Skip to main content

សូមស្វែងយល់ដឹងអំពីក្រុមអ្នកតស៊ូមាតិសហគមន៍សុខភាព (CHA) ហើយនិងកម្មវិធីឬព្រឹត្តិការណ៍ ផ្សេងៗ

សូមស្វែងយល់ដឹងអំពីក្រុមអ្នកតស៊ូមាតិសហគមន៍សុខភាព (CHA) ហើយនិងកម្មវិធីឬព្រឹត្តិការណ៍ ផ្សេងៗ

កម្មវិធីអ្នកតស៊ូមាតិសហគមន៍សុខភាពរបស់ក្រសួងសុខាភិបាលសុខភាពមានតួនាទីសំខាន់ខាងជួយផ្សព្វផ្សាយការពារសុវត្ថនៃសុខភាពសហគមន៍យើង គឺជួយផ្សព្វផ្សាយស្តីអំពីបញ្ហានិងសុវត្ថភាពក្នុងការទទួលទានត្រីនិងអាហារសមុទ្រ។ បច្ចុប្បន្ន ក្រសួងសុខភិបាលសុខភាពកំពុងតែធ្វើការរួមជាមួយនិងសហគមន៍ខ្មែរ សហគមន៍អេស្ពាញុល ហើយនិងសហគមន៍វៀតណាម ដែលមានតំណាងអ្នកស្ទូចពី
សហគមន៍និមួយៗ ជាពិសេសពួកគេប្រហែលជាអ្នកចូលចិត្តបរិភោគអាហារសមុទ្រដែលដែលមានសារជាតិគីមីពី ស្ទឹងឌូវ៉មមីស្សដែលកត់សំគាល់ជាស្ទឹងក្នុង (កម្មវិធីសិក្សាស្រាវជ្រាវរបស់អង្គការការពារបរិស្ថាន EPA’s LWD Fisher Study) ផងនោះដែរ។ សូមស្វែងយល់បន្ថែមអំពីកម្មវិធីរបស់ក្រុមអ្នកតស៊ូមាតិសហគមន៍សុខភាព (CHA) និមួយៗ ដូចជា ប្រវត្តរឿងរបស់អ្នកតស៊ូមានតិសហគមន៍សុខភាពជាវីឌីអូ digital stories ហើយនិងកម្មវីធីព្រឹត្តិការណ៍ផ្សេងៗនៅខាងក្រោម។

សូមជួបជាមួយនិងក្រុមអ្នកតស៊ូមាតិសហគមន៍សុខភាព

តួនាទីរបស់អ្នកតស៊ូមាតិសហគមន៍សុខភាព

ជាផ្នែកមួយនៃកម្មវិធីរបស់ក្រសួងសុខាភិបាលសុខភាព អង្គការ Just Health Action (JHA) បានចូលរួមសហការបង្កើត កម្មវិធីវិទ្យាស្ថានបង្ការការបរិភោគអាហារសមុទ្រស្ទឹងឌូវ៉មមីស្សរបស់អង្គការការពារ
បរិស្ថានស្រុកអាមេរិកសំរាប់បង្ហាត់ក្រុមអ្នកតស៊ូមាតិសហគមន៍សុខភាព។

ផ្អែកទៅលើគំរូកម្មវិធីសហគមន៍សុខភាពអ្នកធ្វើការប្រូមូទរ័ Community Health Worker/Promotor Model ជាក្រុមអ្នកធ្វើការផ្នែកខាងសុខភាពទំានាក់ទំនងផ្សព្វផ្សាយដល់សហគមន៍នាៗដែលមានប្រវត្តប្រឈមមុខការបញ្ហានិងការទទួលសេវានិងកម្មវិធីផ្សេងៗ។ កម្មវិធីហ្វឹកហាត់របស់ក្រសួងសុខាភិបាលសុខភាព គឺផ្អែកទៅលើសមត្តភាពឬកំលាំងឥទ្ធិពលរបស់អ្នកតស៊ូមាតិសុខភាព ទៅលើជំនាញវប្បធម៌ប្រពៃណី ហើយនិង ការផ្តល់អំណាចឲខ្លួន ទទឹមគ្នានិងការបង្កើនចំណេះដឹងដល់ខ្លួន(knowledge and skills) ក្នុងការផ្សព្វផ្សាយស្តីអំពីសុវត្ថភាពសំរាប់សុខភាពក្នុងការបរិភោគអាហារសមុទ្រដល់សហគមន

តួនាទីរបស់អ្នកតស៊ូមាតិសហគមន៍សុខភាព

  • ជាអ្នកដឹកមុខខាងផ្សព្វផ្សាយនិងការអប់រំដល់សមាជិកសហគមន៍ ដូចជាកម្មវិធីជួបជុំនៅសំណេះសំណាលនៅផ្ទះ កម្មវិធីចំអិនអាហារក្នុងចង្រ្កាន កម្មវិធីបង្ហាញធ្វើម្ហូប កម្មវិធីដំណើរតាមទូក កម្មវិធីជួបជាមួយយុវ័យ ហើយនិងកម្មវិធីជួបជុំក្នុងចំការក្រៅផ្ទះ ជាដើម។

  • សហការជាមួយនិងក្រសួងសុខាភិបាលសុខភាពដើម្បីស្ថាបនានិងបង្កើតនូវសម្ភារនិងឧបករណ័សម្រាប់ផ្សព្វផ្សាយតម្រូវតាមសេចក្តីត្រូវការរបស់សហគមន៍។

  • ផ្តល់អនុសាស្រ្តដល់អង្គការអំពីការសម្រេចចិត្តរបស់កម្មវិធី តួយ៉ាងក្នុងកម្មវិធីសមាគមអាហារូបត្ថម្ភសុខភាពល្អរបស់អង្គការការពារបរិស្ថាន និងកម្មវិធីគណកម្មាការដឹកមុខសុខភាពរសហគមន៍របស់ក្រសួង សុខាភិ បាលសុខភាព។
expand_less