Skip to main content

ចោរកម្មលួចអត្តសញ្ញាណ (Cambodian)

ចោរកម្មលួចអត្តសញ្ញាណ (Cambodian)

សូម​ស្វាគមន៍​មក​កាន់​ប្រព័ន្ធ​រាយ​ការណ៍​លើ​បណ្ដាញ​អ៊ីនធឺណិត​របស់​ការិយាល័យ​នគរ​បាល​នៃ​តំបន់​ King County (King County Sheriff's Office Online Reporting System)។ លោក​អ្នក​អាច​រាយ​ការណ៍​អំពី​ឧបត្តិហេតុ​អ្វី​មួយ​ ដែល​បាន​កើត​ឡើង​ចំពោះ​លោក​អ្នក​ ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​រង់ចាំ​យូរ​​ ហើយ​អាច​បោះ​ពុម្ព​យក​សំណៅ​ចម្លង​ស្រប​ច្បាប់​បាន​ភ្លាមៗ។ បើ​លោក​អ្នក​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ចោរ​កម្ម​លួច​អត្តសញ្ញាណ, សូម​លោក​អ្នក​រក​ ហើយ​រក្សា​ទុក​ក្រដាស​ភ័ស្តុ​តាង, បង្កាន់​ដៃ, សែក​ដែល​គេ​ដូរ​ប្រាក់​រួច​ហើយ, និង​សំបុត្រ​ទាំង​អស់​ ដែល​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​នេះ។ យើង​ខ្ញុំ​អាច​នឹង​ទាក់​ទង​មក​លោក​អ្នក​ ដើម្បី​យក​វត្ថុ​ទាំង​នេះ។ សូម​រក្សា​ទុក​ឯក​សារ​ទាំង​អស់​នេះ​ ទៅ​តាម​លំដាប់​លំដោយ​ឬ​ប្រភេទ​របស់​វា​ ឲ្យ​បាន​ជាប់​លាប់​ជា​អចិន្ត្រៃយ៍។

(Federal Trade Commission, FTC) បាន​ឲ្យ​និយម​ន័យ​លើ​ចោរ​កម្ម​លួច​អត្តសញ្ញាណ​ថា​ “មនុស្ស​ដែល​លួច​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​លួច​បន្លំ ឬ​អំពើ​ចោរ​កម្ម​ ដោយ​មិន​ឲ្យ​លោក​អ្នក​ដឹង​ខ្លួន​”។ ជា​ធម្មតា, ចោរ​លួច​អត្តសញ្ញាណ​ គេ​លួច​យក​លេខ​សូសាល់​ ឬ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដទៃៗ​ទៀត​របស់​លោក​អ្នក​ ទៅ​ប្រើ​ប្រាស់​ ដើម្បី​ដាក់​ពាក្យ​សុំ​ប័ណ្ណ​ឥណទាន​ណា​មួយ​ក្នុង​នាម​របស់​លោក​អ្នក ឬ​ដើម្បី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ផ្សេងៗ​ទៀត។

នៅ​ពេល​លោក​អ្នក​រាយ​ការណ៍​អំពី​ការ​ត្រូវ​គេ​បន្លំ​ប្រើ​ប្រាស់​អត្តសញ្ញាណ​របស់​លោក​អ្នក, សូម​ត្រៀម​ផ្តល់ ៖

  • ឈ្មោះ​ពេញ, ខែថ្ងៃឆ្នាំ​កំណើត, លេខ​សូសាល់, លេខ​ប័ណ្ណ​បើក ឬ​លេខ​ប័ណ្ណ​អត្តសញ្ញាណ​របស់​លោក​អ្នក;

  • តើ​ការ​បន្លំ​នោះ​បាន​កើត​ឡើង​ដោយ​របៀប​ណា (ត្រូវ​គេ​លួច​សែក, លួច​លេខ​ឬ​ប័ណ្ណសូសាល់, ។ល។);

  • ឈ្មោះ​ធនាគារ​ដែល​ចេញ​ប័ណ្ណ Credit/Debit/ATM, សែក, ឲ្យ​ខ្ចី​ប្រាក់;

  • លេខ​គណនី (ប្រសិន​បើ​មាន);

  • របៀប​ដែល​លោក​អ្នក​ត្រូវ​បាន​គេ​ជូន​ដំណឹង​ឲ្យ​ដឹង​អំពី​បញ្ហា​នោះ (ត្រូវ​បាន​គេ​ផ្ដល់​សេចក្ដី​ជូន​ដំណឹង​អំពី​ការ​ទារ​ប្រាក់, ធនាគារ​បាន​ទូរស័ព្ទ​ទាក់​ទង​ទៅ​លោក​អ្នក​ ដើម្បី​បញ្ជាក់​ប្រាប់​អំពី​ការ​ផ្ទេរ​ប្រាក់, ទីភ្នាក់​ងារ​ទារ​បំណុល​បាន​ទូរស័ព្ទ​ទាក់​ទង​ទៅ​លោក​អ្នក​ ដើម្បី​បញ្ជាក់​ប្រាប់​អំពី​ការ​ជំពាក់​ប្រាក់, ។ល។);

  • រង្វង់​ពេល​វេលា​នៃ​ការ​ផ្ទេរ​ប្រាក់នានា។

លោក​អ្នក​អាច​ជួយ​ភ្នាក់​ងារ​មាន​សមត្ថ​កិច្ច​ ក្នុង​ការ​ប្រឹង​ប្រែង​តាម​វែក​មុខ​ឧក្រិដ្ឋ​កម្ម​ទាំង​នេះ​ ដូច​ត​ទៅ ៖

  1. ចូរ​ទាក់​ទង​ទៅ​ក្រសួង​ឥណ​ទាន​មួយ​ក្នុង​ចំណោម​ក្រសួង​ឥណ​ទាន​ទាំង​បី ដែល​បាន​រាយ​ឈ្មោះ​ជូន​ខាង​ក្រោម ហើយ​រាយ​ការណ៍​ប្រាប់​ពួក​គេ​អំពី​ការ​ត្រូវ​គេ​បន្លំ​ប្រើ​ប្រាស់​អត្តសញ្ញាណ​របស់​លោក​អ្នក។ ចូរ​ស្នើ​សុំ​ឲ្យ​គេ​បង្កក​សន្តិសុខ (security freeze) ឬ​ដាក់​បម្រាម​ស្តី​ពី​ការ​បន្លំ (fraud alert)។ ការ​បង្កក​សន្តិសុខ​មាន​ន័យ​ថា ព័ត៌មាន​ឥណ​ទាន​របស់​លោក​អ្នក​អាច​ត្រូវ​គេ​ចែក​រំលែក​ជា​មួយ​ម្ចាស់​បំណុល​សំខាន់ៗ (លោក​អ្នក​នឹង​ត្រូវ​បញ្ឈប់​ការ​បង្កក​ឥណ​ទាន​របស់​លោក​អ្នក​វិញ​ ប្រសិន​បើ​លោក​អ្នក​ចង់​ឲ្យ​កិច្ច​ការ​នេះ​ឈប់​បន្ត)។ បម្រាម​ស្ដីពី​ការ​បន្លំ​គឺ​ជា​សេចក្ដី​ជូន​ដំណឹង​ដល់​ទីភ្នាក់​ងារ​ផ្ដល់​របាយ​ការណ៍​ឥណ​ទាន​ ឲ្យ​គេ​ធ្វើ​ការ​ទាក់​ទង​មក​លោក​អ្នក​ នៅ​ពេល​ណា​គេ​ទទួល​បាន​បែប​បទ​ដាក់​ពាក្យ​សុំ​ប័ណ្ណ​ឥណ​ទាន​ថ្មី​ណា​មួយ​ ក្នុង​នាម​របស់​លោក​អ្នក។

  2. ចូរ​ផ្ញើ​សំណៅ​ចម្លង​នៃ​សេចក្ដី​រាយ​ការណ៍​ដល់​ប៉ូលិស​នេះ​ ទៅ​ទីភ្នាក់​ងារ​ផ្ដល់​របាយ​ការណ៍​ឥណ​ទាន​នានា​ ដែល​បាន​រាយ​ឈ្មោះ​ជូន​ខាង​ក្រោម។ ប្រសួង​ឥណ​ទាន​ត្រូវ​បាន​តម្រូវ​ឲ្យ​ទប់​ស្កាត់​ព័ត៌មាន​របស់​ជន​រង​គ្រោះ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ កំពុង​រង​គ្រោះ​ពី​អំពើ​ចោរ​កម្ម​លួច​អត្តសញ្ញាណ​ទាំង​អស់។ នៅ​ពេល​ណា​ទីភ្នាក់​ងារ​ផ្តល់​របាយ​ការណ៍​ឥណ​ទាន​ទាំង​នេះ​ទទួល​បាន​សេចក្ដី​រាយ​ការណ៍​ដល់​ប៉ូលិស​នេះ​ និង​សេចក្ដី​ស្នើ​សុំ​ពី​លោក​អ្នក​ហើយ, នោះ​ពួក​គេ​ត្រូវ​បាន​តម្រូវ​ ឲ្យ​ទប់​ស្កាត់​គ្រប់​ព័ត៌មាន​អកុសល​ទាំង​អស់ ដែល​បង្ក​ឡើង​ដោយ​អំពើ​ចោរ​កម្ម​លួច​អត្តសញ្ញាណ ពី​របាយ​ការណ៍​ឥណទាន​របស់​លោក​អ្នក។

  3. ចូរ​រាយ​ការណ៍​អំពី​ចោរ​កម្ម​លួច​អត្តសញ្ញាណ​ទៅ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ និង​ម្ចាស់​បំណុល​ដទៃៗ​ទៀត​របស់​លោក​អ្នក។

  4. ចូរ​កត់​ទុក​នូវ​ឈ្មោះ និង​លេខ​ទូរស័ព្ទ​របស់​ជន​នានា​ ដែល​លោក​អ្នក​បាន​ទាក់​ទង​ស្ដី​អំពី​គណនី​ ឬ​ការ​ប្រើ​ប្រាស់​អត្តសញ្ញាណ​របស់​លោក​អ្នក។

  5. ចូរ​រក្សា​ទុក​នូវ​សំណៅ​ចម្លង​នៃ​ធនាគារ​ និង​ប័ណ្ណ​ឥណ​ទាន​ទាំង​អស់​ ដែល​មាន​ចុះ​កំណត់​ត្រា​អំពី​ថ្លៃ​ជំពាក់​ប្រាក់​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​បន្លំ។

  6. ចូរ​រក្សា​ទុក​នូវ​សំណៅ​ចម្លង​នៃ​សំបុត្រ​ទារ​ប្រាក់​ ឬ​លិខិត​ឆ្លើយ​ឆ្លង​ជា​មួយ​ជន​ណា​ម្នាក់​ ដែល​ពាក់​ព័ន្ធ​នឹង​គណនី​នានា​ ដែល​បាន​បើក​ក្នុង​ឈ្មោះ​របស់​លោក​អ្នក។ ចូរ​សុំ​ឲ្យ​ក្រុម​ហ៊ុន​ទាំង​នោះ​ផ្តល់​មក​លោក​អ្នក​នូវ​ព័ត៌មាន​នានា​ ដែល​ពួក​គេ​អាច​នឹង​មាន​អំពី​ជន​ ដែល​បាន​បើក​គណនី​ដោយ​ប្រើ​ឈ្មោះ​របស់​លោក​អ្នក (ឧទាហរណ៍​ដូច​ជា​ សំណៅ​ចម្លង​នៃ​ប័ណ្ណ​បើក​បរ, អាសយ​ដ្ឋាន ឬ​លិខិត​​នានា​ ដែល​គេ​បាន​ផ្ញើ​ទៅ​កាន់​ជន​ ឬ​អាសយ​ដ្ឋាន​នោះ)។

  7. ប្រសិន​បើ​សំណុំ​រឿង​នេះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ភ្នាក់​ងារ​ស៊ើប​អង្កេត​ណា​ម្នាក់, នោះ​ចូរ​ធ្វើ​ការ​ដោយ​ផ្ទាល់​ជា​មួយ​ភ្នាក់​ងារ​រូប​នោះ ហើយ​ចូរ​ចែក​រំលែក​ព័ត៌មាន​ទាំង​អស់​ ដែល​លោក​អ្នក​អាច​នឹង​មាន​ ជា​មួយ​ភ្នាក់​ងារ​ស៊ើប​អង្កេត​នោះ។

  8. ចូរ​រក្សា​ទុក​នូវ​បញ្ជី​ឈ្មោះ, លេខ​ទូរស័ព្ទ និង​អាសយ​ដ្ឋាន​ (បើ​សិន​ជា​ដឹង) របស់​មនុស្ស​ ដែល​លោក​អ្នក​បាន​និ​យាយ​ជា​មួយ​នៅ​មុន​ពេល​ និង​ក្រោយ​ពេល​លោក​អ្នក​បាន​រាយ​ការណ៍​អំពី​ការ​បន្លំ​ការ​ប្រើ​ប្រាស់​អត្តសញ្ញាណ​របស់​លោក​អ្នក។ ចូរ​ចុះ​កំណត់​ហេតុ​សម្គាល់​លើ​ព័ត៌មាន​ដែល​លោក​អ្នក​បាន​ទទួល​ និង​កាល​បរិច្ឆេទ​នៃ​ការ​ទាក់​ទង​ជា​មួយ​មនុស្ស​ទាំង​ប៉ុន្មាន​ ដើម្បី​ទុក​ប្រើ​ប្រាស់​ក្នុង​ករណី​ ដែល​លោក​អ្នក​ត្រូវ​ការ​ទាក់​ទង​ទៅ​ពួក​គេ​នៅ​ថ្ងៃ​មុខៗ​ ដើម្បី​ស្នើ​សុំ​ព័ត៌មាន​បន្ថែម​ទៀត។

ធន​ធាន

គណៈ​កម្មា​ធិការ FTC ៖ http://www.ftc.gov/bcp/edu/microsites/idtheft/

វឹបសៃតិ៍​ក្រុម​ការ​ងារ​ត្រួត​ពិនិត្យ​ការ​បន្លំ​តាម​អ៊ីនធឺណិត​សហ​ព័ន្ធ (Federal Internet Fraud Task Force) ៖ www.ic3.gov

អគ្គ​មេធាវី ៖ វឹបសៃតិ៍​ស្ដីពី​ការ​បន្លំ​អត្តសញ្ញាណ​របស់​លោក Bob Ferguson ៖ http://www.atg.wa.gov/guardit.aspx

វឹបសៃតិ៍​នៃ​ក្រសួង​អាជ្ញា​ប័ណ្ណ​ទទួល​បន្ទុក​ចោរ​កម្ម​លួច​អត្តសញ្ញាណ ៖ www.dol.wa.gov/driverslicense/identitycrimes.html

ទីភ្នាក់​ងារ​ផ្ដល់​របាយ​កាណ៍​ឥណ​ទាន

Equifax
PO Box 740241, Atlanta, GA 30374-0241
ទូរស័ព្ទ ៖ (800) 525-6285
វឹបសៃតិ៍ ៖ www.equifax.com

Experian
PO Box 9701, Allen, TX 75013-0949
ទូរស័ព្ទ ៖ (888 )397-3742
វឹបសៃតិ៍ ៖ www.experian.com

TransUnion
PO Box 6790, Fullerton, CA 92834
ទូរស័ព្ទ ៖ (800) 680-7289
វឹបសៃតិ៍ ៖ www.transunion.com


ជំនួយ​ពាក់​ព័ន្ធ​បណ្ដឹង FTC (ទម្រង់​ដាក់​បណ្ដឹង​តាម​អ៊ីនធឺណិត) ៖

target

បើ​លោក​អ្នក​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ចោរ​កម្ម​លួច​អត្តសញ្ញាណ ហើយ​មាន​លក្ខណៈ​ស្រប​តាម​ល័ក្ខ​ខ័ណ្ឌ​តម្រូវ​នានា​ ដែល​បាន​បញ្ជាក់​លើ​គេហ​ទំព័រ​នៃ​បទ​ដ្ឋាន​រាយ​ការណ៍​តាម​បណ្ដាញ​អ៊ីន​ធឺណិត​នេះ, សូម​ចុច​លើ​តំណ (link) ខាង​ក្រោម​ ដើម្បី​ចាប់​ផ្ដើម​ធ្វើ​សេចក្ដី​រាយ​ការណ៍​របស់​លោក​អ្នក។

តាម​រយៈ​ការ​ចុច​ប៉ូតុង​ "ចាប់​ផ្ដើម​រាយ​ការណ៍" លោក​អ្នក​បាន​បញ្ជាក់​ជា​ផ្លូវ​ច្បាប់​ថា​ លោក​អ្នក​បាន​យល់​ជ្រាប់​ថា​ ការ​ធ្វើ​សេចក្ដី​រាយ​ការណ៍​ក្លែង​ក្លាយ​គឺ​ជា​បទ​ឧក្រិដ្ឋ។

បន្ទាប់ពីចុចតំណភ្ជាប់ខាងក្រោម អ្នកនឹងអាចបញ្ជូនរបាយការណ៍របស់អ្នក​ជាភាសា​អង់គ្លេស។ ប្រសិនបើអ្នកមិនអាចធ្វើដូច្នេះបានទេ សូមហៅមកកាន់ពួកយើងតាមលេខ (206) 296-3311 សម្រាប់ជំនួយ និងស្នើសុំអ្នកបកប្រែ។ ប្រសិនបើអ្នកត្រូវការ យើងអាចឲ្យនរណាម្នាក់ទាក់ទងអ្នក​ជាមួយអ្នកបកប្រែ​ដើម្បី​ជួយ​សរសេរ និងបញ្ជូនរបាយការណ៍របស់អ្នក។

អ្នកមានសិទ្ធិទ្ទ្ួលបានជំនួយភាសាដោយឥតគិតថ្លៃ។

អ្នកអាចដសន ើស ំឯកសារជាលាយលកខណ៍អ្កសរជាភាសារបស់អ្នក

ឬដសន ើស ំការបកខ្របផ្ទា ល់មាត់ពីអ្នកបកខ្របផ្ទា ល់មាត់

ខ្ែលមានលកខណៈសម្បតតិរគប់រាន់ដោយឥតគិតថ្លៃសរមាប់អ្នក។

ការបកខ្របផ្ទា ល់មាត់នឹងរតូវបានផ្ដល់ជូនអ្នកដោយឥតគិតថ្លៃ។

ចាប់​ផ្ដើម​រាយ​ការណ៍

expand_less