Skip to main content

សេចក្ដីរាយការណ៍អំពីសកម្មភាពគ្រឿងញៀន (Cambodian)

សេចក្ដីរាយការណ៍អំពីសកម្មភាពគ្រឿងញៀន (Cambodian)

សេចក្ដី​រាយ​ការណ៍​អំពី​សកម្ម​ភាព​គ្រឿង​ញៀន

សូម​ស្វាគមន៍​មក​កាន់​ប្រព័ន្ធ​រាយ​ការណ៍​លើ​បណ្ដាញ​អ៊ីនធឺណិត​របស់​ការិយាល័យ​នគរ​បាល​នៃ​តំបន់ King County (King County Sheriff's Office Online Reporting System)។ លោក​អ្នក​អាច​រាយ​ការណ៍​អំពី​ឧបត្តិ​ហេត​របស់​លោក​អ្នក​ ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​រង់​ចាំ​យូរ​ទេ​ ព្រម​ទាំង​មាន​ជម្រើស​ អាច​បោះ​ពុម្ព​យក​សំណៅ​ចម្លង​ស្រប​ច្បាប់​បាន​ភ្លាមៗ ដោយ​ផ្អែក​លើ​ជម្រើស​នៃ​សេចក្ដី​រាយ​ការណ៍​ ដែល​លោក​អ្នក​បាន​ជ្រើស​រើស​បំពេញ។ សម្គាល់ ៖ បើ​លោក​អ្នក​ជឿ​ថា​ លោក​អ្នក​បាន​រក​ឃើញ​ទីតាំង​ចាក់​កាក​សំណល់​សារ​ធាតុ​គ្រឿង​ញៀន​ ពី​កន្លែង​ផលិត​សារ​ធាតុ​គីមី​ខុស​ច្បាប់​ (meth labs) ណា​មួយ​ ដែល​គួរ​ឲ្យ​សង្ស័យ, សូម​ទូរស័ព្ទ​ទាក់​ទង​លេខ (206) 296-3311 ដើម្បី​រាយ​ការណ៍​អំពី​ទីតាំង​នោះ។ ចូរ​កុំ​ចូល​ទៅ​ជិត​ ឬ​ប៉ះ​ពាល់​ធុង​ណា​មួយ​ ដែល​អាច​មាន​ផ្ទុក​នូវ​សារ​ធាតុ​គីមី​ឲ្យ​សោះ។

យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា​ សកម្ម​ភាព​គ្រឿង​ញៀន​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ភូមិ​ដ្ឋាន​របស់​លោក​អ្នក​យ៉ាង​ណា​នោះ។ ក្រៅ​ពី​ការ​បំពុល​បរិស្ថាន​ដែល​មាន​សព្វ​ថ្ងៃ ដូច​ជា​កន្លែង​ផលិត​សារ​ធាតុ​គីមី​ខុស​ច្បាប់​នេះ​ហើយ,​ បញ្ហា​ថ្នាំ​ញៀន​អាច​បំផ្លាញ​បូរណ​ភាព​ភូមិ​ដ្ឋាន​របស់​លោក​អ្នក​ដោយ​ងាយ​ និង​ដោយ​ឆាប់​រហ័ស។ ព័ត៌មាន​ដែល​លោក​អ្នក​ផ្ដល់​មក​យើង​ខ្ញុំ​ស្ដី​ពី​ការ​សង្ស័យ​ទៅ​លើ​ទី​កន្លែង​ផលិត, ទី​កន្លែង​ដាំ, ពួក​ឈ្មួញ, និង​ប្រភេទ​ថ្នាំ​ញៀន ដែល​ពាក់​ព័ន្ធ​នឹង​ឧបត្តិ​ហេតុ​ ដែល​លោក​អ្នក​កំពុង​រាយ​ការណ៍​នេះ​ នឹង​ជួយ​ដឹង​នាំ​យើង​ខ្ញុំ​ ទៅ​រក​ទី​កន្លែង​បញ្ហា​នានា​ក្នុង​សហគមន៍​របស់​លោក​អ្នក។

យើង​ខ្ញុំ​ចង់​ផ្ដល់​ជូន​លោក​អ្នក​នូវ​សមត្ថ​ភាព​រាយ​ការណ៍​អំពី​សកម្ម​ភាព​ថ្នាំ​ញៀន​ខុស​ច្បាប់​ ក្នុង​ភូមិ​ដ្ឋាន​របស់​លោក​អ្នក​ ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​ ហើយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ បើ​លោក​អ្នក​ចង់​រាយ​ការណ៍​ដោយ​អនាមិក (ក្នុង​ល័ក្ខ​ខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ), នោះ​លោក​អ្នក​អាច​រាយ​ការណ៍​ដូច្នោះ​បាន។ បើ​លោក​អ្នក​ចង់​បាន​សំណៅ​ចម្លង​នៃ​សេចក្ដី​រាយ​ការណ៍​របស់​លោក​អ្នក,​ នោះ​លោក​អ្នក​នឹង​ត្រូវ​ផ្ដល់​អាសយ​ដ្ឋាន​អ៊ីមែល​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ នៅ​ពេល​ណា​លោក​អ្នក​ឃើញ​សេចក្ដី​ណែនាំ​ឲ្យ​ផ្ដល់​វា។ ការ​ផ្ដល់​អាសយ​ដ្ឋាន​អ៊ីមែល​​នឹង​មិន​ផ្លាស់​ប្ដូរ​អំពី​អនាមិក​ភាព​របស់​លោក​អ្នក​ទេ ប្រសិន​បើ​ល័ក្ខ​ខ័ណ្ឌ​នេះ​ត្រូវ​បាន​លោក​អ្នក​ស្នើ​សុំ។

នៅ​ពេល​រាយ​ការណ៍​អំពី​ទី​តាំង​សកម្ម​ភាព​គ្រឿង​ញៀន, សូម​មេតា​ព្យា​យាម​ផ្ដល់​ព័ត៌មាន​ទាំង​អស់​ឲ្យ​បាន​ពិស្ដារ​ ទៅ​តាម​លទ្ធ​ភាព​ដែល​លោក​អ្នក​អាច​ធ្វើ​ទៅ​បាន។​ ហើយ​ក៏​សូម​ផ្ដល់​ផង​ដែរ​នូវ​ព័ត៌មាន​ ដែល​លោក​អ្នក​មាន​ទាំង​ប៉ុន្មាន​អំពី​មនុស្ស, យាន​យន្ត, ហើយ​ថែម​ទាំង​សូម​ពន្យល់​អំពី​មូល​ហេតុ​ ដែល​នាំ​ឲ្យ​លោក​អ្នក​គិត​ថា​ មាន​សកម្ម​ភាព​ខុស​ច្បាប់​កំពុង​កើត​ឡើង​នៅ​ទី​នោះ។

តាម​រយៈ​ការ​ចុច​ប៉ូតុង​ "ចាប់​ផ្ដើម​រាយ​ការណ៍" លោក​អ្នក​បាន​បញ្ជាក់​ជា​ផ្លូវ​ច្បាប់​ថា​ លោក​អ្នក​បាន​យល់​ជ្រាប់​ថា​ ការ​ធ្វើ​សេចក្ដី​រាយ​ការណ៍​ក្លែង​ក្លាយ​គឺ​ជា​បទ​ឧក្រិដ្ឋ។

បន្ទាប់ពីចុចតំណភ្ជាប់ខាងក្រោម អ្នកនឹងអាចបញ្ជូនរបាយការណ៍របស់អ្នក​ជាភាសា​អង់គ្លេស។ ប្រសិនបើអ្នកមិនអាចធ្វើដូច្នេះបានទេ សូមហៅមកកាន់ពួកយើងតាមលេខ (206) 296-3311 សម្រាប់ជំនួយ និងស្នើសុំអ្នកបកប្រែ។ ប្រសិនបើអ្នកត្រូវការ យើងអាចឲ្យនរណាម្នាក់ទាក់ទងអ្នក​ជាមួយអ្នកបកប្រែ​ដើម្បី​ជួយ​សរសេរ និងបញ្ជូនរបាយការណ៍របស់អ្នក។

អ្នកមានសិទ្ធិទ្ទ្ួលបានជំនួយភាសាដោយឥតគិតថ្លៃ។

អ្នកអាចដសន ើស ំឯកសារជាលាយលកខណ៍អ្កសរជាភាសារបស់អ្នក

ឬដសន ើស ំការបកខ្របផ្ទា ល់មាត់ពីអ្នកបកខ្របផ្ទា ល់មាត់

ខ្ែលមានលកខណៈសម្បតតិរគប់រាន់ដោយឥតគិតថ្លៃសរមាប់អ្នក។

ការបកខ្របផ្ទា ល់មាត់នឹងរតូវបានផ្ដល់ជូនអ្នកដោយឥតគិតថ្លៃ។

ចាប់​ផ្ដើម​រាយ​ការណ៍

expand_less