
ការទទួលចាក់វ៉ាក់សាំងនៅក្នុងតំបន់ឃីងខោនធី King County
ខែមេសា ទី 28 2023៖ ពត៌មានអំពីថ្នាំ វ៉ាក់សាំងថ្មី (ការពារមេរោគពីរប្រភេទ) ណែនាំសម្រាប់មនុស្សគ្រប់ៗគ្នាដែលមានអាយុពី៦ខែឡើងទៅ។
ថ្នាំវ៉ាក់សាំងថ្មី (ការពារមេរោគបានពីរប្រភេទ) ចាក់ការពារមេរោគអូមីក្រុងដែលនៅបន្តរាលដាលក្នុងសហគមន៌របស់យើង។ ថ្នាំវ៉ាក់សាំងនេះក៏ការពារមេរោគកូវីដ COVID ដែលកើតពីដើមដំបូងផងដែរ។ អ្នកដែលចាក់វ៉ាក់សាំងគ្រប់ចំនួន (អត់មានភាសាខ្មែរទេ មានជាភាសាអង់គ្លេសតែប៉ុណ្ណោះ) យោលតាមការណែនាំ ទទួលការការពារដ៏ល្អបំផុតប្រឆាំងនិងការកើតជំងឺកូវីដ COVID ដ៏ធ្ងន់ធ្ងរ។
ការណែនាំរបស់ក្រសួង CDC អំពីការចាក់វ៉ាក់សាំងការពារកូវីដ១៩ COVID-19 ចាប់ពីខែមេសា ទី19 2023 គឺ៖
មនុស្សគ្រប់ៗគ្នាដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅ គួរចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ថ្មីរបស់ហ្វៃស៊ឺ Pfizer ឬ ម៉ូឌឺនណា Moderna បាន១ដូស ទើបចាត់ទុកថា គ្រប់ចំនួន (អត់មានភាសាខ្មែរទេ មានជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។
មនុស្សមួយចំនួនក៏អាចចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ដូសជំរុញបន្ថែមទៀតបាន៖
- អ្នកដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ក៏អាចចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ដូសជំរុញថ្មី១ម្ជុលបន្ថែមទៀតសម្រាប់លើកទី៤ ឬក៏ជាច្រើនខែក្រោយពីបានចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ថ្មីរួច។
- អ្នកដែលមានសុខភាពទន់ខ្សោយកម្រិតមធ្យមឬកម្រិតធ្ងន់ ក៏អាចចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ដូសជំរុញថ្មី១ម្ជុលបន្ថែមទៀតសម្រាប់លើកទី២ ឬក៏ជាច្រើនខែក្រោយពីបានចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ថ្មីរួច។
ក្មេងដែលមានអាយុចាប់ពី៦ខែទៅ៥ឆ្នាំ ប្រហែលជាត្រូវការចាក់វ៉ាក់សាំងកូវីដ១៩ COVID-19 ជាច្រើនដូសដើម្បីឱ្យបានគ្រប់ចំនួន រួមមានទាំង យ៉ាងតិច ចាក់បាន១ដូសនៃថ្នាំវ៉ាក់សាំងថ្មីរបស់ហ្វៃស៊ឺ Pfizer ឬ ម៉ូឌឺនណា Moderna ។ វាអាស្រ័យទៅតាម ចំនួនដូសដែលពួកគេបានចាក់ពីមុនមកហើយនិងអាយុរបស់ពួកគេ។
សូមសាកសួរអ្នកផ្ដល់សេវាកម្មសុខភាពរបស់អ្នកប្រសិនបើអ្នកមានសំណួរអំពីចំនួនដូសដែលអ្នកត្រូវការចាក់។
ចំពោះព័ត៌មានបន្ថែមអំពីការចាក់វ៉ាក់សាំង សូមចូលទៅកាន់ទំព័រស្ដីអំពីថ្នាំវ៉ាក់សាំង ទំព័រស្ដីអំពីថ្នាំវ៉ាក់សាំង COVID-19 ពីក្រសួងសុខាភិបាលនៃរដ្ឋវ៉ាស៊ីងតោន។
មានសេវាកម្មផ្តល់ជំនួយ
ប្រសិនបើអ្នកត្រូវការសេវាកម្មបកប្រែជាភាសាផ្សេងទៀត ឬជំនួយតាមអនឡាញ សូមទូរស័ព្ទទៅខ្សែបណ្ដាញផ្ដល់ព័ត៌មានទាន់ហេតុការណ៍អំពីជំងឺកូវីដ១៩ COVID-19 របស់រដ្ឋវ៉ាស៊ីងតោន។ យើងមិនសួរអំពីស្ថានភាពអន្តោប្រវេសន៍របស់អ្នកទេ។ នរណាក៏នឹងអាចទទួលបានជំនួយដោយមិនគិតពីស្ថានភាពរបស់ពួកគេ។
ដើម្បីស្នើសុំអ្នកបកប្រែភាសា៖
- ទូរស័ព្ទទៅ 1-800-525-0127 បន្ទាប់មកចុចសញ្ញា # ។
- អ្នកនឹងឭសារមួយ។ រង់ចាំអ្នកធ្វើការនៅរមជ្ឈមណ្ឌលហៅទូរសព្ទជួយអ្នក។
- និយាយប្រាប់ភាសាដែលអ្នកត្រូវការ។
- អ្នកធ្វើការនៅមជ្ឈមណ្ឌលហៅទូរស័ព្ទនឹងទាក់ទងទៅសេវាអ្នកបកប្រែភាសា។ សូមកុំដាក់ទូរស័ព្ទចុះ។ រង់ចាំរហូតដល់គេបានភ្ជាប់អ្នកជាមួយអ្នកបកប្រែ។
ប្រសិនបើអ្នកមានភាពពិការ ហើយត្រូវការសម្របសម្រួលដំណើរទៅចាក់វ៉ាក់សាំង COVID-19 សូមផ្ញើអ៊ីមែលទៅ publichealthaccommodations@kingcounty.gov.
គេផ្ដល់ពត៌មានថ្មីៗជាញឹកញាប់អំពីរបៀបទៅចាក់វ៉ាក់សាំង។ យើងព្យាយាមបកប្រែពត៌មានថ្មីៗជូនអ្នកយ៉ាងឆាប់រហ័ស តាមដែលអាចធ្វើបាន ប៉ុន្តែប្រហែលជាអាចមានការយឺតយ៉ាវ ដោយសារ យើងត្រូវចំណាយ ពេលបកប្រែជាភាសាខ្មែរសិន។ សូមអរគុណចំពោះការអាព្យាស្រ័យរបស់លោកអ្នក។
គេចុះពត៌មានថ្មីៗបំផុតជាភាសាអង់គ្លេសនៅក្នុងគេហទំព័រ kingcounty.gov/covid/vaccine។
របៀបទទួលការចាក់វ៉ាក់សាំង
ថ្នាំវ៉ាក់សាំងចាក់ដោយឥតគិតថ្លៃ ហើយមិនគិតអំពីការធានារ៉ាប់រងសុខភាព អំពីសញ្ជាតិឬស្ថានភាពអន្តោប្រវេសន៍នោះទេ។ គេនឹងមិនផ្ញើវិក័យប័ត្រឬទារថ្លៃចាក់វ៉ាក់សាំងទេ។
អ្នកអាចចាក់វ៉ាក់សាំង Moderna ឬ Pfizer លើកទីពីរ នៅតាមទីតាំងជាច្រើនកន្លែង ទោះបីជាអ្នកបានចាក់លើកទីមួយនៅកន្លែងផ្សេងក៏ដោយ។ សូមយកកាតឬរូបថតនៃប័ណ្ណចាក់វ៉ាក់សាំងលើកទីមួយរបស់អ្នកមកជាមួយផង។
ប័ណ្ណផ្សាយ (PDF)៖
អ្នកនឹងត្រូវការយក៖
- ប័ណ្ណដែលមានថ្ងៃខែឆ្នាំកំណើត ៖ អត្តសញ្ញាណប័ណ្ណរបស់រដ្ឋ របស់កុលសម្ព័ន្ធ ឬចេញពីសហព័ន្ធ។ ក្រដាសវិក័យប័ត្រឬកុងធនាគាដែលមានឈ្មោះ និងអាស័យដ្ធានរបស់អ្នកក៏ អាចប្រើការបាន។
- សូមពាក់អាវដៃខ្លីឬអាវដៃរលុង ដែលងាយនឹងទាញឡើងលើ ដូច្នោះអ្នកអាចចាក់ វ៉ាក់សាំងនៅ លើដើមដៃរបស់អ្នក។
- កិច្ចព្រមព្រៀងអនុញ្ញាតពីមនុស្សពេញវ័យ៖ ប្រសិនបើអ្នកមានអាយុតិចជាង ១៨ ឆ្នាំ អ្នកប្រហែលជាត្រូវមានការយល់ព្រមពីមនុស្សពេញវ័យដែលជាអ្នកផ្ដល់ការអនុញ្ញាតឲ្យអ្នកចាក់វ៉ាក់ សាំង។ អ្នកអាចធ្វើការអនុញ្ញាតសម្រាប់ខ្លួនឯងបាន ប្រសិនបើអ្នកមានករណីលើកលែងស្របច្បាប់ រៀបការជាមួយមនុស្សពេញវ័យ ឬទីតាំងចាក់វ៉ាក់សាំងកំណត់ថា អ្នកគឺជា ក្មេងពេញវ័យ (មានតែជាភាសាអង់គ្លេសទេ) ។ មិនមែនគ្រប់ទីតាំងចាក់វ៉ាក់សាំងទាំងអស់សុទ្ធតែអាចធ្វើការសំរេចចិត្តអំពីករណីក្មេងពេញវ័យនេះទេ។ ព័ត៌មានបន្ថែមអំពីក្មេងតូចៗនិងក្មេងជំទង់ រួមទាំង និយមន័យពន្យល់អំពីមនុស្សពេញវ័យដែលជាអ្នកផ្ដល់ការអនុញ្ញាតមាននៅខាងក្រោម។ ប្រសិនបើមនុស្សពេញវ័យដែលជាអ្នកផ្ដល់ការអនុញ្ញាតនឹងមិនចូលរួមក្នុងការណាត់ជួប ចាក់វ៉ាក់សាំងជាមួយអ្នកទេ សូមសាកសួរអ្នកចាក់វ៉ាក់សាំងឲ្យអ្នកអំពីតម្រូវការសម្រាប់បង្ហាញភស្តុតាងនៃការយល់ព្រមពីមនុស្សពេញវ័យដែលជាអ្នកផ្ដល់ការអនុញ្ញាតឬករណីលើកលែងស្របច្បាប់។
- ប័ណ្ណចាក់វ៉ាក់សាំងការពារ CDC របស់អ្នក ប្រសិនបើអ្នកចាក់ដូសលើកទីពីរ ឬក៏ដូសជុំរុញ។ កំណត់ត្រានៃការចាក់ដូសថ្មីរបស់អ្នកនឹងត្រូវបានកត់ត្រាលើកាតនោះ។
របៀបធ្វើដំណើរទៅទីតាំងចាក់វ៉ាក់សាំង៖
ប្រសិនបើអ្នករស់ក្នុងតំបន់ឃីងខោនធី King County ហើយត្រូវការការដឹកជញ្ជូនទៅទីកន្លែងមានណាត់ចាក់វ៉ាកសាំង គឺមានច្រើនជម្រើស៖
- ស្វែងរកការដឹកជញ្ជូន៖ ប្រសិនបើអ្នកត្រូវការការជូនដំណើរទៅកាន់ការណាត់ជួបចាក់វ៉ាក់សាំងរបស់អ្នក សូមចូលទៅកាន់គេហទំព័រ www.findaride.org ឬហៅទូរសព្ទទៅកាន់ផ្នែកធនធានដឹកជញ្ជូនតាមលេខ 425-943-6760 (ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ម៉ោង 8:30 ព្រឹក ដល់ម៉ោង 4 រសៀល ចុចលេខ 5 សម្រាប់សេវាកម្មបកប្រែភាសា)។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសា សូមប្រាប់ភាសាដែលអ្នកត្រូវការ។
- សេវាកម្មឡានក្រុង៖ King County Metro ផ្តល់ជម្រើសដឹកជញ្ជូនជាច្រើនប្រភេទទៅកាន់ណាត់ជួបចាក់វ៉ាក់សាំង រួមមានទាំងការដឹកជញ្ជូនតាមឡានក្រុង តាមរយះ Access paratransit និងរថយន្តដឹកជញ្ជូនរបស់សហគមន៍។ សូមសិក្សាបន្ថែមអំពីជម្រើសជិះឡានក្រុងផ្ដល់ដោយ King County Metro។ ឬទូរស័ព្ទទៅ 206-553-3000។
- តើអ្នកមាន មេឌីឃេដ (Medicaid) ឬ Apple Health Card ទេ?៖ សូមទូរស័ព្ទទៅ Hopelink Medicaid តាមរយៈលេខ 800-923-7433។ (ឆែកមើលលក្ខណៈសម្បត្តិ)
- តើអ្នកមានវ័យចំណាស់ឬពិការឬទេ?៖ សូមទូរស័ព្ទទៅ Metro Access តាមរយៈលេខ 206-205-5000។ (ឆែកមើលលក្ខណៈសម្បត្តិ)។
- តើអ្នកចង់ដាក់ណាត់ដឹកជញ្ជូនសម្រាប់មនុស្សច្រើននាក់មែនទេ? សូមបំពេញក្រដាសនេះ រួចហើយ អ្នកធ្វើការម្នាក់ពីក្រុមការងារ Hopelink Mobility Management team។
ដាក់ណាត់មកចាក់លើកទី 2
កំណត់ពេលកម្រិតថ្នាំជំរុញ
ការណែនាំបច្ចុប្បន្នអំពីអ្នកដែលអាចទទួលបានកម្រិតថ្នាំ booster ពេលណាត្រូវទទួល និងប្រភេទណាដែលត្រូវទទួល៖
- ការណែនាំអំពីកិតើកិតើ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (COVID-19) សម្រាប់មនុស្សគ្រប់វ័យ, ក្រសួងសុខាភិបាលនៃរដ្ឋវ៉ាស៊ីងតោន
- ការណែនាំអំពីវិធីកម្ចាត់ជំងឺកូវីដ-១៩ សម្រាប់អ្នកដែលមានភាពស៊ាំនឹងជំងឺគ្រប់ប្រភេទ។, ក្រសួងសុខាភិបាលនៃរដ្ឋវ៉ាស៊ីងតោន
យោលទៅតាមសិទ្ធិពលរដ្ឋក្នុង ច្បាប់សហព័ន្ធក្រសួងសុខភាពសាធា រណៈ ក្រុង Seattle និងតបន់ King County មិនរើសអើងលើ កម្មវិធីឬការងារអ្វីមួយសម្រាប់ ក្រុមបុគ្គលដែលមានភាពទន់ខ្សោយ រួមទាំង មិនរើសអើងដោយសារ ពូជសាសន៍, ពណ៌សម្បុរ, ដើម កំណើតជាតិសាសន៌, សាសនា, ការស្រឡាញ់ភេទដូចគ្នា (រួមទាំង ការបង្ហាញភេទនិយម), ផ្លូវភេទ និយម, ពិការភាព, អាយុ និងស្ថាន ភាពអាពាហ៍ពិពាហ៍ឡើយ។ ប្រសិនបើលោកអ្នកមានបណ្តឹងហើយចង់ដាក់ពាក្យប្ដឹងតវ៉ាឬមានសំណួរអំពីការដែលអាចមានភាពរើសអើងកើតឡើង សូមទាក់ទងកម្ម វិធីផ្នែកសិទ្ធិមនុស្សប្រចាំតំបន់ King County តាមរយៈ civil-rights.OCR@kingcounty.gov;206-263-2446 (សូមប្រាប់ភាសា របស់អ្នកសម្រាប់សេវាកម្មបកប្រែភាសា); សម្រាប់មនុស្សគថ្លង់ TTY Relay 7-1-1; ឬតាមរយៈអាស័យ ដ្ឋាន (401 5th Ave, Suite 800, Seattle, WA 98104)
Link/share our site at kingcounty.gov/vaccine/khmer