Skip to main content

ដំបូន្មានសុខភាពសំរាប់ម្តាយនិងកូនក្មេង

ដំបូន្មានសុខភាពសំរាប់ម្តាយនិងកូនក្មេង

អី្វអ្នកត្រូវការយល់ដឹងអំពីហានីភ័យនៃសារធាតុគីមីពុល អាហារសមុទ្រ ហើយនិងសុខភាពរបស់អ្នក។

Pregnant mom preparing fish to eat

យើងសូមធ្វើការជំរុញឲអ្នកចាត់ទុកត្រីជាអាហារដ៏ប្រសើរសម្រាប់សុខភាពក្នុងម្ហូបរបស់អ្នកដោយការបរិភោគត្រីឬអាហារសមុទ្រណាដែលគ្មានឬក៏សារធាតុគីមីទាបបំផុតនៅក្នុងស្ទឹងឌូវ៉មមីស្ស ត្រីនិងអាហារសមុទ្រ ដូចជា (ត្រីភើជ perch ត្រីផ្លោនដឿ flounder ត្រីសូល sole ក្តាម គ្រុំ ហើយនិងលៀស) ពួកគេចំណាយពេលរស់នៅជាប្រចាំក្នុងស្ទឹងឌូវ៉មមីស្សមួយជីវិតដែលពោរពេញដោយសារជាតិគីមី ជំពួក PCBs បរិភោគមិនបាន គឺវាមានគ្រោះថ្នាក់ដល់សុខភាព។

សារធាតុគីមីពុលអាចបង្ករគ្រោះមហន្តរាយដល់ដល់កូនង៉ាក្នុងផ្ទៃ កូនង៉ាទើបកើត ហើយនិងកូនក្មេងតូចខ្លាំងជាងគេ គឺប៉ះពាលខាងការចងចាំការយកចិត្តទុកដាក់ និងការលួតលាស់ខាងចលនានិងភាសារ

ត្រីតែមួយគត់ក្នុងស្ទឹងឌូវវ៉មមីស្ស ដែលមានសុវត្ថភាពសំរាប់បរិភោគគឺត្រីសាលម៉ុន ពីព្រោះពួកវាចំណាយពេលខ្លីបំផុតក្នុងស្ទឹងនេះ។

ប្រសិនស្រ្តីមានផ្ទៃឬស្រ្តីបំបៅដោះកូន ឬកូនក្មេង(ក្រោម៦ឆ្នាំ)ឬអ្នកគំរោងមានកូននាអនាគត់ យើងផ្តល់អនុសាសន៍:

១) បរិភោគតែត្រីសាលម៉ុនមកពីស្ទឹងឌូវ៉មមីស្ស។ ហាមបរិភោគត្រីនិងអាហារសមុទ្រ (ដូចជាត្រីភើជ ត្រីអណ្តាតឆ្កែ ត្រីសូល ក្តាម គ្រុំ នងលៀស) ពួកវាចំណាយពេលមួយជីវិតក្នុងស្ទឹងឌូវ៉មមីស្ស។

២) ចាត់វិធានការបន្ថែមក្នុងការទទួលយកត្រីសាលម៉ុនដែលជាត្រីមានសារធាតុគីមីពុល PCBs ទាប ហើយមានសុវត្ថភាពដោយទទួលទានដោយយកស្បែកចេញ អ្នកអាចដុត អាំង ឆ្អើរ ឬក៏ចំហុយដើម្បីឲជាតិខ្លាញ់ស្រក់អស់។

៣) បរិភោគតែសាច់ក្តាមចំពោះក្តាមចាប់តំបន់ឃីងខោធី។ ហាមបរីភោគខ្លាញ់និងគ្រឿងក្នុងក្តាមពីព្រោះវាពោរពេញទៅដោយសារធាតុគីមី PCBs.

៤) នៅក្នុងផ្សារ ជ្រើរើសអាហារសមុទ្រតាមជម្រើស។ សូមយកប័ណ្ណតាមខ្លួននៅពេលអ្នកទៅផ្សារ


ពត៌មានបន្ថែម

សញ្ញាផ្តល់ដំបូន្មានការបរិភោគអាហារសមុទ្រជាការចាំបាច់

សញ្ញាផ្តល់ដំបូន្មានការបរិភោគអាហារសមុទ្រនាតំបន់ជិតៗ មានសារសំខាន់ជាពិសេសចំពោះស្រ្តីមានផ្ទៃ ស្រ្តីបំបៅដោះកូន ក្មេងក្រោមអាយុប្រាំមួយឆ្នាំ ហើយនិងអ្នកបំណងមានកូនល។

ទីកន្លែងស្ទូចខ្លះនៅក្នុងរដ្ឋវ៉ាស៊ីតោន មានសារធាតុគីមីពុល (ដូចជា PCBs ឬ សារធាតុបារត Mercury) សារធាតុទាំងនោះជ្រាបក្នុងសាច់ត្រីនិងអាហារសមុទ្រហើយកើនឡើងជាបន្តរបន្ទាប់ដែលអាចធ្វើឲត្រីនិងអាហារ
សមុទ្រទាំងនោះគ្មានសុវត្ថភាពក្នុងការ

បរិភោគ។ ក្រសួងសុខាភិបាលសុខភាពរដ្ឋវ៉ាស៊ីតោនបានបង្កើតសញ្ញាផ្ដល់យោបល់ឬក៏ដំបូន្មានឲយល់ដឹងអំពីត្រីឬអាហារសមុទ្រណាមានសុវត្ថភាពសំរាប់បរិភោគ ហើយត្រីនិងអាហារសមុទ្រណាត្រូកាត់បន្ថយឬក៏ត្រូវជៀសវាងទាំងអស់តែម្តង។

សញ្ញាផ្តល់យោបល់ឬសញ្ញាផ្តលដំបូន្មានពិសេសសម្រាប់ស្ទឹងឌូវ៉មមីស្ស ហាមមនុស្សមិនឲបរិភោគត្រីឬអាហារសមុទ្រនិងក្តាមដែលរស់ជាប្រចំាក្នុងស្ទឹងឌូវ៉មមីស្ស (“ត្រីឬអាហារសមុទ្ររស់នៅជាប្រចាំ”) ពីព្រោះត្រីឬអាហារសមុទ្ររស់នៅជាប្រចំាទាំងនោះមានសារធាតុគីមីពុល PCBs កំរិតខ្ពស់បំផុត។ សញ្ញាដំបូន្មាននេះមានសារះសំខាន់គឺផ្តល់ការទូន្មានជាពិសេសដល់ស្រ្តីមានផ្ទៃពោះឬនឹងមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន និងចំពោះកូនក្មេងតូចៗ។



Download and print on the front and back of paper, a foldable Duwamish Waterway Consumption Advisory card.

Duwamish Waterway Consumption Advisory card (Khmer)

ការបរិភោគត្រី ក្តាមឬអាហារសមុទ្រដែលមានសារធាតុគីមីពុល (ដូចជា PCBs)និងមិនធ្វើឲអ្នកឈឺភ្លាមៗ (ដូចជាឈឺពោះជាដើម)វាអាចប្រើពេលវេលាយូរអង្វែង ជាច្រើនខែក្នុងការបរិភោគត្រីនិងអាហារសសមុទ្រមានសារធាតុគីមីពុលដើម្បីធ្វើឲបង្កើនក្នុងខ្លួនរបស់អ្នកនូវសារធាតុពុលនោះដែលអាចបង្ករបញ្ហាដល់សុខភាពរបសអ្នកបាន។

ភាពប៉ះពាល់ដល់សុខភាពអាចមានការពិបាកសំគាល់ដឹងដូចជាបញ្ហាផ្នែកខាងការលួតលាស់ប្រព័ន្ធសរសៃដែលបណ្តាលឲការឆ្លាតវៃ ការចងងចាំ ហើយនិងការរយកចិត្តទុកដាក់ ចុះទាប ព្រមទាំងបញ្ហាជំនាងខាងចលនាក ពិបាកក្នុងការមានកូន (ឧទាហណ៍មេជីវិតឈ្មោលមានចំនួនទាបនិងចុះអន់ថយមិនអាចបង្កើតដែលអាចបណ្តាលឲរលួត) ថែមទាំងមានបញ្ហាប្រឆាំងជាមួយនិងជំងឺផ្សេងៗ។ អ្វីជាចម្បងនោះគឺថាបើទទួលទានឬមានការប៉ះពាល់ជាមួយនិងសារធាតុគីមីពុលPCBs យុរអង្វែងអាចបណ្តាលឲមានជំងឺមហារីក។

ជាពិសេសទៅទៀតសារធាតុគីមីពុល PCBs អាចបង្ករគ្រោះថ្នាក់ដល់ការលួតលាស់របស់កូនក្នុងផ្ទៃដែលមិនទាន់កើត ដល់កូនកេ្មងតូត (ក្រោមអាយុ៦ឆ្មាំ)ដូចជាប៉ះទង្គិចផ្នែកខាងការសិក្សារ ការយកចិត្តទុកដាក់ និងការចងចាំ។

សារធាតុគីមីពុលPCBsកើនជាប់និងខ្លាញ់គឺអាចចំលងតាមទឹកដោះម្តាយ។សារធាតុគីមីពុលដូចជាតិពីដែក (ជាតិបារត mercury) កើនជាប់និងសាច់ដុំក្នុងសាច់ត្រីនិងអាហារសមុទ្រ។

កូនង៉ាមិនទាន់កើត កូនង៉ា ហើយនិងកូនក្មេងតូច(ក្រោម៦ឆ្នាំ)មានការប៉ះទង្គិចខ្លាំងបំផុតចំពោះសារធតុគីមីពុល ហេតុអ្វី? ពីព្រោះខួរក្បាលនិងខ្លួនប្រាណពួកគេកំពុងតែលួតលាស់។

ពេលកូនង៉ាឬកូនក្មេងតូចមានការទទួលឬប៉ះពាល់សារធាតុគីមិពុល PCBs កំរិតិខ្ពស់ ពួកគេងាយនិងទទួលជួបនូវបញ្ហាសុខភាពនៅពេលក្រោយ។ ផលប៉ះពាល់ខាងសុខភាពនេះអាចមានការពិបាកកត់សំគាលដូចពិបាកសំគាល់ពីបញ្ហាជាមួយនិងការចងចំា ការយកចិត្តទុកដាក់ ជំនាញខាងចលនា និងផែ្នកខាងលួតលាសនៃភាសារ។ ម្តាយបំបៅដោះកូន: សូមនៅតែបំបៅដោះកូនប្រសិនជាអាច បើទោះជាអ្នកបានទទួលទានត្រីឬអាហារសមុទ្រដែលមានសារជាតិគីមីពុលពីមុនក៏ដោយ។ ជីវជាតិទឹកដោះមានគុណភាពល្អប្រសើរជាងបញ្ហាឬហានីភ័យរបស់សារជាតិគីមីពុល។

ត្រីនិងអាហារសមុទ្រមានរស់ជាតិឆ្ងាញ់និងមានផ្តល់សារប្រយោជន៍ល្អដល់សុខភាពសំរាប់ទទួលទាន។

ត្រីពោរពេញទៅដោយប្រភពជីវជាតិប្រូតេអ៊ីននិងខ្លាញ់ល្អ។ ទទួលទានត្រីអាចជួយបេះដូងនិងខួរក្បាលរបស់អ្នក។

ការទទួលទានត្រីគឺល្អជាពិសេសសំរាប់ស្រ្តីមានផ្ទៃ និងស្រ្តីបំបៅដោះកូន។ ត្រីមានជីវីជាតិល្អពិសេស មានខ្លាញ់ល្អ (Omega-3 fatty acids) ដែលជាជំនួយល្អដល់ការលួតលាស់ដល់កូនង៉ារបស់អ្នក។

យើងសូមជួយជំរុញដល់កូនក្មេងតូចៗ (អាយុក្រោម ៦ឆ្នាំ)ទទួលទានត្រីនិងអាហារសមុទ្រសំរាប់អាហារមានជីវជាតិ។ ត្រីនិងអាហារសមុទ្រមានសារសំខាន់ដល់ខួរក្បាលនិងការលួតលាស់របស់ក្មេង។

ចាត់ទុកត្រីជាចំណែកមួយនៃម្ហូបអាហាររបស់អ្នកហើយបរិភោគចំរុះនូវអាហារសមុទ្រ ជាពិសេសអាហារសមុទ្រដែលមានសារជាតិគីមីតិចតួចដូចជាត្រីសាលម៉ុនហើយនិងត្រីផ្សេងៗទៀតដែលស្ទូចឬចាប់តំបន់ពិPuget Sound(សូមមើលតាមការណែនាំ ដែលអាចរកឃើញតាមផ្សារធំ(សូមមើលតាមកាតនេះ)។

ការណែនាំអំពីនេសាទដែលមានសុខភាពល្អ

ការណែនាំអំពីនេសាទដែលមានសុខភាពល្អ:
expand_less