Skip to main content

ឧទាហរណ៍ស្ដីពីប្រភេទនៃសេចក្ដីរាយការណ៍ (Cambodian)

ឧទាហរណ៍ស្ដីពីប្រភេទនៃសេចក្ដីរាយការណ៍ (Cambodian)

ឧទាហរណ៍​អីពី​ប្រភេទ​នៃ​ការ​ធ្វើ​សេចក្ដី​រាយ​ការណ៍​តាម​បណ្ដា​អ៊ីន​ធឺ​ណិត

ខាង​ក្រោម​នេះ​ជា​ឧទាហរណ៍​មួយ​ចំនួន​ស្ដី​ពី​ពេល​ណា​ ដែល​លោក​អ្នក​គប្បី​ទូរស័ព្ទ​ទាក់​ទង​មក​ការិយា​ល័យ​នគរ​បាល​ស៊ើរីវ្វ (Sheriff’s Office) ដើម្បី​ធ្វើ​សេចក្ដី​រាយ​ការណ៍​របស់​លោក​អ្នក, និង​ពេល​ណា​ដែល​លោក​អ្នក​អាច​ធ្វើ​សេចក្ដី​រាយ​ការណ៍​របស់​លោក​អ្នក​តាម​បណ្ដាញ​អ៊ីន​ធឺ​ណិត។ បើ​លោក​អ្នក​ទទួល​បាន​ព័ត៌មាន​ណា​មួយ​គួរ​សង្ស័យ, នោះ​លោក​អ្នក​ត្រូវ​តែ​ទូរស័ព្ទ​ទាក​ទង​ទៅ​លេខ (206) 296-3311 ដើម្បី​ធ្វើ​សេចក្ដី​រាយ​ការណ័​របស់​លោក​អ្នក។ បើ​ឧទាហរណ៍​ណា​មួយ​ខាង​ក្រោម​មាន​លក្ខណៈ​ពាក់​ព័ន្ធ​ទៅ​នឹង​ឧបត្តិ​ហេតុ​មួយ​ ដែល​លោក​អ្នក​កំពុង​ព្យា​យាម​ធ្វើ​សេចក្ដី​រាយ​ការណ៍​ដល់​យើង​ខ្ញុំ​ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រាយ​ការណ៍​តាម​បណ្ដាញ​អ៊ីន​ធឺ​ណិត,​ នោះ​សូម​ចុច​តណ (link) ពាក់​ព័ន្ធ​ ដើម្បី​ចាប់​ផ្ដើម​ធ្វើ​សេចក្ដី​រាយ​ការណ៍​របស់​លោក​អ្នក។  សម្គាល់ ៖ តាម​រយៈ​នៃ​ការ​ជ្រើស​រើស​ប្រភេទ​នៃ​សេចក្ដី​រាយ​ការណ៍​របស់​លោក​អ្នក, នោះ​លោក​អ្នក​បាន​បញ្ជាក់​ទទួល​ស្គាល់​ថា​ លោក​អ្នក​បាន​ជ្រាប់​ថា​ ការ​ធ្វើ​សេចក្ដី​រាយ​ការណ៍​ក្លែង​ក្លាយ​ដល់​ប៉ូលិស​គឺ​ជា​បទ​ឧក្រិដ្ឋ។

បន្ទាប់ពីចុចតំណភ្ជាប់ខាងក្រោម អ្នកនឹងអាចបញ្ជូនរបាយការណ៍របស់អ្នកជាភាសាអង់គ្លេស។ ប្រសិនបើអ្នកមិនអាចធ្វើដូច្នេះបានទេ សូមហៅមកកាន់ពួកយើងតាមលេខ (206) 296-3311 សម្រាប់ជំនួយ និងស្នើសុំអ្នកបកប្រែ។ ប្រសិនបើអ្នកត្រូវការ យើងអាចឲ្យនរណាម្នាក់ទាក់ទងអ្នកជាមួយអ្នកបកប្រែដើម្បីជួយសរសេរ និងបញ្ជូនរបាយការណ៍របស់អ្នក។

អ្នកមានសិទ្ធិទ្ទ្ួលបានជំនួយភាសាដោយឥតគិតថ្លៃ។

អ្នកអាចដសន ើស ំឯកសារជាលាយលកខណ៍អ្កសរជាភាសារបស់អ្នក

ឬដសន ើស ំការបកខ្របផ្ទា ល់មាត់ពីអ្នកបកខ្របផ្ទា ល់មាត់

ខ្ែលមានលកខណៈសម្បតតិរគប់រាន់ដោយឥតគិតថ្លៃសរមាប់អ្នក។

ការបកខ្របផ្ទា ល់មាត់នឹងរតូវបានផ្ដល់ជូនអ្នកដោយឥតគិតថ្លៃ។

  • ចោរ​កម្ម​លួច​ទ្រព្យ​ពី​ផ្ទះ​ដែល​បាន​សង់​ហើយ​ផ្នែក​ខ្លះ, ដែល​បង្អួច​ និង​ទ្វារ​ត្រូវ​បាន​គេ​ដំឡើង​រួច​ហើយ​ គឺ​ជា​បទ​ចោរ​កម្ម​ចូល​ផ្ទះ (Burglary), សូម​ទូរស័ព្ទ​មក​ការិយា​ល័យ​នគរ​បាល​ ដើម្បី​ធ្វើ​សេចក្ដី​រាយ​ការណ៍​របស់​លោក​អ្នក។
  • ចោរ​កម្ម​លួច​ទ្រព្យ​ពី​ផ្ទះ​ដែល​បាន​សង់​ហើយ​ផ្នែក​ខ្លះ, ដែល​បង្អួច​ និង​ទ្វារ​មិន​ទាន់​ត្រូវ​បាន​គេ​ដំឡើង​នៅ​ឡើយ​ គឺ​ជា​បទ​ចោរ​កម្ម​លួច​ទ្រព្យ​រាយ​ប៉ាយ ហើយ​លោក​អ្នក​អាច​ធ្វើ​សេចក្ដី​រាយ​ការណ៍​អំពី​អំពើ​នេះ​តាម​បណ្ដាញ​អ៊ីន​ធឺ​ណិត។
  • ចោរ​កម្ម​លួច​ទ្រព្យ​ពី​បរិវេណ​ហ៊ុម​ព័ទ្ធ​ដោយ​របង​ ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​សម្រាប់​ការ​ប្រកប​អាជីវ​កម្ម ​បទ​ចោរ​កម្ម​លួច​ទ្រព្យ​រាយ​ប៉ាយ ហើយ​លោក​អ្នក​អាច​ធ្វើ​សេចក្ដី​រាយ​ការណ៍​អំពី​អំពើ​នេះ​តាម​បណ្ដាញ​អ៊ីន​ធឺ​ណិត។
  • ចោរ​កម្ម​លួច​ទ្រព្យ​ពី​បរិវេណ​ហ៊ុម​ព័ទ្ធ​ដោយ​របង​ ដែល​មិន​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​សម្រាប់​ការ​ប្រកប​អាជីវ​កម្ម​ គឺ​ជាបទ​ចោរ​កម្ម​លួច​ទ្រព្យ​រាយ​ប៉ាយ ហើយ​លោក​អ្នក​អាច​ធ្វើ​សេចក្ដី​រាយ​ការណ៍​អំពី​អំពើ​នេះ​តាម​បណ្ដាញ​អ៊ីន​ធឺ​ណិត។
  • ចោរ​កម្ម​លួច​ទ្រព្យ​ពី​បន្ទប់​សណ្ឋា​គារ​ ដោយ​មនុស្ស​ណា​ម្នាក់​ដែល​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​កាន់​កាប់​បន្ទប់​ទាំង​នោះ​បាន​ (ដូច​ជា​អ្នក​ធ្វើ​ការ​សណ្ឋា​-គារ, ភ្ញៀវ​សណ្ឋា​គារ, ។ល។)​ គឺ​ជា​បទ​ចោរ​កម្ម​លួច​ទ្រព្យ​ពី​អាគារ ហើយ​លោក​អ្នក​អាច​ធ្វើ​សេចក្ដី​រាយ​ការណ៍​អំពី​អំពើ​នេះ​តាម​បណ្ដាញ​អ៊ីន​ធឺ​ណិត។
  • ចោរ​កម្ម​លួច​ទ្រព្យ​ពី​បន្ទប់​សណ្ឋា​គារ​ ដោយ​មនុស្ស​ដែល​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ, មិន​ថា​ជន​នោះ​លួច​ទ្រព្យ​របស់​អ្នក​ណា​ទេ (​តាម​ធម្មតា​ លោក​អ្នក​នឹង​មិន​អាច​ដឹង​បាន​ឡើយ​ថា​ នរណា​លួច​ទ្រព្យ​របស់​លោក​អ្នក) គឺ​ជា​បទ​ចោរ​កម្ម​ចូល​លួច​ទ្រព្យ​គេហ​ជន (Residential Burglary), សូម​ទូរស័ព្ទ​មក​ការិយា​ល័យ​នគរ​បាល​ ដើម្បី​ធ្វើ​សេចក្ដី​រាយ​ការណ៍​របស់​លោក​អ្នក។
  • ចោរ​កម្ម​លួច​ទ្រព្យ​ពី​ផ្ទះ​ណា​មួយ​ ដោយ​ភ្ញៀវ​ ឬ​មនុស្ស​ណា​ម្នាក់​ ដែល​ត្រូវ​បាន​គេ​អញ្ជើញ​​ (ដូច​ជា​កម្មករ​ធ្វើ​ការ, អ្នក​លក់​របស់​របរ, ។ល។)​ គឺ​ជា​បទ​ចោរ​កម្ម​លួច​ទ្រព្យ​ពី​អាគារ ហើយ​លោក​អ្នក​អាច​ធ្វើ​សេចក្ដី​រាយ​ការណ៍​អំពី​អំពើ​នេះ​តាម​បណ្ដាញ​អ៊ីន​ធឺ​ណិត។
  • ចោរ​កម្ម​លួច​ទ្រព្យ​ពី​ផ្ទះ​ណា​មួយ​ដោយ​មនុស្ស​ណា​ម្នាក់​ ដែល​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ ឬ​អនុញ្ញាត​ឲ្យ​ចូល​ផ្ទះ​ គឺ​ជា​បទ​ចោរ​កម្ម​ចូល​លួច​ទ្រព្យ​គេហ​ជន (Residential Burglary), សូម​ទូរស័ព្ទ​មក​ការិយា​ល័យ​នគរ​បាល​ ដើម្បី​ធ្វើ​សេចក្ដី​រាយ​ការណ៍​របស់​លោក​អ្នក។
  • ចោរ​កម្ម​លួច​ទ្រព្យ​ពី​រថ​យន្ត​ណា​មួយ​ ដែល​ត្រូវ​បាន​គេ​ចត​ក្នុង​យាន​ដ្ឋាន​ គឺ​ជា​បទ​ចោរ​កម្ម​ចូល​លួច​ទ្រព្យ​គេហ​ជន (Residential Burglary), សូម​ទូរស័ព្ទ​មក​ការិយា​ល័យ​នគរ​បាល​ ដើម្បី​ធ្វើ​សេចក្ដី​រាយ​ការណ៍​របស់​លោក​អ្នក។
  • ចោរ​កម្ម​លួច​ទ្រព្យ​ពី​រថ​យន្ត​ណា​មួយ​ ដែល​ត្រូវ​បាន​គេ​ចត​លើ​ទី​ធ្លា​សាធារណៈ ​គឺ​ជា​បទ​ចោរ​កម្ម​លួច​ទ្រព្យ​ពី​រថ​យន្ត ហើយ​លោក​អ្នក​អាច​ធ្វើ​សេចក្ដី​រាយ​ការណ៍​អំពី​អំពើ​នេះ​តាម​បណ្ដាញ​អ៊ីន​ធឺ​ណិត។
  • ចោរ​កម្ម​លួច​កង់​ណា​មួយ​ពី​ក្នុង​យាន​ដ្ឋាន​ គឺ​ជា​បទ​ចោរ​កម្ម​ចូល​លួច​ទ្រព្យ​គេហ​ជន (Residential Burglary), សូម​ទូរស័ព្ទ​មក​ការិយា​ល័យ​នគរ​បាល​ ដើម្បី​ធ្វើ​សេចក្ដី​រាយ​ការណ៍​របស់​លោក​អ្នក។
  • ចោរ​កម្ម​លួច​កង់​ណា​មួយ​ពី​ទី​ធ្លា​មុខ​ឬ​ក្រោយ​ផ្ទះ​ឬ​អាគារ​ គឺ​ជា​បទ​ចោរ​កម្ម​លួច​ទ្រព្យ​រាយ​ប៉ាយ ហើយ​លោក​អ្នក​អាច​ធ្វើ​សេចក្ដី​រាយ​ការណ៍​អំពី​អំពើ​នេះ​តាម​បណ្ដាញ​អ៊ីន​ធឺ​ណិត។
  • ចោរ​កម្ម​លួច​កាបូប​ស្ត្រី​ពី​កូន​រទេះ​សម្រាប់​ទិញ​អីវ៉ាន់​ នៅ​ក្នុង​ហាង​លក់​ទំនិញ​ណា​មួយ​​ គឺ​ជា​បទ​ចោរ​កម្ម​លួច​ទ្រព្យ​ពី​អាគារ ហើយ​លោក​អ្នក​អាច​ធ្វើ​សេចក្ដី​រាយ​ការណ៍​អំពី​អំពើ​នេះ​តាម​បណ្ដាញ​អ៊ីន​ធឺ​ណិត។
  • ចោរ​កម្ម​លួច​កាបូប​ស្ត្រី​ពី​កូន​រទេះ​សម្រាប់​ទិញ​អីវ៉ាន់​ នៅ​លើ​ទី​ធ្លា​ចត​យាន​យន្ត​ណា​មួយ​ គឺ​ជា​បទ​ចោរ​កម្ម​លួច​ទ្រព្យ​រាយ​ប៉ាយ ហើយ​លោក​អ្នក​អាច​ធ្វើ​សេចក្ដី​រាយ​ការណ៍​អំពី​អំពើ​នេះ​តាម​បណ្ដាញ​អ៊ីន​ធឺ​ណិត។
expand_less