Skip to main content

ការទទួលចាក់វ៉ាក់សាំងនៅក្នុងតំបន់ឃីងខោនធី King County

ការទទួលចាក់វ៉ាក់សាំងនៅក្នុងតំបន់ឃីងខោនធី King County

ខែមេសា ទី 28 2023៖ ពត៌មានអំពីថ្នាំ វ៉ាក់សាំងថ្មី (ការពារមេរោគពីរប្រភេទ) ណែនាំសម្រាប់មនុស្សគ្រប់ៗគ្នាដែលមានអាយុពី៦ខែឡើងទៅ។

ការណែនាំរបស់ក្រសួង CDC អំពីការចាក់វ៉ាក់សាំងការពារកូវីដ១៩ COVID-19 ចាប់ពីខែមេសា ទី19 2023 គឺ៖

មនុស្សគ្រប់ៗគ្នាដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅ គួរចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ថ្មីរបស់ហ្វៃស៊ឺ Pfizer ឬ ម៉ូឌឺនណា Moderna បាន១ដូស ទើបចាត់ទុកថា គ្រប់ចំនួន (អត់មានភាសាខ្មែរទេ មានជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។

មនុស្សមួយចំនួនក៏អាចចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ដូសជំរុញបន្ថែមទៀតបាន៖

 • អ្នកដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ក៏អាចចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ដូសជំរុញថ្មី១ម្ជុលបន្ថែមទៀតសម្រាប់លើកទី៤ ឬក៏ជាច្រើនខែក្រោយពីបានចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ថ្មីរួច។
 • អ្នកដែលមានសុខភាពទន់ខ្សោយកម្រិតមធ្យមឬកម្រិតធ្ងន់ ក៏អាចចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ដូសជំរុញថ្មី១ម្ជុលបន្ថែមទៀតសម្រាប់លើកទី២ ឬក៏ជាច្រើនខែក្រោយពីបានចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ថ្មីរួច។

ក្មេងដែលមានអាយុចាប់ពី៦ខែទៅ៥ឆ្នាំ ប្រហែលជាត្រូវការចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ជាច្រើនដូសដើម្បីឱ្យបានគ្រប់ចំនួន រួមមានទាំង យ៉ាងតិច ចាក់បាន១ដូសនៃថ្នាំវ៉ាក់សាំងថ្មីរបស់ហ្វៃស៊ឺ Pfizer ឬ ម៉ូឌឺនណា Moderna ។ វាអាស្រ័យទៅតាម ចំនួនដូសដែលពួកគេបានចាក់ពីមុនមកហើយនិងអាយុរបស់ពួកគេ។

សូមសាកសួរអ្នកផ្ដល់សេវាកម្មសុខភាពរបស់អ្នកប្រសិនបើអ្នកមានសំណួរអំពីចំនួនដូសដែលអ្នកត្រូវការចាក់។

ចំពោះព័ត៌មានបន្ថែមអំពីការចាក់វ៉ាក់សាំង សូមចូលទៅកាន់ទំព័រស្ដីអំពីថ្នាំវ៉ាក់សាំង ទំព័រស្ដីអំពីថ្នាំវ៉ាក់សាំង COVID-19 ពីក្រសួងសុខាភិបាលនៃរដ្ឋវ៉ាស៊ីងតោន។


គេផ្ដល់ពត៌មានថ្មីៗជាញឹកញាប់អំពីរបៀបទៅចាក់វ៉ាក់សាំង។ យើងព្យាយាមបកប្រែពត៌មានថ្មីៗជូនអ្នកយ៉ាងឆាប់រហ័ស តាមដែលអាចធ្វើបាន ប៉ុន្តែប្រហែលជាអាចមានការយឺតយ៉ាវ ដោយសារ យើងត្រូវចំណាយ ពេលបកប្រែជាភាសាខ្មែរសិន។ សូមអរគុណចំពោះការអាព្យាស្រ័យរបស់លោកអ្នក។

គេចុះពត៌មានថ្មីៗបំផុតជាភាសាអង់គ្លេសនៅក្នុងគេហទំព័រ kingcounty.gov/covid/vaccine

របៀបទទួលការចាក់វ៉ាក់សាំង

ថ្នាំវ៉ាក់សាំងចាក់ដោយឥតគិតថ្លៃ ហើយមិនគិតអំពីការធានារ៉ាប់រងសុខភាព អំពីសញ្ជាតិឬស្ថានភាពអន្តោប្រវេសន៍នោះទេ។

អ្នកអាចចាក់វ៉ាក់សាំង Moderna ឬ Pfizer លើកទីពីរ នៅតាមទីតាំងជាច្រើនកន្លែង ទោះបីជាអ្នកបានចាក់លើកទីមួយនៅកន្លែងផ្សេងក៏ដោយ។ សូមយកកាតឬរូបថតនៃប័ណ្ណចាក់វ៉ាក់សាំងលើកទីមួយរបស់អ្នកមកជាមួយផង។

ប័ណ្ណផ្សាយ (PDF)៖

Drive through vaccination site

អ្នកនឹងត្រូវការយក៖

 • ប័ណ្ណដែលមានថ្ងៃខែឆ្នាំកំណើត ៖ អត្តសញ្ញាណប័ណ្ណរបស់រដ្ឋ របស់កុលសម្ព័ន្ធ ឬចេញពីសហព័ន្ធ។ ក្រដាសវិក័យប័ត្រឬកុងធនាគាដែលមានឈ្មោះ និងអាស័យដ្ធានរបស់អ្នកក៏ អាចប្រើការបាន។
 • សូមពាក់អាវដៃខ្លីឬអាវដៃរលុង ដែលងាយនឹងទាញឡើងលើ ដូច្នោះអ្នកអាចចាក់ វ៉ាក់សាំងនៅ លើដើមដៃរបស់អ្នក។
 • កិច្ចព្រមព្រៀងអនុញ្ញាតពីមនុស្សពេញវ័យ៖ ប្រសិនបើអ្នកមានអាយុតិចជាង ១៨ ឆ្នាំ អ្នកប្រហែលជាត្រូវមានការយល់ព្រមពីមនុស្សពេញវ័យដែលជាអ្នកផ្ដល់ការអនុញ្ញាតឲ្យអ្នកចាក់វ៉ាក់ សាំង។ អ្នកអាចធ្វើការអនុញ្ញាតសម្រាប់ខ្លួនឯងបាន ប្រសិនបើអ្នកមានករណីលើកលែងស្របច្បាប់ រៀបការជាមួយមនុស្សពេញវ័យ ឬទីតាំងចាក់វ៉ាក់សាំងកំណត់ថា អ្នកគឺជា ក្មេងពេញវ័យ (មានតែជាភាសាអង់គ្លេសទេ) ។ មិនមែនគ្រប់ទីតាំងចាក់វ៉ាក់សាំងទាំងអស់សុទ្ធតែអាចធ្វើការសំរេចចិត្តអំពីករណីក្មេងពេញវ័យនេះទេ។ ព័ត៌មានបន្ថែមអំពីក្មេងតូចៗនិងក្មេងជំទង់ រួមទាំង និយមន័យពន្យល់អំពីមនុស្សពេញវ័យដែលជាអ្នកផ្ដល់ការអនុញ្ញាតមាននៅខាងក្រោម។ ប្រសិនបើមនុស្សពេញវ័យដែលជាអ្នកផ្ដល់ការអនុញ្ញាតនឹងមិនចូលរួមក្នុងការណាត់ជួប ចាក់វ៉ាក់សាំងជាមួយអ្នកទេ សូមសាកសួរអ្នកចាក់វ៉ាក់សាំងឲ្យអ្នកអំពីតម្រូវការសម្រាប់បង្ហាញភស្តុតាងនៃការយល់ព្រមពីមនុស្សពេញវ័យដែលជាអ្នកផ្ដល់ការអនុញ្ញាតឬករណីលើកលែងស្របច្បាប់។
 • ប័ណ្ណចាក់វ៉ាក់សាំងការពារ CDC របស់អ្នក ប្រសិនបើអ្នកចាក់ដូសលើកទីពីរ ឬក៏ដូសជុំរុញ។ កំណត់ត្រានៃការចាក់ដូសថ្មីរបស់អ្នកនឹងត្រូវបានកត់ត្រាលើកាតនោះ។

របៀបធ្វើដំណើរទៅទីតាំងចាក់វ៉ាក់សាំង៖

ប្រសិនបើអ្នករស់ក្នុងតំបន់ឃីងខោនធី King County ហើយត្រូវការការដឹកជញ្ជូនទៅទីកន្លែងមានណាត់ចាក់វ៉ាកសាំង គឺមានច្រើនជម្រើស៖

 • ស្វែងរកការដឹកជញ្ជូន៖ ប្រសិនបើអ្នកត្រូវការការជូនដំណើរទៅកាន់ការណាត់ជួបចាក់វ៉ាក់សាំងរបស់អ្នក សូមចូលទៅកាន់គេហទំព័រ www.findaride.org ឬហៅទូរសព្ទទៅកាន់ផ្នែកធនធានដឹកជញ្ជូនតាមលេខ 425-943-6760 (ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ម៉ោង 8:30 ព្រឹក ដល់ម៉ោង 4 រសៀល ចុចលេខ 5 សម្រាប់សេវាកម្មបកប្រែភាសា)។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសា សូមប្រាប់ភាសាដែលអ្នកត្រូវការ។
 • សេវាកម្មឡានក្រុង៖ King County Metro ផ្តល់ជម្រើសដឹកជញ្ជូនជាច្រើនប្រភេទទៅកាន់ណាត់ជួបចាក់វ៉ាក់សាំង រួមមានទាំងការដឹកជញ្ជូនតាមឡានក្រុង តាមរយះ Access paratransit និងរថយន្តដឹកជញ្ជូនរបស់សហគមន៍។ សូមសិក្សាបន្ថែមអំពីជម្រើសជិះឡានក្រុងផ្ដល់ដោយ King County Metro។ ឬទូរស័ព្ទទៅ 206-553-3000។
 • តើអ្នកមាន មេឌីឃេដ (Medicaid) ឬ Apple Health Card ទេ?៖ សូមទូរស័ព្ទទៅ Hopelink Medicaid តាមរយៈលេខ 800-923-7433។ (ឆែកមើលលក្ខណៈសម្បត្តិ)
 • តើអ្នកមានវ័យចំណាស់ឬពិការឬទេ?៖ សូមទូរស័ព្ទទៅ Metro Access តាមរយៈលេខ 206-205-5000។ (ឆែកមើលលក្ខណៈសម្បត្តិ)។
 • តើអ្នកចង់ដាក់ណាត់ដឹកជញ្ជូនសម្រាប់មនុស្សច្រើននាក់មែនទេ? សូមបំពេញក្រដាសនេះ រួចហើយ អ្នកធ្វើការម្នាក់ពីក្រុមការងារ Hopelink Mobility Management team។

ដាក់ណាត់មកចាក់លើកទី 2

កំណត់ពេលកម្រិតថ្នាំជំរុញ

ការណែនាំបច្ចុប្បន្នអំពីអ្នកដែលអាចទទួលបានកម្រិតថ្នាំ booster ពេលណាត្រូវទទួល និងប្រភេទណាដែលត្រូវទទួល៖


យោលទៅតាមសិទ្ធិពលរដ្ឋក្នុង ច្បាប់សហព័ន្ធក្រសួងសុខភាពសាធា រណៈ ក្រុង Seattle និងតបន់ King County មិនរើសអើងលើ កម្មវិធីឬការងារអ្វីមួយសម្រាប់ ក្រុមបុគ្គលដែលមានភាពទន់ខ្សោយ រួមទាំង មិនរើសអើងដោយសារ ពូជសាសន៍, ពណ៌សម្បុរ, ដើម កំណើតជាតិសាសន៌, សាសនា, ការស្រឡាញ់ភេទដូចគ្នា (រួមទាំង ការបង្ហាញភេទនិយម), ផ្លូវភេទ និយម, ពិការភាព, អាយុ និងស្ថាន ភាពអាពាហ៍ពិពាហ៍ឡើយ។ ប្រសិនបើលោកអ្នកមានបណ្តឹងហើយចង់ដាក់ពាក្យប្ដឹងតវ៉ាឬមានសំណួរអំពីការដែលអាចមានភាពរើសអើងកើតឡើង សូមទាក់ទងកម្ម វិធីផ្នែកសិទ្ធិមនុស្សប្រចាំតំបន់ King County តាមរយៈ civil-rights.OCR@kingcounty.gov206-263-2446 (សូមប្រាប់ភាសា របស់អ្នកសម្រាប់សេវាកម្មបកប្រែភាសា); សម្រាប់មនុស្សគថ្លង់ TTY Relay 7-1-1; ឬតាមរយៈអាស័យ ដ្ឋាន (401 5th Ave, Suite 800, Seattle, WA 98104)


Link/share our site at kingcounty.gov/vaccine/khmer

expand_less