
ថ្នាំវ៉ាក់សាំងការពារជំងឺខូវីដ១៩ COVID-19
14 ធ្នូ 2022: ឥឡូវ មានថ្នាំវ៉ាក់សាំងដូសជំរុញថ្មីហើយ។ ថ្នាំវ៉ាក់សាំងដូសជំរុញថ្មីនឹងប្រឆាំងនិងមេរោគបំលែងខ្លួន Omicron ដែលកំពុងតែរាលដាលហើយក៏ប្រឆាំងនិងមេរោគកូវីដ COVID ប្រភេទដើមផងដែរ។
អ្នកគួរចាក់វ៉ាក់សាំងដូសជំរុញថ្មីប្រសិនបើ:
- អ្នកមានអាយុ 6 ខែឡើងទៅ
- អ្នកបានចាក់វ៉ាក់សាំងវគ្គដំបូង (ពីរដូសដំបូងនៃថ្នាំ Moderna/Pfizer/Novavax ឬ 1 ដូសនៃថ្នាំវ៉ាក់សាំង Johnson & Johnson) ហើយ
- ២ខែបានកន្លងផុតទៅហើយតាំងពីអ្នកបានចាក់វ៉ាក់សាំងដូសចុងក្រោយ (ដូសចុងក្រោយរបស់អ្នកគឺដូសវគ្គដំបូងឬដូសជំរុញ)។
គ្រប់ៗគ្នាដែលមានសិទ្ធិ គួរតែចាក់វ៉ាក់សាំងដូសជំរុញថ្មី ហើយជាពិសេសមនុស្សដែលមានអាយុលើស 50 ឆ្នាំឡើងទៅ ឬអ្នកដែលមានប្រព័ន្ធការពាររាងកាយទន់ខ្សោយឬសុខភាពទន់ខ្សោយ ដូចជាជំងឺទឹកនោមផ្អែមឬជំងឺបេះដូង។
កំណត់សម្គាល់៖ កុមារអាយុ 6 ខែដល់ 4 ឆ្នាំដែលចាក់វ៉ាក់សាំងស៊េរីចម្បង Pfizer នឹងត្រូវចាក់សរុប 3 ដូស។ ប្រសិនបើកុមារមិនទាន់ចាក់ស៊េរីនេះគ្រប់ចំនួនទេ ពួកគេនឹងត្រូវចាក់វ៉ាក់សាំង Pfizer ពីរវ៉ាឡង់ជាដូសចម្បងទី 3។ ប្រសិនបើកូនរបស់អ្នកបានចាក់ស៊េរីចម្បង Pfizer គ្រប់ 3 ដូសរួចហើយ ពួកគេមិនត្រូវចាក់ដូសជំរុញពីរវ៉ាឡង់ទេ។
ចំពោះព័ត៌មានបន្ថែមអំពីការចាក់វ៉ាក់សាំង សូមចូលទៅកាន់ទំព័រស្ដីអំពីថ្នាំវ៉ាក់សាំង ទំព័រស្ដីអំពីថ្នាំវ៉ាក់សាំង COVID-19 ពីក្រសួងសុខាភិបាលនៃរដ្ឋវ៉ាស៊ីងតោន។
គេផ្ដល់ពត៌មានថ្មីៗជាញឹកញាប់អំពីរបៀបទៅចាក់វ៉ាក់សាំង។ យើងព្យាយាមបកប្រែពត៌មានថ្មីៗជូនអ្នកយ៉ាងឆាប់រហ័ស តាមដែលអាចធ្វើបាន ប៉ុន្តែប្រហែលជាអាចមានការយឺតយ៉ាវ ដោយសារ យើងត្រូវចំណាយ ពេលបកប្រែជាភាសាខ្មែរសិន។ សូមអរគុណចំពោះការអាព្យាស្រ័យរបស់លោកអ្នក។
គេចុះពត៌មានថ្មីៗបំផុតជាភាសាអង់គ្លេសនៅក្នុងគេហទំព័រ kingcounty.gov/covid/vaccine។
មនុស្សគ្រប់រូបដែលមានអាយុចាប់ពី 6 ខែឡើងទៅ បច្ចុប្បន្នមានសិទ្ធិទទួលការចាក់វ៉ាក់សាំង COVID-19 និងការចាក់ថ្នាំបង្ការរោគ។
ស្វែងយល់បន្ថែមអំពីលក្ខណៈសម្បត្តិនិងការចាក់វ៉ាក់សាំងនៅក្នុងតំបន់ឃីងខោនធី (getting vaccinated in King County) ។
ធនធាន:
- ព័ត៌មានសង្ខេបអំពីវ៉ាក់សំខជំខឺ COVID-19, នាយកដ្ឋានសុខាភិបាលរដ្ឋវ៉ាស៊ីនតោន
ធនធាន:
- កម្រិតថ្នាំជំរុញវ៉ាក់សាំង COVID-19 មគ្គុទ្ទេសក៍យោងសម្រាប់គ្រប់វ័យ, នាយកដ្ឋានសុខាភិបាលរដ្ឋវ៉ាស៊ីនតោន
- ការណែនាំអំពីរបៀបប្រើប្រាស់ COVID-19 សម្រាប់អ្នកដែលមានមេរោគការពារភាពស៊ាំគ្រប់ប្រភេទ, នាយកដ្ឋានសុខាភិបាលរដ្ឋវ៉ាស៊ីនតោន
ក្រសួង CDC សំណូមពរមកថា (គេហទំព័រមានតែជាភាសាអង់គ្លេសតែប៉ុណ្ណោះ) អ្នកដែលមានអាយុពី 5 ឆ្នាំឡើងទៅដែលមានប្រព័ន្ធការពាររាងកាយទន់ខ្សោយក្នុងកម្រិតមធ្យមឬកម្រិតធ្ងន់ធ្ងរគួរតែចាក់វ៉ាក់សាំងដូសទី 3។ ការចាក់លើកទី 3 គឺជាផ្នែកនៃការចាក់បន្តពីលើកដំបូង មិនមែនជាដូសជំរុញទេ។
ចំពោះទីតាំងចាក់វ៉ាក់សាំងនិងដាក់ណាត់ជួប សូមចូលមើលគេហទំព័រ ការចាក់វ៉ាក់សាំងនៅក្នុងតំបន់ King County។
វ៉ាក់សាំង COVID-19 មិនគិតថ្លៃទេ ដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍ឬស្ថានភាពការធានារ៉ាប់រងសុខភាព។ វ៉ាក់សាំងនេះនឹងត្រូវបានរ៉ាប់រងដោយ Medicare, Medicaid និងការធានារ៉ាប់រងឯកជនភាគច្រើន ហើយថ្លៃវ៉ាក់សាំងនឹងត្រូវចេញឲ្យហើយស្រាប់សម្រាប់អ្នកដែលមិនមានការធានារ៉ាប់រងសុខភាព។
អ្នកផ្តល់ការចាក់វ៉ាក់សាំង COVID-19 មិនអាច៖
- គិតលុយអ្នកសំរាប់វ៉ាក់សាំង
- គិតលុយអ្នកដោយផ្ទាល់សម្រាប់ថ្លៃសេវារដ្ឋបាល ថ្លៃឈ្នួលឬ ថ្លៃផ្ទាល់ខ្លួនបន្ថែមនោះទេ
- បដិសេធការចាក់វ៉ាក់សាំងចំពោះអ្នកដែលមិនមានការធានារ៉ាប់រងសុខភាព មានការធានារ៉ាប់រងសុខភាពមិនខ្ពស់គ្រប់គ្រាន់ ឬនៅក្រៅបណ្តាញ
- គិតលុយដោយសារការជួបនៅការិយាល័យឬថ្លៃសេវាផ្សេងទៀតដល់អ្នកទទួល ប្រសិនបើសេវាកម្មដែលបានផ្តល់គឺការចាក់វ៉ាក់សាំង COVID-19 តែមួយមុខប៉ុណ្ណោះ
- តំរូវអោយមានសេវាកម្មបន្ថែមដើម្បីអោយនរណាម្នាក់ទទួលវ៉ាក់សាំង COVID-19។ ទោះយ៉ាងណាក៏ដោយ សេវាកម្មថែទាំសុខភាពបន្ថែមអាចត្រូវបានផ្តល់ជូនក្នុងពេលតែមួយនិងអាចចេញវិក្កយប័ត្រដ៏សមរម្យ
អ្នកផ្តល់ការចាក់វ៉ាក់សាំង COVID-19 អាច៖
- ស្វែងរកសំណងសមស្របពីផែនការឬកម្មវិធីរបស់អ្នកទទួល (ឧទាហរណ៍៖ ការធានារ៉ាប់រងសុខភាពឯកជន Medicare ឬ Medicaid) សម្រាប់ថ្លៃសេវារដ្ឋបាលរបស់ការចាក់វ៉ាក់សាំង។ ទោះយ៉ាងណាក៏ដោយ អ្នកផ្តល់សេវាមិនអាចគិតថ្លៃអ្នកទទួលវ៉ាក់សាំងបានទេ។
មន្ទីរសុខភាពសាធារណៈ - ទីក្រុងស៊ីអាថលនិងតំបន់ឃីងខោនធី និងកន្លែងផ្សេងទៀតកំពុងផ្តល់ជូនគ្លីនិកចាក់វ៉ាក់សាំងឥតគិតថ្លៃ។ ការចែកចាយប្រកបដោយសមធម៌គឺជាអាទិភាពសម្រាប់គ្លីនិកទាំងនេះ។ ព័ត៌មានបន្ថែមអាចរកបាននៅលើទំព័រចាក់វ៉ាក់សាំងនៅក្នុង King County របស់យើង។
ចំពោះព័ត៌មានបន្ថែមអំពីថ្នាំវ៉ាក់សាំងការពារជំងឺខូវីដ១៩ (COVID-19)
- ទំព័រទិន្នន័យ៖ សេចក្តីសង្ខេបនៃការចាក់វ៉ាក់សាំងកូវីដ-១៩ COVID-19 ក្នុងចំណោមប្រជាជនរស់នៅក្នុងតំបន់ King County
- ហទំព័ររបស់ក្រសួងសុខាភិបាលនៃរដ្ឋវ៉ាស៊ីងតោនអំពី វ៉ាក់សាំងជំងឺខូវីដ១៩ COVID-19 Vaccine webpage
- គេហទំព័ររបស់ក្រសួង CDC អំពី វ៉ាក់សាំងជំងឺខូវីដ១៩ CDC COVID-19 Vaccines website
- ៨ចំណុចពីក្រសួងCDC ដែលអ្នកត្រូវដឹងអំពីផែនការចាក់វ៉ាក់សាំង
យោលទៅតាមសិទ្ធិពលរដ្ឋក្នុង ច្បាប់សហព័ន្ធក្រសួងសុខភាពសាធា រណៈ ក្រុង Seattle និងតបន់ King County មិនរើសអើងលើ កម្មវិធីឬការងារអ្វីមួយសម្រាប់ ក្រុមបុគ្គលដែលមានភាពទន់ខ្សោយ រួមទាំង មិនរើសអើងដោយសារ ពូជសាសន៍, ពណ៌សម្បុរ, ដើម កំណើតជាតិសាសន៌, សាសនា, ការស្រឡាញ់ភេទដូចគ្នា (រួមទាំង ការបង្ហាញភេទនិយម), ផ្លូវភេទ និយម, ពិការភាព, អាយុ និងស្ថាន ភាពអាពាហ៍ពិពាហ៍ឡើយ។ ប្រសិនបើលោកអ្នកមានបណ្តឹងហើយចង់ដាក់ពាក្យប្ដឹងតវ៉ាឬមានសំណួរអំពីការដែលអាចមានភាពរើសអើងកើតឡើង សូមទាក់ទងកម្ម វិធីផ្នែកសិទ្ធិមនុស្សប្រចាំតំបន់ King County តាមរយៈ civil-rights.OCR@kingcounty.gov;206-263-2446 (សូមប្រាប់ភាសា របស់អ្នកសម្រាប់សេវាកម្មបកប្រែភាសា); សម្រាប់មនុស្សគថ្លង់ TTY Relay 7-1-1; ឬតាមរយៈអាស័យ ដ្ឋាន (401 5th Ave, Suite 800, Seattle, WA 98104)
Link/share our site at www.kingcounty.gov/covid/vaccine/khmer