Skip to main content

សេចក្តីរាយការណ៍លើបណ្ដាញអ៊ីនធឺណិត ខ្មែរ (Cambodian)

សេចក្តីរាយការណ៍លើបណ្ដាញអ៊ីនធឺណិត ខ្មែរ (Cambodian)

ប្រសិន​បើ​នេះ​ជា​ភាព​អាសន្ន, សូម​ទូរស័ព្ទ​ទៅ​លេខ 9-1-1

សូម​ស្វាគមន៍​មក​កាន់​ប្រព័ន្ធ​រាយ​ការណ៍​លើ​បណ្ដាញ​អ៊ីនធឺណិត​របស់​ការិយាល័យ​នគរ​បាល​នៃ​តំបន់ King County (King County Sheriff's Office Online Reporting System)។ លោក​អ្នក​អាច​រាយ​ការណ៍​អំពី​ឧបត្តិ​ហេត​របស់​លោក​អ្នក​ ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​រង់​ចាំ​យូរ​ទេ​ ហើយ​លោក​អ្នក​អាច​បោះ​ពុម្ព​យក​សំណៅ​ចម្លង​ស្រប​ច្បាប់​បាន​ភ្លាមៗ។

ដើម្បី​ប្រើ​ប្រាស់​ប្រព័ន្ធ​រាយ​ការ​លើ​បណ្ដាញ​អ៊ីនធឺណិត​នេះ, ករណី​នីមួយៗ​នៃ​សេចក្ដី​ថ្លែង​ការណ៍នានា​ខាង​ក្រោម​នេះ​ត្រូវ​តែ​ជា​ការ​ពិត

  • នេះ​មិន​មែន​ជា​ករណី​ភាព​អាសន្ន
  • នេះ​មិន​មែន​ជា​ករណី​ឧក្រិដ្ឋ​កម្ម​ដែល​កំពុង​ប្រព្រឹត្ត​ទៅ
  • ឧបត្តិ​ហេតុ​នេះ​បាន​កើត​ឡើង​មិន​នៅ​ក្រៅ​ដែន​សមត្ថ​កិច្ច​របស់​តំបន់ King County ឬ​មិន​នៅ​ក្រៅ​ក្រវាត់​ក្រុង​ទាំង​ប៉ុន្មាន​ ដែល​ចុះ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទំព័រ​នេះ
  • គ្មាន​ជន​ជាប់​សង្ស័យ​ណា​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​មុខ
  • គ្មាន​ភ័ស្តុតាង​អ្វី​មួយ​ត្រូវ​បាន​គេ​បន្សល់​ទុក
  • ករណី​នេះ​មិន​បាន​កើត​ឡើង​នៅ​លើ​ផ្លូវ​ថ្នល់​ស្តេត​ហ្វ្រ៊ីវេយ៍ (state freeway)
  • ករណី​នេះ​មិន​បាន​កើត​ឡើង​នៅ​លើ​រថ​យន្ត​ក្រុង Sound Transit ឬ​រថយន្ត​ក្រុង Metro bus
  • លោក​អ្នក​ត្រូវ​ជា​ជន​រង​គ្រោះ​ពី​ឧក្រិដ្ឋ​កម្ម​នេះ
  • លោក​អ្នក​មាន​អាសយ​ដ្ឋាន​អ៊ីមែល​ណា​មួយ​ដែល​អាច​ប្រើ​ការ​បាន

បើ​ករណី​ទាំង​អស់​ខាង​លើ​នេះ​សុទ្ធ​ជា​ការ​ពិត, នោះ​លោក​អ្នក​អាច​រាយ​ការណ៍​អំពី​ឧបត្តិ​ហេតុ​លើ​បណ្ដាញ​អ៊ីនធឺណិត​នេះ​បាន​ហើយ។ សូម​ឲ្យ​ប្រា​កដ​ថា លោក​អ្នក​បាន​បិទ​កម្ម​វិធី​ទប់​ស្កាត់​អត្ថបទ​បណ្ដែត​ (pop-up blocking) របស់​លោក​អ្នក​ស្រេច​បាច់​សិន​ មុន​នឹង​លោក​អ្នក​បំពេញ​សេចក្ដី​រាយ​ការណ៍​របស់​លោក​អ្នក។

បើ​ករណី​ណា​មួយ​ខាង​លើ​នេះ​មិន​ពិត,​ សូម​អាន​មើល​ផ្នែក​សំណួរ​ដែល​គេ​សួរ​ជា​ញឹក​ញាប់​របស់​យើង​ខ្ញុំ, ឬ​សូម​ទូរស័ព្ទ​ទាក់​ទង​ទៅ​បណ្ដាញ​ដោះ​ស្រាយ​វិបត្តិ​មិន​មែន​ភាព​អាសន្ន​របស់​យើង​ខ្ញុំ​ តាម​លេខ 206-296-3311 ដើម្បី​ឲ្យ​យើង​ខ្ញុំ​អាច​ជួយ​លោក​អ្នក​ បំពេញ​បែប​បទ​រាយ​ការណ៍​របស់​លោក​អ្នក។

ខណៈ​កំពុង​បំពេញ​សេចក្ដី​រាយ​ការណ៍​លើ​បណ្ដាញ​អ៊ីនធឺណិត, ព័ត៌មាន​ដែល​យើង​ខ្ញុំ​ស្នើ​សុំ​ ដោយ​មាន​សញ្ញា​ផ្កាយ​ពណ៌​ក្រហម * (red asterisk *) គឺ​ជា​ព័ត៌មាន​ដែល​តម្រូវ​ជា​ចាំ​បាច់។ លោក​អ្នក​ត្រូវ​តែ​មាន​អាសយ​ដ្ឋាន​អ៊ីមែល​ដែល​អាច​ប្រើ​ការ​បាន ដើម្បី​រាយ​ការណ៍​អំពី​ឧក្រិដ្ឋ​កម្ម​នេះ​លើ​បណ្ដាញ​អ៊ីនធឺណិត; សេចក្ដី​រាយ​ការ​អំពី​សកម្ម​ភាព​ប្រើ​ប្រាស់​គ្រឿង​ញៀន (Narcotics Activity Reports) គឺ​ជា​សេចក្ដី​រាយ​ការ​តែ​មួយ​គត់​ដែល​ត្រូវ​បាន​លើក​លែង។ សម្រាប់​អស់​ទាំង​ប្រភេទ​នៃ​សេចក្តី​រាយ​ការណ៍​អំពី​ឧបត្តិ​ហេតុ​ផ្សេងៗ​ទៀត, អាយសដ្ឋាន​អ៊ីមែល​ដែល​លោក​ផ្ដល់​នៅ​ក្នុង​នេះ​គឺ​ជា​អាសយ​ដ្ឋាន​ ដែល​យើង​ខ្ញុំ​នឹង​ផ្ញើ​សំណៅ​ចម្លង​នៃ​សេចក្ដី​រាយ​ការណ៍​នានា​ ទៅ​ជូន។ ក្រោយ​ពេល​បំពេញ​នីតិវិធី​នេះ​ចប់​ហើយ, លោក​អ្នក​នឹង ៖

  • ឃើញ​ពាក្យ ៖ "Your online police report has been submitted" ("សេចក្ដី​រាយ​ការណ៍​ដល់​ប៉ូលិស​លើ​បណ្ដាញ​អ៊ីនធឺណិត​របស់​លោក​អ្នក​បាន​ផ្ញើ​ចេញ​រួច​ហើយ")។
  • លោក​អ្នក​ទទួល​បាន​លេខ​សំណុំ​រឿង​នៃ​សេចក្ដី​រាយ​ការណ៍​នេះ​មួយ​ជា​បណ្ដោះ​អាសន្ន
  • នៅ​ពេល​សេចក្ដី​រាយ​ការណ៍​នេះ​ត្រូវ​បាន​អនុម័ត​រួម​ហើយ, នោះ​លោក​អ្នក​នឹង​ទទួល​បាន​អ៊ីមែល​មួយ​ច្បាប់​នៅ​ក្នុង​រយៈ​ពេល​ប្រាំ​ថ្ងៃ ដើម្បី​ផ្ដល់​ជូន​លោក​អ្នក​នូវ​លេខ​សំណុំ​រឿង​អចិន្ត្រៃយ៍​មួយ។ សំណៅ​ចម្លង​នៃ​សេចក្ដី​រាយ​ការណ៍​របស់​លោក​អ្នក​នឹង​ត្រូវ​បាន​ភ្ជាប់​ជូន​នៅ​ក្នុង​អ៊ីមែល​នោះ។
  • លោក​អ្នក​អាច​បោះ​ពុម្ព​សំណៅ​ចម្លង​នៃ​សេចក្ដី​រាយ​ការណ៍​ដល់​ប៉ូលិស​នេះ​មួយ​ច្បាប់​ ដើម្បី​ទុក​ជា​ឯក​សារ​របស់​លោក​អ្នក។

សូម​សម្គាល់ ៖

  • គ្រប់​សេចក្ដី​រាយ​ការណ៍​ទាំង​អស់​ ដែល​បាន​រាយ​ការណ៍​តាម​អ៊ីនធឺណិត​ នឹង​ត្រូវ​គេ​ត្រួត​ពិនិត្យ។
  • បើ​សេចក្ដី​រាយ​ការណ៍​របស់​លោក​អ្នក​មិន​ស្រប់​តាម​លក្ខណ​វិនិច្ឆ័យ​នៃ​សេចក្ដី​រាយ​ការណ៍​លើ​បណ្ដាញ​អ៊ីនធឺណិត​ទេ, លោក​អ្នក​នឹង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ។
  • នៅ​ពេល​ត្រួត​ពិនិត្យ, បើ​សំណុំ​រឿង​របស់​លោក​អ្នក​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត, លោក​អ្នក​អាន​នឹង​ត្រូវ​គេ​ទាក់​ទង។

បញ្ជី​ស្ដី​ពី​ប្រភេទ​ឧបត្តិ​ហេតុ​ទាំង​នានា​មាន​បម្រុង​ជូន​ សម្រាប់​ការ​ធ្វើ​សេចក្ដី​រាយ​ការណ៍​លើ​បណ្ដាញ​អ៊ីនធឺណិត​ ដូច​ត​ទៅ; សូម​មើល​បញ្ជី​នៃ​ឧទាហរណ៍​ស្ដី​ពី​ប្រភេទ​នៃ​សេចក្ដី​រាយ​ការណ៍​ចោរ​កម្ម​របស់​យើង​ខ្ញុំ។ បើ​លោក​អ្នក​ត្រូវ​ការ​បញ្ចូល​ព័ត៌មាន​បន្ថែម​លើ​សេចក្ដី​រាយ​ការណ៍​ណា​មួយ​ ដែល​លោក​អ្នក​បាន​រាយ​ការណ៍​តាម​ទូរស័ព្ទ, តាម​អ៊ីនធឺណិត, ឬ​តាម​ការ​រាយ​ការណ៍​ដោយ​ផ្ទាល់​ដល់​មន្ត្រី​មាន​សមត្ថ​កិច្ច​ណា​ម្នាក់​ពី​មុន​រួច​ហើយ, នោះ​ចូរ​ជ្រើស​រើស​យក​ប្រភេទ​នៃ​សេចក្ដី​រាយ​ការណ៍​ដើម​ ដែល​លោក​អ្នក​បាន​ប្រើ​ ហើយ​ចូរ​ចុច​លើ​ពាក្យ "Supplemental" ("ការ​បំពេញ​បន្ថែម")។ បើ​លោក​អ្នក​បាន​រាយ​ការណ៍​អំពី​ចោរ​កម្ម​ចូល​ផ្ទះ​ ដល់​មន្ត្រី​មាន​សមត្ថ​កិច្ច​ណា​ម្នាក់​ នៅ​នឹង​កន្លែង​កើត​ឧបត្តិ​ហេតុពី​មុន​រួច​ហើយ, នោះ​ចូរ​ជ្រើស​រើស​យក "Burglary follow up" ("ការ​បន្ត​ការ​រាយ​ការណ៍​អំពី​ចោរ​កម្ម​ចូល​ផ្ទះ") ដើម្បី​បញ្ចូល​ព័ត៌មាន​បន្ថែម​ ដោយ​ប្រើ​ប្រព័ន្ធ​រាយ​ការណ៍​លើ​បណ្ដាញ​អ៊ីនធឺណិត​នេះ។

តំណ​ទាំង​ឡាយ​ ដែល​មាន​ភ្ជាប់​ដោយ​សញ្ញា​ផ្កាយ​មួយ​ បង្ហាញ​ថា​ តំណ​ទាំង​នេះ​នឹង​មាន​បើក​បង្អួច​កម្ម​វិធី​រុក​រក​ថ្មី។

យាន​យន្ត​ទុក​ចោល *

ការ​ប្រមាថ​តាម​ទូរស័ព្ទ (គ្មាន​ការ​គំរាម​កំហែង)

បណ្ដឹង​ចរា​ចរ

ការ​បន្ត​ការ​រាយ​កាណ៍​អំពី​ចោរ​កម្ម​ចូល​ផ្ទះ *

ចោរ​កម្ម​ពី​យាន​យន្ត *

ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ *

ចោរ​កម្ម​លួច​អត្ត​សញ្ញាណ 

ចោរ​កម្ម​ពី​អាគារ *

ការ បំផ្លិច បំផ្លាញ រថ យន្ត *

ចោរ​កម្ម​លួច​សំបុត្រ *

ចោរ​កម្ម​នៃ​គ្រឿង​បន្លាស់​យាន​យន្ត *

អ្នក​រក​លួច​យាន​យន្ត *

សកម្ម​ភាព​គ្រឿង​ញៀន 

ចោរ​កម្ម​លួច​ទ្រព្យ​រាយ​ប៉ាយ *


តាម​រយៈ​ការ​ចុច​ប៉ូតុង​ "ចាប់​ផ្ដើម​រាយ​ការណ៍" លោក​អ្នក​បាន​បញ្ជាក់​ជា​ផ្លូវ​ច្បាប់​ថា​ លោក​អ្នក​បាន​យល់​ជ្រាប់​ថា​ ការ​ធ្វើ​សេចក្ដី​រាយ​ការណ៍​ក្លែង​ក្លាយ​គឺ​ជា​បទ​ឧក្រិដ្ឋ។

បន្ទាប់ពីចុចតំណភ្ជាប់ខាងក្រោម អ្នកនឹងអាចបញ្ជូនរបាយការណ៍របស់អ្នកជាភាសាអង់គ្លេស។ ប្រសិនបើអ្នកមិនអាចធ្វើដូច្នេះបានទេ សូមហៅមកកាន់ពួកយើងតាមលេខ (206) 296-3311 សម្រាប់ជំនួយ និងស្នើសុំអ្នកបកប្រែ។ ប្រសិនបើអ្នកត្រូវការ យើងអាចឲ្យនរណាម្នាក់ទាក់ទងអ្នកជាមួយអ្នកបកប្រែដើម្បីជួយសរសេរ និងបញ្ជូនរបាយការណ៍របស់អ្នក។

អ្នកមានសិទ្ធិទ្ទ្ួលបានជំនួយភាសាដោយឥតគិតថ្លៃ។

អ្នកអាចដសន ើស ំឯកសារជាលាយលកខណ៍អ្កសរជាភាសារបស់អ្នក

ឬដសន ើស ំការបកខ្របផ្ទា ល់មាត់ពីអ្នកបកខ្របផ្ទា ល់មាត់

ខ្ែលមានលកខណៈសម្បតតិរគប់រាន់ដោយឥតគិតថ្លៃសរមាប់អ្នក។

ការបកខ្របផ្ទា ល់មាត់នឹងរតូវបានផ្ដល់ជូនអ្នកដោយឥតគិតថ្លៃ។

ចាប់​ផ្ដើម​រាយ​ការណ៍


Beaux Arts

Kenmore

Sammamish

Burien

Maple Valley

SeaTac **

Carnation

Muckleshoot

Skykomish

Covington

Newcastle

Woodinville 

 

** សម្រាប់​សេចក្ដី​រាយ​ការណ៍​ទាំង​ឡាយ​ណា​ដែល​ពាក់​ព័ន្ធ​នឹង​អាកាស​យាន​ដ្ឋាន SeaTac, សូម​ទាក់​ទង​ភ្នាក់​ងារ​ប៉ូលិស​នៃ​អាកាស​យាន​ដ្ឋាន​ Port of Seattle

 

expand_less