Skip to main content
King County logo

ថ្ងៃទី 13 ខែ​តុលា ឆ្នាំ 2022: ឥឡូវ មានថ្នាំវ៉ាក់សាំង​ដូសជំរុញថ្មីហើយ​។ ថ្នាំវ៉ាក់សាំងដូសជំរុញថ្មីនឹងប្រឆាំងនិងមេរោគបំលែងខ្លួន Omicron ដែលកំពុងតែរាលដាលហើយក៏ប្រឆាំងនិងមេរោគកូវីដ COVID ​​ប្រភេទដើមផងដែរ។

អ្នកគួរចាក់វ៉ាក់សាំងដូសជំរុញថ្មី​ប្រសិនបើ:

  • អាយុ​៥ឆ្នាំឡើងទៅ
  • អ្នកបានចាក់វ៉ាក់សាំងវគ្គដំបូង ​​(ពីរដូសដំបូងនៃថ្នាំ Moderna/Pfizer/Novavax ឬ 1 ដូសនៃថ្នាំវ៉ាក់សាំង ​Johnson & Johnson) ហើយ
  • ២ខែបានកន្លងផុត​ទៅហើយ​តាំងពីអ្នកបានចាក់វ៉ាក់សាំងដូសចុងក្រោយ (ដូសចុងក្រោយរបស់អ្នកគឺដូសវគ្គដំបូងឬដូសជំរុញ)។

គ្រប់ៗ​គ្នា​ដែល​មាន​សិទ្ធិ​​ ​គួរ​តែ​ចាក់វ៉ាក់សាំងដូសជំរុញថ្មី ហើយ​ជា​ពិសេស​មនុស្ស​ដែល​មាន​អាយុ​លើស 50 ឆ្នាំឡើងទៅ ឬ​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពាររាងកាយទន់ខ្សោយឬ​​សុខភាពទន់ខ្សោយ ​​ដូច​ជា​ជំងឺ​ទឹកនោមផ្អែមឬ​ជំងឺ​បេះដូង។

ចំពោះព័ត៌មានបន្ថែមអំពីការចាក់វ៉ាក់សាំង សូមចូលទៅកាន់ទំព័រស្ដីអំពីថ្នាំវ៉ាក់សាំង ទំព័រស្ដីអំពីថ្នាំវ៉ាក់សាំង COVID-19 ពីក្រសួងសុខាភិបាលនៃរដ្ឋវ៉ាស៊ីងតោន។

សូមអនុវត្តតាមវិធីទាំងនេះដើម្បីជួយគ្រប់គ្រងការរាលដាលជំងឺកូរ៉ូនណាហើយនិងជួយការពារឱ្យមានសុវត្តភាពទាំងអស់គ្នា។

វិធីការពារដ៏ល្អបំផុតគឺ ចាក់វ៉ាក់សាំង អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនហើយ ឥឡូវនេះ អាច ធ្វើអ្វីៗបានកាន់តែច្រើនដោយសុវត្តភាព ហើយជួយកាត់បន្ថយជំងឺកូវីដ-១៩ (COVID-19) នៅក្នុងសហគមន៌។

ការពាក់ម៉ាស់នៅតាមទីកន្លែងមានហានិភ័យខ្ពស់ (ដូចជា តាមកន្លែងមានមនុស្សជុំគ្នាច្រើន) ជួយការពារមនុស្សគ្រប់ៗគ្នា។ ជាពិសេសចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងការពារគ្រប់គ្រាន់ ដូចជា កូនក្មេងហើយនិងអ្នកមានសុខភាពមិនល្អដែលមិនអាចប្រឆាំងនិងជំងឺបាន។

សូមធ្វើតេស្តពិនិត្យមើល ប្រសិនបើអ្នកមានរោគសញ្ញាកូវីដ-១៩ (COVID-19) ឬបាននៅជិតនរណាម្នាក់ដែលបានតេស្តវិជ្ជមាន។

ប្រសិនបើអ្នកធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ឬមានហានិភ័យខ្ពស់ដោសារជំងឺនេះ ការទទួលបានការព្យាបាល COVID-19 ឱ្យបានទាន់ពេល (ព័ត៌មានមានជាភាសាអង់គ្លេសតែប៉ុណ្ណោះ) អាចជួយការពារឱ្យផុតពីជំងឺធ្ងន់ធ្ងរ និងការសម្រាកនៅមន្ទីរពេទ្យ។ សូមសួរអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកដើម្បីឱ្យដឹងថា តើអ្នកត្រូវការការព្យាបាលដែរឬទេ។

រក្សាព្រឹត្តការណ៌ឱ្យមានមនុស្សតិចហើយធ្វើព្រឹត្តការណ៌នោះនៅខាងក្រៅប្រសិនបើមានមនុស្សមិនទាន់បានចាក់វ៉ាក់សាំងចូលរួម។ មេរោគឆ្លងយ៉ាងងាយស្រួលនៅខាងក្នុងអាគារ ដូច្នោះ កន្លែងប្រកបអាជីវកម្មនិងអង្គការនានា អាចកាត់បន្ថយមេរោគហោះហើរតាមអាកាស ដោយធ្វើឱ្យមាន ខ្យល់ចេញចូលបានល្អនៅក្នុងអាគារហើយនិងប្រើតម្រងសម្អាតខ្យល់អាកាស (គេហទំព័រមានតែជាភាសាអង់គ្លេសទេ) ។

Caring for yourself or others
វិធីថែរក្សាខ្លួនអ្នកឬអ្នកដទៃដែលកើតជំងឺខូវីដ១៩ COVID-19

មណ្ឌលទូរស័ព្ទ៖ ផ្តល់សេវាកម្មបកប្រែភាសា

មានសំណួរអំពីជំងឺខូវីដ-១៩ឬ? នៅមណ្ឌលទូរស័ព្ទឃីងខោនធី មានអ្នកបកប្រែភាសារងចាំជួយលោកអ្នក។

ដើម្បីរកអ្នកបកប្រែភាសា៖

  1. សូមទូរស័ព្ទទៅលេខ 206-477-3977
  2. រួចហើយនឹងមានសារនិយាយ។សូមរង់ចាំភ្នាក់ងារលើកទូរស័ព្ទនិយាយជាមួយអ្នក។
  3. ប្រាប់ភាសារបស់អ្នក ដោយនិយាយជាពាក្យនោះជាភាសាអង់គ្លេស។ ឧទាហរណ៌៖ និយាយថា «Khmer»។
  4. ភ្នាក់ងារធ្វើការនៅមណ្ឌលទូរ ស័ព្ទនឹងទូរស័ព្ទទៅភ្នាក់ងារផ្ដល់សេវាបកប្រែ។ សូមកុំដាក់ទូរស័ព្ទចុះអោយសោះ។ រង់ចាំអោយគេភ្ចាប់អ្នកជាមួយនឹងអ្នកបកប្រែ។
  5. សួរសំណួរដែលអ្នកមានទៅអ្នកបកប្រែ។

គោលការណែនាំពីជំងឺកូវីដ-១៩


រូបភាពផ្ដល់ពត៌មាន


វីឌីអូ

ត្រៀមខ្លួនជួយគ្នាទៅវិញទៅមក។ ស្មារតីរឹងមាំរបស់សហគមន៍នឹងនាំយើងឆ្លងផុតគ្រាលំបាក។


Link/share our site at www.kingcounty.gov/covid/khmer