Skip to main content
King County logo

វាងាយស្រួលក្នុងការជួបប្រទះព័ត៌មានមិនពិតស្តីពីសុវត្ថិភាពនៃថ្នាំបង្ការជំងឺ COVID-19 នោះ។ ព័ត៌មានមិនពិតខ្លះដែលកំពុងចរាចរណ៍តាមអនឡាញ និង តាមរយៈពីមាត់មួយទៅមួយគឺជារឿងដែលគួរឲ្យព្រួយបារម្ភ។ វាអាចជារឿងដ៏លំបាកមួយដើម្បីដឹងពីអ្វីដែលគួរជឿ ដូច្នេះហើយ យើងបានបង្កើតគេហទំព័រនេះឡើងដើម្បីជាជំនួយដល់ការយល់ដឹងពីការពិត។

ការពិត៖ មិនមានអ្វីនៅក្នុងថ្នាំវ៉ាក់សាំងដែលអាចធ្វើឲ្យអ្នកមានជាតិឆក់នៅក្នុងខ្លួនទេ។

ព័ត៌មានមិនពិត៖ មានវីដេអូដ៏ល្បីល្បាញមួយបានអះអាងដោយមិនពិតថា ថ្នាំវ៉ាក់សាំងអាចធ្វើឱ្យអ្នកមានសារជាតិឆក់នៅក្នុងខ្លួន។

ការពិត៖ ថ្នាំវ៉ាក់សាំងកូវីដ-១៩ មិនអាចធ្វើឱ្យអ្នកមានសារជាតិឆក់នៅក្នុងខ្លួនទេ រួមទាំងនៅចំកន្លែងចាក់វ៉ាក់សាំង (ដៃរបស់អ្នក)។

មិនមានអ្វីនៅក្នុងថ្នាំវ៉ាក់សាំងដែលអាចបង្កើតឲ្យមានសារជាតិឆក់ទេ។ គ្រប់ថ្នាំវ៉ាក់សាំងកូវីដ-១៩ ទាំងអស់ មិនមានលោហធាតុអ្វី ដូចជា ជាតិដែក, ជាតិសំណរ (Nickel), លោហធាតុកូប័ល (cobalt), ជាតិលីស្សៀម (Lithium) និងលោហធាតុផ្សំ (Rare Earth) នោះទេ។ វាក៏មិនមានសារជាតិដែលផលិតចេញពី ដូចជា ម៉ៃក្រូអេឡិចត្រូនិច (Microelectronics), អេឡិចត្រូត (Electrodes), បំពង់ធ្វើចេញពីជាតិកាបូន (Carbon nanotubes) ឬ ប្រព័ន្ធលោហធាតុប្រភេទ nanowire semiconductors ។

សូមមើលតារាងរាយឈ្មោះធាតុផ្សំយ៉ាងពេញលេញស្ដីអំពីថ្នាំវ៉ាក់សាំងកូវីដ-១៩ នៅលើទំព័រសំណួរដែលគេឧស្សាសួរជាញឹកញាប់ (FAQ) របស់យើង៖ សំណួរសួរញឹកញាប់អំពីថ្នាំវ៉ាក់សាំងកូវីដ-១៩ King County


ការពិត៖ ថ្នាំវ៉ាក់សាំងកូវីដ-១៩ នឹងមិនធ្វើអោយហ្សែន ឬ DNA អ្នកប្រែប្រួលទេ។

ព័ត៌មានមិនពិត៖ មានការភ័យខ្លាចថា ថ្នាំបង្ការនេះអាចផ្លាស់ប្តូរ DNA របស់មនុស្ស និង អាចផ្លាស់ប្តូរបុគ្គលិកលក្ខណៈរបស់ពួកគេ ឬ ផ្លាស់ប្តូរអ្នកជំនាន់ក្រោយរបស់គ្រួសារពួកគេ។

ការពិត៖ ទាំងថ្នាំវ៉ាក់សាំង Moderna និង Pfizer ប្រើបច្ចេកទេស Messenger RNA (ឬហៅថា mRNA) ។ បច្ចេកទេស mRNA នេះបង្រៀនខ្លួនរបស់យើងអោយចេះការពារយើងដោយបង្កើតអង្គបដិប្រាណនិងកោសិកាផ្សេងៗទៀតដែលប្រឆាំងនឹងការឆ្លងជំងឺ។

សារជាតិថ្នាំ mRNA ចេញមកពីវ៉ាក់សាំងកូវីដ-១៩ (COVID-19) នឹងមិនចូលទៅដល់ខាងក្នុងស្នូលកោសិកាដែលជាកន្លែងរក្សាទុក DNA ឡើយ។ នេះមានន័យថា mRNA មិនអាចប៉ះពាល់ដល់ DNA របស់យើងទាល់តែសោះ។ នៅពេល mRNA បានបង្រៀនកោសិការបស់យើងចប់សព្វគ្រប់ហើយ ជាតិអង់ស៊ីមនឹងបំបែក mRNA ដូច្នេះវាលែងមាននៅក្នុងខ្លួនយើងទៀតហើយ។


ការពិត៖ វ៉ាក់សាំងកូវីដ-១៩ (COVID-19) នឹងមិនធ្វើអោយអ្នកកើតជំងឺកូរ៉ូណាទេ។

ព័ត៌មានមិនពិត៖ មានព័ត៌មានមិនពិតដែលថា ថ្នាំបង្ការ COVID-19 អាចធ្វើឲ្យលោកអ្នកអាចកើតជំងឺ COVID-19 បាន។

ការពិត៖ មិនមានមេរោគកូរ៉ូណាក្នុងថ្នាំវ៉ាក់សាំង COVID-19 ទេ។ អ្នកមិនកើតជំងឺកូរ៉ូណាដោយសារការចាក់វ៉ាក់សាំងទេ។

ថ្នាំវ៉ាក់សាំងបង្រៀនកោសិកានៅក្នុងរាងកាយរបស់យើងឱ្យចេះបង្កើតប្រូតេអ៊ីនមួយដែលមានរូបរាងដូចបេះបិទទៅនឹងប្រូតេអ៊ីនដែលគេបានរកឃើញនៅលើផ្ទៃនៃវីរុសកូវីដ-១៩ ។ ដើម្បីបញ្ជាអោយវាធ្វើការ ថ្នាំវ៉ាក់សាំងប្រើអ្នកនាំសារ RNA (mRNA) ឬមេរោគផ្តាសាយដែលត្រូវបានគេកែសម្រួលមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ ដូច្នេះវាមិនបណ្ដាលឲ្យកើតជំងឺ។ រាងកាយរបស់យើងស្គាល់ប្រូតេអ៊ីននោះដូច្នេះវាបង្កើតភាពស៊ាំ ប្រសិនបើវីរុសកូវីដ-១៩ចូលមកក្នុងខ្លួនរបស់យើង។


ការពិត៖ ថ្នាំបង្ការ COVID-19 អាចបង្កឲ្យមានរោគសញ្ញាបន្តិចបន្តួចដូចជាជំងឺផ្តាសាយដែរ ប៉ុ ន្តែប្រតិកម្មខ្លាំងពេកពីថ្នាំនេះគឺជារឿងកម្រណាស់។

ព័ត៌មានមិនពិត៖ មានព័ត៌មានមិនពិតដែលថា ថ្នាំបង្ការនេះច្រើនតែបង្កឲ្យប្រតិកម្មអាឡែកស៊ីខ្លាំង ដែលគេស្គាល់ថាជាប្រតិកម្មថ្នាំ ដែលធ្វើឲ្យមនុស្សមានជំងឺធ្ងន់ធ្ងរ។

ការពិត៖ អ្នកអាចមានផលប៉ះពាល់ដូចជា ឈឺក្បាល ឈឺដៃ អស់កម្លាំង ឬក្តៅខ្លួនក្នុងរយៈពេលមួយឬពីរថ្ងៃក្រោយពីបានចាក់រួច។ ប៉ុន្តែផលប៉ះពាល់ទាំងនេះមិនមានរយៈពេលយូរទេហើយជាសញ្ញាបង្ហាញថា ថ្នាំវ៉ាក់សាំងកំពុងមានប្រសិទ្ធិភាព។

ប្រតិកម្មដ៏ធ្ងន់ធ្ងរ (anaphylaxis) កម្រមានកើតឡើងណាស់ ប៉ុន្តែអាចកើតឡើង ជាពិសេសចំពោះមនុស្សដែលធ្លាប់មានការប្រតិកម្មដ៏ធ្ងន់ធ្ងររួចហើយ។ ប្រតិកម្មទាំងនេះអាចព្យាបាលបាន។

គេមានវិធីការពារត្រៀមទុករួចទៅហើយ ក្រែងលោមានករណីបែបនេះកើតឡើង។ ក្រោយពីអ្នកបានចាក់វ៉ាក់សាំងរួច គេនឹងស្នើសុំអោយអ្នករង់ចាំនៅមន្ទីរពិនិត្យរយៈពេល ១៥ នាទីសិន ដើម្បីប្រាកដថា អ្នកមិនប្រតិកម្មធ្ងន់ធ្ងរនឹងថ្នាំវ៉ាក់សាំងនេះ។

ប្រសិនបើលោកអ្នកមានប្រតិកម្មអាឡែកស៊ីទៅនឹងបរិមាណថ្នាំបង្ការលើកទីមួយ លោកអ្នកមិនគួរទទួលយកបរិមាណថ្នាំបង្ការលើកទីពីរឡើយ។ សម្រាប់ព័ត៌មានបច្ចេកទេសបន្ថែមអំពីថ្នាំបង្ការ សូមចូលមើល គោលការណ៍ណែនាំ CDC។ (គេហទំព័រនេះមានតែជាភាសាអង់គ្លេសប៉ុណ្ណោះ)។


ការពិត៖ ថ្នាំបង្ការជំងឺ COVID-19 មិនមានផ្ទុកឈីបតាមដាន ជាលិកាគក៌ ផលិតផលសាច់ជ្រូក លោហធាតុដែលបង្កគ្រោះថ្នាក់ ឬ សារធាតុផ្សំដែលអាចពុលបាននោះទេ។

ព័ត៌មានមិនពិត៖ អ៊ីនធើណេតពោរពេញទៅដោយការអះអាងដែលមិនពិតអំពីសារធាតុផ្សំនៅក្នុងថ្នាំបង្ការនេះ។

ការពិត៖ សគ្រឿងផ្សំសំខាន់ៗនៅក្នុងថ្នាំវ៉ាក់សាំង Pfizer និង Moderna គឺជាសារធាតុហ្សែនដែលហៅថា mRNA ។ ថ្នាំវ៉ាក់សាំង ក៏មានផ្ទុកជាតិខ្លាញ់, អំបិល, អាស៊ីតអាសេទិច (គ្រឿងផ្សំចម្បងសម្រាប់ធ្វើទឹកខ្មេះ) និងស្ករផងដែរ។ នៅក្នុងថ្នាំវ៉ាក់សាំង Johnson & Johnson (J&J) គ្រឿងផ្សំចម្បងគឺមេរោគវិរុសផ្ដាសាយធម្មតា ប៉ុន្តែវាត្រូវបានគេកែសម្រួល ដូច្នោះវាមិនបណ្ដាលអោយកើតជំងឺទេ។ ថ្នាំវ៉ាក់សាំង J&J ក៏មានសារធាតុរក្សាលំនឹង (ដូចជា អំបិល, អាកុល, សារធាតុ, Polysorbate 80, អាស៊ីត hydrochoric) និងអាស៊ីត Amino។

ថ្នាំវ៉ាក់សាំងទាំងនេះ មានគ្រឿងផ្សំតិចជាងនំដំឡូងបារាំងមួយកញ្ចប់ផង!


ការពិត៖ ដោយការបញ្ចប់ជំងឺរាតត្បាតនេះឲ្យបានឆាប់ ថ្នាំបង្ការជំងឺ COVID-19 នឹងជួយអ្នកគ្រប់គ្នាបាន។ ការផ្តល់ថ្នាំបង្ការនឹងកាត់បន្ថយការចូលសម្រាកក្នុងមន្ទីរពេទ្យ និង ការស្លាប់របស់មនុស្សដែលស្ថិតនៅក្នុងក្រុមដែលមានហានិភ័យខ្ពស់ ដែលរួមមានអ្នកនៅក្នុងសហគមន៍មានពណ៌សម្បុរមិនស ដែលបានរកការប៉ះពាល់មិនស្មើគ្នាពីជំងឺរាតត្បាតនេះ។

ព័ត៌មានមិនពិត៖ ដោយពិនិត្យមើលទៅលើប្រវត្តិ និង ការប្រកាន់ពូជសាសន៍ជាប្រព័ន្ធដែលកំពុងបន្តកើតឡើងនៅក្នុងប្រព័ន្ធសុខាភិបាល និង សុខភាពសាធារណៈនោះ ពលរដ្ឋមានក្តីបារម្ភត្រឹមត្រូវពីសមធម៌ទាក់ទងនឹងការបង្កើតថ្នាំបង្ការ និង ការផ្តល់ថ្នាំបង្ការ ដែលរួមមានទាក់ទងនឹងថាតើអ្នកណាត្រូវបានរួមបញ្ចូល និង មិនត្រូវបានរួមបញ្ចូលនៅក្នុងការពិសោធន៍ថ្នាំបង្ការនេះ។ សំណួរផ្សេងៗបានលេចឡើងទាក់ទងនឹងថាតើសហគមន៍ភាគតិចត្រូវបានប្រើជាកណ្តុរពិសោធន៍ ឬ ផ្ទុយមកវិញថា ជនជាតិស្បែកខ្មៅ អាមេរិកឡាទីន និង ជនជាតិដើមត្រូវបានគេយកចេញពីការពិសោធន៍ថ្នាំបង្ការទាំងស្រុងឬអត់។

ការពិត៖ មុនពេលគេចាប់ផ្ដើមបង្កើតថ្នាំវ៉ាក់សាំងកូវីដ-១៩ សកម្មជននិងអ្នកធ្វើការបម្រើសហគមន៍បានលើកឡើងពីការព្រួយបារម្ភអំពីប្រវត្តិសាស្រ្តនិងការមានគ្រោះថ្នាក់ជាបន្តបន្ទាប់ដែលបង្កឡើងដោយស្ថាប័នវេជ្ជសាស្រ្តនិងរដ្ឋាភិបាលទៅលើជនជាតិស្បែកខ្មៅ ជនជាតិដើម និងអ្នកដែលមិនមែនជនជាតិស្បែកស។ យើងសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដែលអ្នកស្ម័គ្រចិត្តរាប់ម៉ឺននាក់បានចូលរួមក្នុងការសាកល្បងថ្នាំវ៉ាក់សាំងកូវីដ-១៩ ដែលមានជាតិសាសន៍ចម្រុះគ្នាជាច្រើន។ វ៉ាក់សាំងទាំងនេះមានប្រសិទ្ធភាពនិងមានសុវត្ថិភាពសម្រាប់់ក្រុមជនជាតិនិងជាតិសាសន៍ទាំងអស់។

លើសពីនេះទៅទៀត អ្នកដែលមិនមែនជាជនជាតិស្បែកសមានតួនាទីជាអ្នកដឹកនាំក្នុងការបង្កើតថ្នាំវ៉ាក់សាំង។ ឧទាហរណ៌ដូចជា វេជ្ជបណ្ឌិត Kizzmekia Corbett ដែលជាអ្នកវិទ្យាសាស្ត្រជនជាតិស្បែកខ្មៅម្នាក់ ធ្វើការនៅវិទ្យាស្ថានជាតិសុខភាពសម្រាប់ការស្រាវជ្រាវស្វែងរកថ្នាំវ៉ាក់សាំងកូរ៉ូណា។

សហគមន៍របស់ជនជាតិស្បែកខ្មៅ ជនជាតិដើមអាមេរិក ជនជាតិឡាតាំង និងជនជាតិកោះប៉ាស៊ីហ្វិក មានអត្រាកម្រិតខ្ពស់នៃការចូលដេកព្យាបាលនៅក្នុងមន្ទីរពេទ្យនិងស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងតំបន់ឃីងខោនធី​ (King County)។ សហគមន៍ទាំងនេះនឹងស្ថិតនៅក្នុងចំណោមអ្នកដែលទទួលបានអត្ថប្រយោជន៍ច្រើនពីការការពាររបស់ថ្នាំវ៉ាក់សាំង។