Skip to main content

ស្ទឹងឌូវ៉មមីស្ស Superfund Site

ស្ទឹងឌូវ៉មមីស្ស Superfund Site

តើសារធាតុកខ្វក់ឬសារធាតុបំពុលកើតឡើងបែបណា ហើយតើមានវិធីសំអាតបានកើតឡើងហើយឬនៅ

មានប្រវែង៥ម៉ៃរបស់ស្ទឹងឌូវ៉មមីស្ស ចាប់ពីអ៊ីលៀតបេ (Elliott Bay) គឺមានភាពកខ្វក់សារធាតុពុលច្រើនបំផុតក្នុងប្រទេស! ក្នុងឆ្នាំ២០០១ អង្គការការពារបរិស្ថានរបស់សហរដ្ឋអាមេរិក(EPA) បានចាត់ទុកជាស្ទឹងមានសារជាតិគីមីពុលនិងកខ្វក់បំផុត Lower Duwamish Waterway Superfund Site. Superfund គឺជាឈ្មោះញ័ត្តឬច្បាប់
របស់សហព័ន្ធ ដែលដាក់ញ្ញ័ត្តឬច្បាប់តម្រូវឲកត់សំគាល់និងសំអាតស្ទឹងដែលមានសារធាតុគីមីពុលកំរិតខ្ពស់ក្នុងប្រទេស។អង្គការការពារបរិស្ថាននិងនាយកដ្ឋានបរិស្ថានវិទ្យា (Ecology) ជាអ្នកត្រួត
ពិនិត្យផ្នែកខាងការសំអាតស្ទឹងនេះ។ ជាងពីដណ្តប់នៃក្រុមហ៊ុន ដែលជាអ្នករួមចំណែកនៃសារធាតុគីមីពុលក្នុងស្ទឹងនេះ(PRPs) ត្រូវបានចូលរួមចំណែកចេញទឹកប្រាក់ក្នុងការសំអាតដែរ។

អង្គការចម្បងៗដែលនិងចូលរួមការពារសុវត្ថភាពរបស់សុខភាពសាធារណជនមាន៖

 • អង្គការការពារបរិស្ថាន (EPA) ជាអ្នកទទួលបន្ទុកត្រួតពិនិត្យខាងសំអាតភក់ដែលមានសារធាតុគីមីពុលចេញពីបាតស្ទឹង។

 • នាយកដ្ឋានបរិស្ថានវិទ្យា (Ecology) ជាអ្នកទទួលបន្ទុកផ្នែកខាងបង្ការសារធាតុគីមីពុលឬការបំពុលជុំវិញស្ទឹងកុំឲចូលក្នុងស្ទឹងនេះ។

 • ក្រសួងសុខាភិបាលសុខភាពស៊ីអាថុលឃីងខោនធីជាអ្នកទទួលបន្ទុកខាងបង្កើតកម្មវិធី (រីករាយក្នុងការស្ទូចប៉ុន្តែគ្រោះថ្នាក់សំរាប់បរិភោគ Fun to Catch, Toxic to Eat) សំរាប់ផ្សព្វផ្សាយស្តីអំពីសុវត្ថភាពសំរាប់សុខភាពក្នុងការបរិភោគត្រីឬអាហារសមុទ្រចេញពីស្ទឹងឌូវ៉មមីស្ស (ស្ទឹងមានសារធាតុកខ្វក់កំរិតខ្ពស់ត្រូវការសំអាត Superfund Site)

ស្ទឹងឌូវ៉មមីស្សតផ្ជាប់ពី ស្ទឹងគ្រីនរ៉ីវើ Green River ចាប់ពីទីក្រុងតាក់ឃ្វីលឡា (Tukwila)។ ស្ទឹងឌូវ៉មមីស្សហូរកាត់ពីខាងត្បូងនៃទីក្រុងស៊ីអាថុល (Seattle) ក្នុងភូមិជចថោន(Georgetown) និងសៅផក (South Park) និងហូរកាត់រហូតតាមស្នូលសំខាន់នៃរោងចក្រនិងពានិច្ចកម្មរបស់ទីក្រុងស៊ីអាថុល Seattle ឆ្ពោះទៅតាមបណ្តោយស្ពានវេះស៊ីអាថុល West (Seattle Bridge) ហើយហូរទៅចាក់ចោលនៅ
សមុទ្រអ៊ីលៀតបេ (Elliott Bay)។

នៅស្ទឹងឌូវ៉មមីស្ស ជាទីកន្លែងអ្នកអាចស្ទូចត្រីទឹកសាបនិងត្រីទឹកប្រៃ។ ស្ពានផ្លូវស្ពោគ
ខែន (Spokane Street Bridge) គឺជាមាត់របស់ស្ទឹងឌូវ៉មមីស្ស ហើយក៏ជាកន្លែងដ៏ជាទីចំណាប់អារម្មណខ្លាំងនិងពេញនិយមសម្រាប់ស្ទូច។

ស្ទឹងឌូវ៉មមីស្ស គឺជាស្ទឹងតែមួយគត់ក្នុងទីក្រុងស៊ីអាថុល ហើយប្រហែលជាមានឈ្មោះហៅច្រើន អ្នកខ្លះប្រហែលជាស្គាល់ថា ស្ទឹងនេះជា
”ស្ទឹងផ្លូវស្ពានស្ពោគខែនកន្លែងស្ទូចត្រី Spokane Street Bridge” “ស្ទឹងនៅជិតសៅផក South Park” ឬក៏ “ស្ទឹងដែលជិតឬនៅក្រោមស្ពានវេះស៊ីអាថុល West Seattle Bridge”។

សារធាតុគីមីពុលចេញពីគ្រប់ផ្នែកបានបំពុល
បរិស្ថាន ។ ប៉ុន្តែអ្នកមិអាចមើលឃើញវា វាឥតមានខ្លិន ឬមិនអាចដឹងរស់ជាតិ នូវសារធាតុគីមីពុលដែលវាបានហូរចូលក្នុងទឹក ក្នុងភក់ ហើយនិងក្នុងសាច់ត្រីនិងអាហារសមុទ្រនោះឡើយ។ ជាច្រើន
សតវត្សមកហើយ ស្ទឹងឌូវ៉មមីស្ស បានទទួលរងគ្រោះអំពីសារធាតុគីមីពុលហូរចូលដែលបានពាំនាំមកជាច្រើនផ្នែកតាមរយះទឹកភ្លៀង លូទឹកស្អុយ ហើយនិងពីការបង្ហូរចេញពីក្រុមពានិច្ចកម្ម ឬរោងចក្រនាៗដែលនៅជុំវិញ។

ជំពួកសារធាតុគីមីពុលក្នុងស្ទឹងឌូវ៉មមីស្ស ដែលអាចបង្ករហានីភ័យដល់សុខភាពមនុស្សគឺ គីមី (ផូលីឃ្លរីនណេធីត បាយហ្វិនណល Polychlorinated biphenyls (PCBs) (គីមី ដាយអកស៊ិន dioxins) (ហើយនិងគីមី ហ្វរ៉ន furans)។

សារធាតុគីមីពុលទាំងនេះ បានគរកកកុញក្នុងភក់បាតស្ទឹងហើយបានជ្រាបក្នុងសាច់ត្រីនិងអាហារ
សមុទ្រដូចជា (ត្រីភើជ perch ត្រីអណ្តាតឆ្កែ sole ត្រី អណ្តាតឆ្កែ flounder) ក្តាម គ្រុំ ហើយនិងលៀស ដែលបានរស់នៅជាប្រចាំមួយជីវិតក្នុងស្ទឹងនេះ។ ពពួកត្រីនិងអាហារសមុទ្រទាំងនេះហៅថា “ត្រីនិងអាហារសមុទ្ររស់ជាប្រចាំស្ទឹង” ការបរិភោគត្រីឬអាហារសមុទ្ររស់ជាប្រចាំក្នុងស្ទឹងជារឿយៗ អាចបង្ករគ្រោះឬហានិភ័យដល់សុខភាពនៅពេលក្រោយ។ ការដែលប៉ះពាល់ឬមានទំនាក់ទំនងនិងភក់ដែលមានសារធាតុគីមីនេះក៏អាចបង្ករហានីភ័យដល់សុខភាពដែរ។

ត្រីតែមួយគត់ដែលមានសុវត្ថភាពក្នុងការបរិភោគក្នុងស្ទឹងឌូវ៉មមីស្ស គឺត្រីសាលម៉ុន ពួកគេចំណាយរយះពេលខ្លីក្នុងស្ទឹងនេះ។

អង្គការការពារបរិស្ថានជាអ្នកទទួលបន្ទុកនិងត្រួតបិនិត្យខាងកិច្ចការសំអាតស្ទឹងដោយចួកយកភក់ចេញពីបាតស្ទឹងឌូវ៉មមីស្សឬក៏ហៅថា “ស្ទឹងមានកំរិតគីមីពុលខ្ពស់ច្បាប់តម្រូវឲសំអាត Lower Duwamish Waterway Superfund Site”។ ដូចជាស្ទឹងមានគីមីកំរិតខ្ពស់ដែលតម្រូវឲសំអាតដ៏ទៃនាៗដែលតែងតែមានភាពស្មុគស្មាញហើយច្រើនដំណាក់កាល៖

 • កន្លងជាច្រើនឆ្មាំមកហើយដែលទីក្រុងស៊ី
  អាថុល Seattle ឃីងខោនធី King County កំពង់ផែទីក្រុងស៊ីអាថុល Port of Seattle ហើយនិងក្រុមហ៊ុនបូអ៊ីង Boeing បានរួមគ្នាចងក្រងជាក្រុមហៅថា “Lower Duwamish Waterway Group (LDWG) ឡូវើ ឌូវ៉មមីស្ស វ៉រើវេហ៍ គ្រូប ផ្នែកខាងក្រោមផ្លូវទឹកនៃស្ទឹងឌូវ៉មមីស្ស” ដើម្បីសំអាតទីកន្លែងខ្លះៗណាដែលមានសារធាតុគីមីពុលកំរិតខ្ពស់ចេញពីស្ទឹង។ អង្គការការពារបរិស្ថាននិងនាយកដ្ឋានបរិស្ថានវិទ្យាជាអ្នកត្រួតពិនិត្យទៅលើការសំអាតនោះ ដែលបានឃើញថាការសំអាតមុនដំបូងនោះមានការកាត់បន្ថយនូវសារធាតុគីមីពុល PCBS នោះចេញបានប្រហែលពាក់កណ្តល។

 • ក្នុងឆ្នាំ២០១៤ អង្គការការពារបរិស្ថានបាន អនុមត្មច្បាប់គម្រោងសំអាតចុងក្រោយ ដែលហៅម្យ៉ាងទៀតថា៖ “សំណុំច្បាប់នៃសេចក្តីសម្រេច Record Of Decision (ROD)” សម្រាប់ការសំអាតភក់ដែលមានសារធាតុគីមីពុលដែលនៅសល់ក្នុងបាតស្ទឹងឌូវ៉ម
  មីស្ស។ កិច្ចនេះនិងជួយកាត់បន្ថយនូវហានីភ័យដល់សុខភាពរបស់មនុស្សជាតិហើយនិងបរិស្ថានដើម្បីជៀសផុតអំពីសារធាតុគីមីពុលក្នុងស្ទឹង។

  គម្រោងនេះនិងតម្រូវឲសំអាតយ៉ាងសកម្មដែលមានដោយប្រមាណដូចជា៖

  • ការបូមឬចូកភក៉ (ចូកយកភក់ដែលមាន សារធាតុគីមីចេញ)
  • ការគ្របពីលើ (ការគ្របពីលើឬចាក់បំពេញពីលើជាច្រើនជាន់ដោយដីស្អាត), ហើយនិង
  • បង្កើនវីធីបែបធម្មជាតិ (ចាក់បំពេញបាតស្ទឹងយ៉ាងក្រាស់ជាច្រើនជាន់ដោយដីស្អាត។ គម្រោងនេះហៅថា ការត្រួតពិនិត្យឲសំអាតបែបជាធម្មជាតិ Monitored Natural Recovery (natural sedimentationបណ្ដោយឲដីហូរចូលបែបជាធម្មជាតិ)។

Dredging

Capping

Enhanced natural recovery
Monitored natural recovery

វិធីសាស្រ្តមូលដ្ឌានសហគមន៍របស់ក្រសួសួងសុខាភិបាលសុខភាពផ្នែកខាងផ្សព្វផ្សាយគឺ ជាផ្នែកមួយនៃកម្មវិធីនិងគម្រោងចុងក្រោយសំអាតស្ទឹង របស់អង្គាករបរិស្ថានដែរ ដើម្បីជួយការពារសុខភាពរបស់គ្រប់ជនណាដែលនេសាទនិងបរិភោគត្រីនិងអាហារសមុទ្រពីស្ទឹងឌូវ៉មមីស្ស។

ក្នុងឆ្នាំបន្ទាប់ៗមក អង្គការការពារបរិស្ថាន (EPA) គឺជាអ្នកទទួលបន្ទុកផ្នែកខាងត្រួតពិនិត្យការរចនាគម្រោងនិងការសំអាតភក់ដែលមានសារធាតុគីមីពុលដែលនៅសេសសល់ក្នុងស្ទឹង។ អង្គការការពារបរិស្ថាន (EPA) និងព្យាយាមធ្វើការត្រួតពិនិត្យនិងរក្សាការមើលថែទាំកិច្ចការសំអាតនេះឲបានខ្ចាប់

EPA Duwamish River cleanup timeline

Timeline acronyms
AOC Administrative Order on Consent
MTCA Model Toxics Control Act
RA Remedial Action
RD Remedial Design

សម្រាប់ពត៌មានបន្ថែម៖ វិបសាយរបស់អង្គការការពារបរិស្ថាននៃស្ទឹងឌូវ៉មមីស្សសួផើហ្វុន

អង្គការការពារបរិស្ថាន (EPA) បានផ្តល់ឪកាសដល់សហគមន៍នាៗមួយចំនួនក្នុងការផ្តល់យោបល់និងមាតិក្នុងគម្រោងសំអាតនេះ។  អង្គការការពារ
បរិស្ថាន (EPA) យកចិត្តទុកដាក់ធ្វើយ៉ាងណាផ្តល់នូវភាព (សមធម៌បរិស្ថានឬយុត្តិធម៌បរិស្ថាន Environmental Justice) (EJ) មានន័យថា និងធានាយ៉ាងណាផ្តល់ឲមានភាពស្មើភាពដល់សហគមន៍ក្នុងការចូលរួមដោយមិនប្រកាន់សញ្ជាត្តិ ពូជសាសន៍ឬពណ៌សំប្បូរណ៍ និងប្រាក់ចំណូល។

គម្រោងកម្មវិធីក្រុមចូលរួមសកម្មផ្តល់មាតិសហគមន៍ របស់អង្គការការពារបរិស្ថាន (EPA) និងជួយផ្តល់និងពីនិត្យមើល ហើយនិងចូលរួមផ្តល់អនុសាសន៍ គំនិត និងយោបល់ផ្សេងៗនៃគម្រោងកិច្ចការសំអាតស្ទឹងឌូវ៉មមីស្ស (LDW Superfund Site)ដែលអង្គការនិងយកមកអនុវត្តតាម រហូតនៃរយះកាលសំអាត។

ឪកាសល្អមួយរបស់សហគមន៍ក្នុងការចូលរួមបញ្ចេញមាតិគឺចូលរួមក្នុងកិច្ចប្រជុំតុមូល Roundtable។ ក្រុមនេះចូលរួមពីក្រុមចំរុះដោយមានអ្នកមានគំនិតស្ថាប្បនាផ្តល់អនុសាសន៍ឲអង្គការការពារបរិស្ថាន EPA សំរាប់ការរចនាគម្រោងសម្រាប់ការសំអាតនេះ។

ប្រសិនបើអ្នកមានបំណងចូលរួម ជាសមាជិកក្រុមអ្នកផ្តល់មាតិរបស់តុមូល Roundtable ឬក្រាន់តែចង់ចូលរួមស្តាប់ក្នុងអង្គប្រជុំរបស់តុមូល Roundtable សូមទាក់ទង អ្នកស្រី ជូលី ខុងដិន Julie Congdon at 206-553-2752 or congdon.julie@epa.gov.

សម្រាប់ពត៌មានក្នុងការទទួលយកដំណឹងហើយនិងចូលរួមក្នុងកម្មវិធិការសំអាតរបស់ស្ទឹងឌូវ៉មមីស្យ Superfund សូមចូលទៅគេហ៍ទំពរ កិច្ចចូលរួមសហគមន៍ ស្ទឹងឌូវ៉មមីស្សរបស់ អង្គការការពារបរិស្ថាន (EPA) EPA's Duwamish Community Involvement Website កិច្ចការសំអាតស្ទឹងឌូវ៉មមីស្សរបស់អង្គការការពារបរិស្ថាន (EPA) ​តាមគេហ៍ទំពរហ្វេបុគ្គ EPA's Duwamish Cleanup Facebook ឬក៏ Duwamish River Cleanup Coalition page.

នាយកដ្ឋានបរិស្ថានវិទ្យជាអ្នកទទួលបន្ទុកខាងបង្ការនិងទប់ស្កាត់នូវសារធាតុគីមីពុលនាៗដែលស្ថិតនៅជុំវិញស្ទឹងកុំឲហូរចូលស្ទឹងឌូវ៉មមីស្ស។ ជាង២០០០០អេគើនៃផ្ទៃដីបានបង្ហូរតាមរយះលូទឹកទៅក្នុងស្ទឹង។ សារធាតុគិមីពុល មកតាមដី លូទឹកក្រោមដី និងមកពីជុំវិញទីនាៗ​បានហូរចូលស្ទឹងតាមរយះទឹកភ្លៀង។

Contaminant sources

ការបង្ការឬទប់ស្កាត់នូវសារធាតុគីមីពុលមានន័យថា រកប្រភពនៃសារធាតុគីមីពុលមកតាមរយះណាឬក៏ពីទីណា ហើយរចាត់វិធានការណ៍បញ្ឈប់ឬកាត់បន្ថយនូវសារធាតុគីមីពុលនោះកុំឲហូរចូលទៅក្នុងស្ទឺង។ ការបង្ការឬការទុបស្កាត់មាន៖

 • សើបអង្កេតឬពិនិត្យមើលហើយនិងសំអាតកន្លែងនោះចេញមុននិងការហូរកើតឡើង។
 • ត្រួតពិនិត្យដល់ពានិជកម្មនាៗ
 • ទប់ស្កាត់ការហូរហៀរខ្លាំងរបស់ទឹកភ្លៀង​ដែលអាចពាំនាំទឹកកខ្វក់ពីលូទឹកស្អុយ
 • ធ្វើការសហការជាមួយអង្គការនាៗ
 • ផ្តល់នូវការអប់រំ

សូមថ្លែងអំណរគុណដល់អង្គការនាៗផ្នែកខាងជួយទប់ស្កាត់ខាងប្រភពបំពុល ក្រុមដែលបានសំអាតមុនដំបូង ហើយនិងកម្មវិធីសំអាតបំពេញដីបែបធម្មជាតិ ដើម្បីកាត់បន្ថយការបំពុលក្នុងស្ទឹងឌូវ៉ម
មីស្សឲបានប្រសើជាងមុន។ ក្នុងនាមជានាយក
កដ្ឋានបរិស្ថានវិទ្យា និងព្យាយាមបង្ការប្រភពការបំពុលហូរចូលនិងមានការកាត់បន្ថយហូរចូលជាថ្មី។

អង្គការការពារបរិស្ថាន EPA និងធ្វើដំណើរឆ្ពោះទៅមុខដើម្បីសម្រេចការសំអាតភក់នៅទិកន្លែងនៅសល់ណាដែលមានសារធាតុគីមីពុលចេញពីស្ទឹង
ឌូវ៉មមីស្ស។ ក្នុងរយះពេលយូអង្វែង អង្គការការពារ
បរិស្ថាន EPA និងព្យាយាមត្រួតពិនិត្យដំណើរការនៃការសំអាតតាមបែបធម្មជាតិរបស់ស្ទឹងឌូវ៉មមីស្ស ហើយនាយកកដ្ឋានបរិស្ថានវិទ្យានិងព្យាយាមបន្តរបង្ការទប់ស្កាត់ប្រភពនៃការបំពុលហូរចូលក្នុងស្ទឹង។ សកម្មភាពទាំងនេះនិងជួយឲស្ទឹងឌូវ៉មមីស្សមានភាពស្អាតប្រសើរដោយគ្មានសារធាតុគីមីពុលច្រើនដែលអាចផ្តល់សុវត្ថភាពដល់ត្រីនិងអាហារសមុទ្រឲមនុស្សបរិភោគបាន។

expand_less