Skip to main content
King County logo

ការ​ប្រមាថ​តាម​ទូរស័ព្ទ

សូម​ស្វាគមន៍​មក​កាន់​ប្រព័ន្ធ​រាយ​ការណ៍​លើ​បណ្ដាញ​អ៊ីនធឺណិត​របស់​ការិយាល័យ​នគរ​បាល​នៃ​តំបន់​ King County (King County Sheriff's Office Online Reporting System)។ លោក​អ្នក​អាច​រាយ​ការណ៍​អំពី​ឧបត្តិហេតុ​អ្វី​មួយ​ ដែល​បាន​កើត​ឡើង​ចំពោះ​លោក​អ្នក​ ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​រង់ចាំ​យូរ​​ ហើយ​លោក​អ្នក​អាច​បោះ​ពុម្ព​យក​សំណៅ​ចម្លង​ស្រប​ច្បាប់​បាន​ភ្លាមៗ។ បើ​លោក​អ្នក​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​ការ​ប្រមាថ​បៀត​បៀន​​តាម​ទូរស័ព្ទ​ច្រើន​ញយ​ដង, តែ​គ្មាន​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ,​ ពី​សំណាក់​ជន​ណា​ម្នាក់, ហើយ​លោក​អ្នក​មិន​ស្គាល់​ថា​ ជន​ដែល​បាន​ហៅ​ទូរស័ព្ទ​មក​ប្រមាថ​បៀត​បៀន​លោក​អ្នក​នោះ​ជា​នរណា​ទេ,​ នោះ​លោក​អ្នក​អាច​ប្រើ​ប្រព័ន្ធ​រាយ​ការណ៍​លើ​បណ្ដាញ​អ៊ីនធឺណិត​នេះ​ ដើម្បី​រាយ​ការណ៍​អំពី​ឧបត្តិ​ហេតុ​របស់​លោក​អ្នក។ នៅ​ក្នុង​អំឡុង​ពេល​ ដែល​លោក​អ្នក​កំពុង​ទទួល​រង​ការ​ប្រមាថ​បៀត​បៀន​តាម​ទូរស័ព្ទ,​ ប្រសិន​បើ​មាន​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ណា​មួយ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដល់​លោក​អ្នក,​ នោះ​លោក​អ្នក​គប្បី​ទូរស័ព្ទ​ទៅ​លេខ 9-1-1 ភ្លាម។ ប្រសិន​បើ​មាន​ការ​គំរាម​កំហែង​ដទៃៗ​ទៀត​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដល់​លោក​អ្នក​ ក៏​ប៉ុន្តែ​វា​មិន​ធ្ងន់​ធ្ងរ​ទេ, នោះ​សូម​លោក​អ្នក​ទូរស័ព្ទ​ទៅ​លេង (206) 296-3311។

មាន​ក្រុម​ហ៊ុន​ទូរស័ព្ទ​ជា​ច្រើន​កំពុង​ផ្ដល់​សេវា​បម្រើ​នៅ​ក្នុង​តំបន់​ King County ហើយ​ក្រុម​ហ៊ុន​នីមួយៗ​មាន​របៀប​ធ្វើ​ការ​រៀងៗ​ខ្លួន​ ដើម្បី​ជួយ​អតិថិ​ជន​របស់​ពួក​គេ​ ក្នុង​ការ​ប្រឈម​ទប់​ទល់​នឹង​ការ​ប្រមាថ​បៀត​បៀន​តាម​ទូរស័ព្ទ។ នៅ​មុន​ពេល​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ប្រព័ន្ធ​រាយ​ការណ៍​លើ​បណ្ដាញ​អ៊ីនធឺណិត​នេះ, សូម​លោក​អ្នក​ចំណាយ​ពេល​បន្តិច​ ដើម្បី​ពិនិត្យ​មើល​តម្រុយ​ជួយ​គំនិត​នានា​របស់​យើង​ខ្ញុំ​ សម្រាប់​ស្វែង​យល់​ព័ត៌មាន​ស្ដី​ពី​សេវា​បម្រើ​ ដែល​ក្រុម​ហ៊ុន​ទូរស័ព្ទ​ទាំង​នោះ​បាន​និង​កំពុង​ផ្ដល់​ ដើម្បី​ឲ្យ​យល់​ជ្រាប​អំពី​វិធាន​ការ​តម្រូវ​ខ្លះៗ ដែល​លោក​អ្នក​ត្រូវ​អនុវត្ត​តាម​ នៅ​មុន​ពេល​លោក​អ្នក​រាយ​ការណ៍​អំពី​ឧបត្តិ​ហេតុ​អ្វី​មួយ​របស់​លោក​អ្នក​ ទៅ​ភ្នាក់​ងារ​ប៉ូលិស។

នៅ​ក្រោយ​ពេល​បញ្ចប់​សេចក្ដី​រាយ​ការណ៍​របស់​លោក​អ្នក,​ បើ​សិន​ជា​មាន​ការ​តម្រូវ​ពី​ក្រុម​ហ៊ុន​ទូរស័ព្ទ​របស់​លោក​អ្នក,​ នោះ​សូម​ទាក់​ទង​ទៅ​ពួក​គេ​ ហើយ​ផ្ដល់​លេខ​នៃ​សេចក្ដី​រាយ​ការណ៍​ ដែល​លោក​អ្នក​បាន​ទទួល​​ ទៅ​ពួក​គេ​ នៅ​បន្ទាប់​ពី​ពេល​ដែល​លោក​អ្នក​បាន​បញ្ចប់​សេចក្ដី​រាយ​ការណ៍​នេះ។ លោក​អ្នក​អាច​ជួយ​យើង​ខ្ញុំ ដោយ​រក្សា​ទុក​នូវ​ពេល​វេលា (កាល​បរិច្ឆេទ​ និង​ពេល​ម៉ោង) ដែល​ការ​ប្រមាថ​បៀត​បៀន​តាម​ទូរស័ព្ទ​នោះ​បាន​កើត​ឡើង ហើយ​និង​លេខ​ទូរស័ព្ទ​របស់​ជន​ ដែល​បាន​ហៅ​មក​កាន់​ខ្សែ​ទូរស័ព្ទ​របស់​លោក​អ្នក (ប្រសិន​បើ​លោក​អ្នក​មាន​ ខល្ល័រ-អាយ​ឌី (caller ID))។

តាម​រយៈ​ការ​ចុច​ប៉ូតុង​ "ចាប់​ផ្ដើម​រាយ​ការណ៍" លោក​អ្នក​បាន​បញ្ជាក់​ជា​ផ្លូវ​ច្បាប់​ថា​ លោក​អ្នក​បាន​យល់​ជ្រាប់​ថា​ ការ​ធ្វើ​សេចក្ដី​រាយ​ការណ៍​ក្លែង​ក្លាយ​គឺ​ជា​បទ​ឧក្រិដ្ឋ។

បន្ទាប់ពីចុចតំណភ្ជាប់ខាងក្រោម អ្នកនឹងអាចបញ្ជូនរបាយការណ៍របស់អ្នក​ជាភាសា​អង់គ្លេស។ ប្រសិនបើអ្នកមិនអាចធ្វើដូច្នេះបានទេ សូមហៅមកកាន់ពួកយើងតាមលេខ (206) 296-3311 សម្រាប់ជំនួយ និងស្នើសុំអ្នកបកប្រែ។ ប្រសិនបើអ្នកត្រូវការ យើងអាចឲ្យនរណាម្នាក់ទាក់ទងអ្នក​ជាមួយអ្នកបកប្រែ​ដើម្បី​ជួយ​សរសេរ និងបញ្ជូនរបាយការណ៍របស់អ្នក។

អ្នកមានសិទ្ធិទ្ទ្ួលបានជំនួយភាសាដោយឥតគិតថ្លៃ។

អ្នកអាចដសន ើស ំឯកសារជាលាយលកខណ៍អ្កសរជាភាសារបស់អ្នក

ឬដសន ើស ំការបកខ្របផ្ទា ល់មាត់ពីអ្នកបកខ្របផ្ទា ល់មាត់

ខ្ែលមានលកខណៈសម្បតតិរគប់រាន់ដោយឥតគិតថ្លៃសរមាប់អ្នក។

ការបកខ្របផ្ទា ល់មាត់នឹងរតូវបានផ្ដល់ជូនអ្នកដោយឥតគិតថ្លៃ។

ចាប់​ផ្ដើម​រាយ​ការណ៍