Skip to main content

ការបៀតបៀនតាមទូរស័ព្ (Cambodian)

ការបៀតបៀនតាមទូរស័ព្ (Cambodian)

 

តម្រុយ​ស្ដីពី​ការ​បៀត​បៀន​តាម​ទូរស័ព្ទ

ការ​បៀត​បៀន​តាម​ទូរស័ព្ទ​ធ្វើ​ឲ្យ​មាន​ការ​តប់​ប្រមល់​ចិត្ត​ខ្លាំង​ណាស់, ហើយ​ខណៈ​ដែល​គ្មាន​អ្វី​មួយ​អាច​ជួយ​ដោះ​ស្រាយ​បាន​ភ្លៀមៗ​ នា​ពេល​ដែល​ជន​បៀត​បៀន​តាម​ទូរស័ព្ទ​មិន​ត្រូវ​បាន​ស្គាល់​មុខ, នោះ​មាន​វិធាន​ការ​ខ្លះ​ ដែល​លោក​អ្នក​អាច​ធ្វើ​ ដើម្បី​ព្យាយាម​ទប់​ស្កាត់​ដល់​ការ​ហៅ​ទូរស័ព្ទ​ មក​បៀត​បៀន​ទៅ​ថ្ងៃ​មុខៗ​ទៀត​ ពីសំណាក់​ជន​ល្មើស, ហើយ​ម្យ៉ាង​ទៀត​ វា​ក៏​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ទូរស័ព្ទ​របស់​លោក​អ្នក​អាច​ជួយ​យើង​ខ្ញុំ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ផង​ដែរ។

បណ្ដា​ជន​ទូទៅ​តែង​យល់​ច្រឡំ​ថា ប្រសួង​ប៉ូលិស​អាច​តាម​ដាន​រក​ឃើញ​នូវ​លេខ​ទូរស័ព្ទ​ ដែល​ជន​ល្មើស​បាន​ប្រើ​ប្រាស់។ ក៏​ប៉ុន្តែ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ទេ​ ដែល​មាន​សមត្ថ​ភាព​នោះ​ពិត​ប្រាកដ​ ហើយ​ភ្នាក់​ងារ​ប៉ូលិស​ត្រូវ​ការ​ព័ត៌មាន​ទាំង​នោះ​ ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​ច្បាប់​សម្រាប់​ការ​ស៊ើប​អង្កេត។

វិធាន​ការ​ខ្លះ​ដែល​លោក​អ្នក​អាច​អនុវត្ត​ ប្រសិន​បើ​ពេល​នេះ​ជន​ល្មើស​ ដែល​បៀត​បៀន​តាម​ទូរស័ព្ទ​ (ធ្លាប់​បាន​ហៅ​ចូល​មក​ពីរ​បី​ដង​ហើយ) កំពុង​តែ​និយាយ​ជា​មួយ​លោក​អ្នក​នៅ​លើ​ខ្សែ​ទូរស័ព្ទ​ម្ខាង​ទៀត រួម​មាន​ដូច​ត​ទៅ ៖

· ចូរ​តាម​ដាន​រក​ទូរស័ព្ទ​ល្មើស​ដោយ​ចុច​ *57 (សូម​អាន​មើល​ខាង​ក្រោម);

· ចូរ​ដាក់​ទូរស័ព្ទ​ចុះ​ដោយ​មិន​និយាយ​ស្ដី​អ្វី​ទាំង​អស់។​ ជន​ល្មើស​តែង​ចង់​បាន​ការ​ប្រតិកម្ម​តប​ពី​សំណាក់​អ្នក​រង​គ្រោះ​របស់​ខ្លួន, ដូច្នេះ​ បើ​លោក​អ្នក​បង្ហាញ​នូវ​ប្រតិ​កម្ម​តប​ដោយ​ការ​ឈឺ​ចាប់​ណា​មួយ​ នោះ​ជន​ល្មើស​នឹង​រឹត​តែ​បាន​ដៃ;

· ខណៈ​ដែល​ជន​ជាប់​សង្ស័យ​កំពុង​ស្ថិត​លើ​ខ្សែ​ទូរស័ព្ទ, ចូរ​ចុច​ប៊ូតុង “*” លើ​ទូរស័ព្ទ​របស់​លោក​អ្នក ហើយ​និយាយ​ធ្វើ​ដូច​ជា​លោក​អ្នក​កំពុង​និយាយ​ទៅ​កាន់​អូប៉េរ៉ាទើរ, "Operator, this is the call I want you to trace" (“អូប៉េរ៉ាទើរ, ខ្ញុំ​សូម​ឲ្យ​លោក​តាម​ដាន​រក​លេខ​ទូរស័ព្ទ​មួយ​នេះ”);​ (នេះ​គ្រាន់​តែ​ជា​ការ​បំភាន់​ប៉ុណ្ណោះ, ប៉ុន្តែ​ជន​ល្មើស​មិន​ដឹង​ថា​លោក​អ្នក​កំពុង​បំភាន់​គេ​ទេ)។

· ចូរ​អាត់​សំឡេង​ដាក់​ក្នុង​ម៉ាស៊ីន​ឆ្លើយ​ទូរស័ព្ទ​របស់​លោក​អ្នក​ថា "You have reached our answering machine. Due to annoyance calls, the phone company is tracing all incoming calls. If you would like your call returned, please leave your name and number" (“លោក​អ្នក​កំពុង​ហៅ​ទូរស័ព្ទ​មក​កាន់​ម៉ាស៊ីន​ថត​សំឡេង​របស់​យើង​ខ្ញុំ។ ដោយ​សារ​មាន​ការ​ហៅ​ទូរស័ព្ទ​អសុរស, ក្រុម​ហ៊ុន​ទូរស័ព្ទ​នឹង​ថត​ទុក​គ្រប់​លេខ​ទូរស័ព្ទ​ទាំង​អស់​ ដែល​បាន​ហៅ​មក​កាន់​ខ្សែ​ទូរស័ព្ទ​នេះ។ បើ​លោក​អ្នក​ឲ្យ​យើង​ខ្ញុំ​ហៅ​ទូរស័ព្ទ​មក​លោក​អ្នក​វិញ, សូម​មេតា​ទុក​ឈ្មោះ​ និង​លេខ​ទូរស័ព្ទ​របស់​លោក​អ្នក”);

· ចូរ​ប្រាប់​ជន​ល្មើស​ថា លោក​អ្នក​មាន​ម៉ាស៊ីន​ថតលេខ​ទូរស័ព្ទ​ (Caller I.D.) ហើយ​លោក​អ្នក​នឹង​រាយ​ការណ៍​លេខ​ទូរស័ព្ទ​នេះ​ទៅ​ប៉ូលិស;

· ចូរ​រក្សា​ទុក​គ្រប់​ថ្ងៃ​ខែ​ឆ្នាំ, ពេល​ម៉ោង, និង​មូល​ហេតុ​នៃ​ការ​ហៅ​ទូរស័ព្ទ​ទាំង​អស់ ដើម្បី​ទុក​រាយ​ការណ៍​ប្រាប់​ភ្នាក់​ងារ​មាន​សមត្ថ​កិច្ច​ទៅ​ថ្ងៃ​មុខ។

ជា​មួយ​ម៉ាស៊ីន​ថត​លេខ​ទូរស័ព្ទ, ​លោក​អ្នក​អាច​ថត​យក​អត្តសញ្ញាណ​របស់​ជន​ល្មើស​ ដែល​បៀត​បៀន​លោក​អ្នក​តាម​ទូរស័ព្ទ​នោះ។ ចូរ​រក្សា​ទុក​ព័ត៌មាន​ទាំង​នេះ​ ដើម្បី​ប្រើ​ប្រាស់​ក្នុង​ករណី​ដែល​បញ្ហា​នេះ​រីក​ធំ​ដល់​កម្រិត​មួយ​ ដែល​នាំ​ឈាន​ដល់​ការ​ស៊ើប​អង្កេត​របស់​យើង​ខ្ញុំ។ ភ្នាក់​ងារ​មាន​សមត្ថ​កិច្ច​នឹង​ត្រូវ​ការ​ព័ត៌មាន​ទាំង​នេះ​ពី​លោក​អ្នក។

សេចក្ដី​ណែនាំ​នានា​ខាង​ក្រោម​ត្រូវ​បាន​ផ្ដល់​មក​យើង​ខ្ញុំ​ ដោយ​ក្រុម​ហ៊ុន​ទូរស័ព្ទ​នីមួយៗ​ ដើម្បី​ជួយ​យើង​ខ្ញុំ​ក្នុង​ការ​ជួយ​លោក​អ្នក​ ដោះ​ស្រាយ​បញ្ហា​នេះ។ ព័ត៌មាន​នេះ​ដូច​គ្នា​នឹង​ព័ត៌មាន​ ដែល​ពួក​អ្នក​ឯក​ទេស​ទូរគមនា​គមន៍ 9-1-1 របស់​យើង​ខ្ញុំ​នឹង​ផ្ដល់​ជូន​លោក​អ្នក​ នៅ​ពេល​ណា​លោក​អ្នក​ហៅ​ទូរស័ព្ទ​ មក​រាយ​ការណ៍​អំពី​ឧបត្តិ​ហេតុ​ប្រភេទ​នេះ។ ចូរ​ស្វែង​រក​ក្រុម​ហ៊ុន​ទូរស័ព្ទ​របស់​លោក​អ្នក ហើយ​សិក្សា​ស្វែង​យល់​អំពី​វិធាន​ការ​នានា​ ដែល​លោក​អ្នក​អាច​អនុវត្ត​ ដើម្បី​ផ្ដួច​ផ្ដើម​ដំណើរ​ការ​ស៊ើប​អង្កេត។

ក្រុម​ហ៊ុន​ទូរស័ព្ទ Verizon ( នាយក​ដ្ឋាន​សេវា​បម្រើ​អតិថិជន – 800-483-3000)

អតិថិជន​អាច​ទូរស័ព្ទ​ទាក់​ទង​ទៅ​នាយក​ដ្ឋាន​សេវា​បម្រើ​អតិថិ​ជន។ តម្លៃ​ពី $3.50 ទៅ $4.50 ក្នុង​មួយ​ខែ, នាយក​ដ្ឋាន​សេវា​បម្រើ​អតិថិ​ជន​នឹង​ដំឡើង​កម្មវិធី​ “ចាប់/​តាម​ដាន​លេខ​ទូរស័ព្ទ” (“call trap/trace”) នៅ​លើ​ខ្សែ​ទូរស័ព្ទ​ឡែន្ត​ឡាញ (landline) របស់​អតិថិ​ជន។ នៅ​ពេល​ជន​ល្មើស​ទូរស័ព្ទ​មក​លើក​ក្រោយ, នោះ​អតិថិ​ជន​អាច​លើក​ទូរស័ព្ទ, ចុច​ប៊ូតុង​ *57, បន្ទាប់​មក​ ចូរ​ធ្វើ​តាម​សេចក្ដី​ណែនាំ​នានា​ដែល​ម៉ាស៊ីន​បាន​ប្រាប់​លោក​អ្នក ដើម្បី​ “តាម​ដាន​រក” (“trace”) ទូរស័ព្ទ​ល្មើស​ ដែល​គេ​បាន​ហៅ​ចូល​មក​នោះ។ ក្រោយ​មក​ភ្លាម, អតិថិ​ជន​ត្រូវ​ទូរស័ព្ទ​ទៅ​មជ្ឈមណ្ឌល​ទទួល​បន្ទុក​អំ​ពី​ការ​ប្រព្រឹត្តិ​អំពើ​ខុស​ច្បាប់​តាម​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន Verizon (Verizon Unlawful Call Center) តាម​លេខ 877-872-2348 ដើម្បី​រាយ​ការណ៍​អំពី​ការ​ចាប់​បាន​នូវ​លេខ​ទូរស័ព្ទ​ល្មើស។ អ្នក​តំណាង​នៃ​ក្រុម​ហ៊ុន Verizon នឹង​ធ្វើ​ការ​ទាក់​ទង​ទៅ​កាន់​អ្នក​ស៊ើប​អង្កេត​បទ​ល្មើស​សម​រម្យ​ណា​ម្នាក់​ នៅ​ពេល​ណា​មាន​ការ​ចាំ​បាច់។ គ្មាន​ការ​តម្រូវ​ឲ្យ​ត្រូវ​តែ​មាន​លេខ​សំណុំ​រឿង​ប៉ូលិស​ណា​មួយ​ មុន​នឹង​ចាប់​វិធាន​ការ​នេះ​ទេ។

ក្រុម​ហ៊ុន​ទូរស័ព្ទ Qwest ( នាយក​ដ្ឋាន​សេវា​បម្រើ​អតិថិជន – 800-582-0655)

អតិថិ​ជន​អាច​ ​“តាម​ដាន​រក” ទូរស័ព្ទ​ល្មើស​អំពី​បទ​ប្រមាថ ឬ​បទ​បៀត​បៀន​ ដោយ​គ្រាន់​តែ​លើក​ទូរស័ព្ទ​ នៅ​ពេល​ណា​ជន​ល្មើស​ហៅ​ទូរស័ព្ទ​ចូល​មក​ប៉ុណ្ណោះ,​ បន្ទាប់​មក​ ចុច​ប៊ូតុង *57 រួច​ហើយ​ធ្វើ​តាម​សេចក្ដី​ណែនាំ​នានា​ ដែល​ម៉ាស៊ីន​បាន​ប្រាប់​ ដើម្បី​ “តាម​ដាន​រក” ទូរស័ព្ទ​ល្មើស។ បន្ទាប់​មក​ ពួក​គេ​នឹង​រាយ​ការ​ទៅ​កាន់​ការិយា​ល័យ​ទទួល​បន្ទុក​ខាង​ការ​ទូរស័ព្ទ​រំខាន​របស់​ក្រុម​ហ៊ុន​ Qwest (Qwest Annoyance Call Bureau) តាម​លេខ 800-582-0655។ ការិយា​ល័យ​នេះ​នឹង​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ទៀត,​ ក៏​ប៉ុន្តែ​មិន​អាច​បើក​បញ្ចេញ​ឈ្មោះ/​ព័ត៌មាន​ពាក់​ជន​ជាប់​សង្ស័យ​ ដែល​បាន​ហៅ​ទូរស័ព្ទ​ទៅ​កាន់​ពល​រដ្ឋ​រង​គ្រោះ​ណា​ម្នាក់​បាន​ទេ។ ព័ត៌មាន​ទាំង​នោះ​នឹង​ត្រូវ​គេ​ផ្ដល់​ទៅ​មន្ត្រី​មាន​សមត្ថ​កិច្ច​នានា​ ទៅ​តាម​ការ​ស្នើ​សុំ​របស់​ពួក​គេ​សម្រាប់​ឧបត្តិ​ហេតុ​នានា។ ពល​រដ្ឋ​រង​គ្រោះ​មិន​ចាំ​បាច់​ត្រូវ​តែ​មាន​លេខ​សំណុំ​រឿង​ប៉ូលិស​ណា​មួយ​ មុន​នឹង​ចាត់​វិធាន​ការ​នេះ​ទេ។

ក្រុម​ហ៊ុន​ទូរស័ព្ទ Comcast ( នាយក​ដ្ឋាន​សេវា​បម្រើ​អតិថិជន – 877-824-2288)

ក្រុម​ហ៊ុន Comcast ផ្ដល់​ជូន​អតិថិ​ជន​របស់​ខ្លួន​នូវ​សេវា “ទាត់​ចោល​ការ​ហៅ​ទូរស័ព្ទ​អនាមិក” (“Anonymous Call Rejection”) ដោយ​ឥត​គិត​ថ្លៃ។ សេវា​នេះ​នឹង​ទប់​ស្កាត់​ការ​ហៅ​ទូរស័ព្ទ​ពី​សំណាក់​ជន​ណា​ម្នាក​ ដែល​ចុះ​ឈ្មោះ​លេខ​ទូរស័ព្ទ​របស់​ខ្លួន​ក្នុង​លក្ខណៈ​ “លេខ​ឯក​ជន/​គ្មាន​លេខ/​មិន​បញ្ចេញ​លេខ” (“private/unavailable/blocked number”) លើ​ម៉ា​ស៊ីន​ថត​លេខ​ទូរស័ព្ទ។ ដើម្បី​ដាក់​សេវា​នេះ​ឲ្យ​ដំណើរ​ការ, ចូរ​គ្រាន់​តែ​លើក​ទូរស័ព្ទ​ ហើយ​ចុច​ប៊ូតុង *77 ប៉ុណ្ណោះ។ ដើម្បី​បញ្ឈប់​ដំណើរ​ការ​នៃ​សេវា​នេះ, ចូរ​ទាក់​ទង​ទៅ​នាយក​ដ្ឋាន​សេវា​បម្រើ​អតិថិ​ជន​របស់​ក្រុម​ហ៊ុន Comcast។ បើ​អតិថិ​ជន​មាន​លេខ​ទូរស័ព្ទ​ណា​មួយ​ ដែល​ពួក​គេ​ចង់​ទប់​ស្កាត់,​ ក្រុម​ហ៊ុន Comcast មាន​សេវា​ “ត្រួត​ពិនិត្យ​ការ​ហៅ​ទូរស័ព្ទ” (“Call Screening”) ដែល​នឹង​ទប់​ស្កាត់​លេខ​ទូរស័ព្ទ​បាន​រហូត​ដល់​ទៅ 12 ខ្សែ។ ដើម្បី​ដាក់​សេវា​នេះ​ឲ្យ​ដំណើរ​ការ, ចូរ​ចុច​ប៊ូតុង *60 ហើយ​បន្ទាប់​មក​ ចូរ​បញ្ចូល​លេខ​ទូរស័ព្ទ​ដែល​លោក​អ្នក​ចង់​ឲ្យ​គេ​ទប់​ស្កាត់។ ពល​រដ្ឋ​រង​គ្រោះ​មិន​ចាំ​បាច់​ត្រូវ​តែ​មាន​លេខ​សំណុំ​រឿង​ប៉ូលិស​ណា​មួយ​ មុន​នឹង​ចាត់​វិធាន​ការ​នេះ​ទេ។

ក្រុម​ហ៊ុន​ទូរស័ព្ទ AT&T ( នាយក​ដ្ឋាន​សេវា​បម្រើ​អតិថិជន – 800-288-2747)

ក្រុម​ហ៊ុន AT&T ផ្ដល់​ជូន​អតិថិ​ជន​របស់​ខ្លួន​នូវ​សេវា “ទាត់​ចោល​ការ​ហៅ​ទូរស័ព្ទ​អនាមិក” (“Anonymous Call Rejection”) ដោយ​ឥត​គិត​ថ្លៃ។ សេវា​នេះ​នឹង​ទប់​ស្កាត់​ការ​ហៅ​ទូរស័ព្ទ​ពី​សំណាក់​ជន​ណា​ម្នាក់​ ដែល​ចុះ​ឈ្មោះ​លេខ​ទូរស័ព្ទ​របស់​ខ្លួន​ក្នុង​លក្ខណៈ​ “លេខ​ឯក​ជន/​គ្មាន​លេខ/​មិន​បញ្ចេញ​លេខ” (“private/unavailable/blocked number”) លើ​ម៉ា​ស៊ីន​ថត​លេខ​ទូរស័ព្ទ។ ដើម្បី​ដាក់​សេវា​នេះ​ឲ្យ​ដំណើរ​ការ, ចូរ​គ្រាន់​តែ​លើក​ទូរស័ព្ទ​ ហើយ​ចុច​ប៊ូតុង *77 ប៉ុណ្ណោះ។ ដើម្បី​បញ្ឈប់​ដំណើរ​ការ​នៃ​សេវា​នេះ, ចូរ​ទាក់​ទង​ទៅ​នាយក​ដ្ឋាន​សេវា​បម្រើ​អតិថិ​ជន​របស់​ក្រុម​ហ៊ុន AT&T។ បើ​អតិថិ​ជន​មាន​លេខ​ទូរស័ព្ទ​ណា​មួយ​ ដែល​ពួក​គេ​ចង់​ទប់​ស្កាត់,​ ក្រុម​ហ៊ុន AT&T ផ្ដល់​សេវា​ “ត្រួត​ពិនិត្យ​ការ​ហៅ​ទូរស័ព្ទ” (“Call Screening”) ដែល​នឹង​ទប់​ស្កាត់​លេខ​ទូរស័ព្ទ​បាន​រហូត​ដល់​ទៅ 15 ខ្សែ​ ក្នុង​តម្លៃ $4.50 មួយ​ខែ។ ចូរ​ទូរស័ព្ទ​ទាក់​ទង​ក្រុម​ហ៊ុន AT&T ដើម្បី​បញ្ជា​ទិញ​ឲ្យ​គេ​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​សេវា​នេះ​ជា​មុន, បន្ទាប់​មក​ ចូរ​ចុច​ប៊ូតុង *60 រួច​ហើយ​ ចូរ​បញ្ចូល​លេខ​ទូរស័ព្ទ​ដែល​លោក​អ្នក​ចង់​ឲ្យ​គេ​ទប់​ស្កាត់។ ពល​រដ្ឋ​រង​គ្រោះ​មិន​ចាំ​បាច់​ត្រូវ​តែ​មាន​លេខ​សំណុំ​រឿង​ប៉ូលិស​ណា​មួយ​ មុន​នឹង​ចាត់​វិធាន​ការ​នេះ​ទេ។

ក្រុម​ហ៊ុន​ទូរស័ព្ទ Century Tel ( នាយក​ដ្ឋាន​សេវា​បម្រើ​អតិថិជន – 800-201-4099)

ក្រុម​ហ៊ុន Century Tel ផ្ដល់​ជូន​អតិថិ​ជន​របស់​ខ្លួន​នូវ​សេវា “ទាត់​ចោល​ការ​ហៅ​ទូរស័ព្ទ​អនាមិក” (“Anonymous Call Rejection”)។ សេវា​នេះ​នឹង​ទប់​សស្កាត់​ការ​ហៅ​ទូរស័ព្ទ​ពី​សំណាក់​ជន​ណា​ម្នាក់​ ដែល​ចុះ​ឈ្មោះ​លេខ​ទូរស័ព្ទ​របស់​ខ្លួន​ក្នុង​លក្ខណៈ​ “លេខ​ឯក​ជន/​គ្មាន​លេខ/​មិន​បញ្ចេញ​លេខ” (“private/unavailable/blocked number”) លើ​ម៉ា​ស៊ីន​ថត​លេខ​ទូរស័ព្ទ​ ក្នុង​តម្លៃ $1.20 មួយ​ខែ។ ដើម្បី​ដាក់​សេវា​នេះ​ឲ្យ​ដំណើរ​ការ, ចូរ​គ្រាន់​តែ​លើក​ទូរស័ព្ទ​ ហើយ​ចុច​ប៊ូតុង *77 ប៉ុណ្ណោះ។ ដើម្បី​បញ្ឈប់​ដំណើរ​ការ​នៃ​សេវា​នេះ, ចូរ​ទាក់​ទង​ទៅ​នាយក​ដ្ឋាន​សេវា​បម្រើ​អតិថិ​ជន​របស់​ក្រុម​ហ៊ុន Century Tel។ បើ​អតិថិ​ជន​មាន​លេខ​ទូរស័ព្ទ​ណា​មួយ​ ដែល​ពួក​គេ​ចង់​ទប់​ស្កាត់,​ ក្រុម​ហ៊ុន Century Tel ​ផ្ដល់​សេវា​ “ត្រួត​ពិនិត្យ​ការ​ហៅ​ទូរស័ព្ទ” (“Call Screening”) ដែល​នឹង​ទប់​ស្កាត់​លេខ​ទូរស័ព្ទ​បាន​រហូត​ដល់​ទៅ 12 ខ្សែ​ ក្នុង​តម្លៃ $4.50 មួយ​ខែ។ ចូរ​ទូរស័ព្ទ​ទាក់​ទង​ក្រុម​ហ៊ុន Century Tel ដើម្បី​បញ្ជា​ទិញ​ឲ្យ​គេ​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​សេវា​នេះ​ជា​មុន, បន្ទាប់​មក​ ចូរ​ចុច​ប៊ូតុង *60 រួច​ហើយ​ ចូរ​បញ្ចូល​លេខ​ទូរស័ព្ទ​ដែល​លោក​អ្នក​ចង់​ឲ្យ​គេ​ទប់​ស្កាត់។ ពល​រដ្ឋ​រង​គ្រោះ​មិន​ចាំ​បាច់​ត្រូវ​តែ​មាន​លេខ​សំណុំ​រឿង​ប៉ូលិស​ណា​មួយ​ មុន​នឹង​ចាត់​វិធាន​ការ​នេះ​ទេ។ បើ​ពល​រដ្ឋ​រង​គ្រោះ​ចង់​ “តាម​ដាន​រក/​ចាប់” (“trace/trap”) ទូរស័ព្ទ​ល្មើស​ សម្រាប់​គោល​ដៅ​ស៊ើប​អង្កេត​ណា​មួយ, នោះ​ក្រុម​ហ៊ុន​ Century Tel ផ្ដល់​ដំបូន្មាន​ដល់​អតិថិ​ជន​របស់​ខ្លួន ឲ្យ​ចុច​ប៊ូតុង *57, បន្ទាប់​មក​ ចូរ​ទាក់​ទង​ទៅ​ក្រសួង​ប៉ូលិស​ប្រចាំ​តំបន់​របស់​ពួក​គេ​ ដើម្បី​រាយ​ការណ៍​អំពី​ឧបត្តិ​ហេតុ​នេះ។

expand_less