA សំរាប់ការរចនាគម្រោងសម្រាប់ការសំអាតនេះ។

ប្រសិនបើអ្នកមានបំណងចូលរួម ជាសមាជិកក្រុមអ្នកផ្តល់មាតិរបស់តុមូល Roundtable ឬក្រាន់តែចង់ចូលរួមស្តាប់ក្នុងអង្គប្រជុំរបស់តុមូល Roundtable សូមទាក់ទង អ្នកស្រី ជូលី ខុងដិន Julie Congdon at 206-553-2752 ឬ congdon.julie@epa.gov.

សម្រាប់ពត៌មានក្នុងការទទួលយកដំណឹងហើយនិងចូលរួមក្នុងកម្មវិធិការសំអាតរបស់ស្ទឹងឌូវ៉មមីស្យ Superfund សូមចូលទៅគេហ៍ទំពរ កិច្ចចូលរួមសហគមន៍ ស្ទឹងឌូវ៉មមីស្សរបស់ អង្គការការពារបរិស្ថាន (EPA) EPA's Duwamish Community Involvement website កិច្ចការសំអាតស្ទឹងឌូវ៉មមីស្សរបស់អង្គការការពារបរិស្ថាន (EPA) តាមគេហ៍ទំពរហ្វេបុគ្ EPA's Duwamish Cleanup Facebook ឬក៏ Duwamish River Cleanup Coalition page.

ការបង្ការសារធាតុគីមីពុលឬការបង្ការការបំពុលចូលស្ទឹងឌូវ៉មមីស្ស

នាយកដ្ឋានបរិស្ថានវិទ្យជាអ្នកទទួលបន្ទុកខាងបង្ការនិងទប់ស្កាត់នូវសារធាតុគីមីពុលនាៗដែលស្ថិតនៅជុំវិញស្ទឹងកុំឲហូរចូលស្ទឹងឌូវ៉មមីស្ស។ ជាង២០០០០អេគើនៃផ្ទៃដីបានបង្ហូរតាមរយះលូទឹកទៅក្នុងស្ទឹង។ សារធាតុគិមីពុល មកតាមដី លូទឹកក្រោមដី និងមកពីជុំវិញទីនាៗបានហូរចូលស្ទឹងតាមរយះទឹកភ្លៀង។

Contaminant sources

ការបង្ការឬទប់ស្កាត់នូវសារធាតុគីមីពុលមានន័យថា រកប្រភពនៃសារធាតុគីមីពុលមកតាមរយះណាឬក៏ពីទីណា ហើយរចាត់វិធានការណ៍បញ្ឈប់ឬកាត់បន្ថយនូវសារធាតុគីមីពុលនោះកុំឲហូរចូលទៅក្នុងស្ទឺង។ ការបង្ការឬការទុបស្កាត់មាន៖

  • សើបអង្កេតឬពិនិត្យមើលហើយនិងសំអាតកន្លែងនោះចេញមុននិងការហូរកើតឡើង
  • ត្រួតពិនិត្យដល់ពានិជកម្មនាៗ
  • ទប់ស្កាត់ការហូរហៀរខ្លាំងរបស់ទឹកភ្លៀងដែលអាចពាំនាំទឹកកខ្វក់ពីលូទឹកស្អុយ
  • ធ្វើការសហការជាមួយអង្គការនាៗ
  • ផ្តល់នូវការអប់រំ

សូមថ្លែងអំណរគុណដល់អង្គការនាៗផ្នែកខាងជួយទប់ស្កាត់ខាងប្រភពបំពុល ក្រុមដែលបានសំអាតមុនដំបូង ហើយនិងកម្មវិធីសំអាតបំពេញដីបែបធម្មជាតិ ដើម្បីកាត់បន្ថយការបំពុលក្នុងស្ទឹងឌូវ៉ម មីស្សឲបានប្រសើជាងមុន។ ក្នុងនាមជានាយក កដ្ឋានបរិស្ថានវិទ្យា និងព្យាយាមបង្ការប្រភពការបំពុលហូរចូលនិងមានការកាត់បន្ថយហូរចូលជាថ្មី។ អង្គការការពារបរិស្ថាន EPA និងធ្វើដំណើរឆ្ពោះទៅមុខដើម្បីសម្រេចការសំអាតភក់នៅទិកន្លែងនៅសល់ណាដែលមានសារធាតុគីមីពុលចេញពីស្ទឹង ឌូវ៉មមីស្ស។ ក្នុងរយះពេលយូអង្វែង អង្គការការពារ បរិស្ថាន EPA និងព្យាយាមត្រួតពិនិត្យដំណើរការនៃការសំអាតតាមបែបធម្មជាតិរបស់ស្ទឹងឌូវ៉មមីស្ស ហើយនាយកកដ្ឋានបរិស្ថានវិទ្យានិងព្យាយាមបន្តរបង្ការទប់ស្កាត់ប្រភពនៃការបំពុលហូរចូលក្នុងស្ទឹង។ សកម្មភាពទាំងនេះនិងជួយឲស្ទឹងឌូវ៉មមីស្សមានភាពស្អាតប្រសើរដោយគ្មានសារធាតុគីមីពុលច្រើនដែលអាចផ្តល់សុវត្ថភាពដល់ត្រីនិងអាហារសមុទ្រឲមនុស្សបរិភោគបាន។

info សម្រាប់ពត៌មានបន្ថែម៖ Ecology's Lower Duwamish Waterway Source Control Program website.

expand_less