ការប្រមាថតាមទូរស័ព្ទ (Cambodian)
ការប្រមាថតាមទូរស័ព្ទ
សូមស្វាគមន៍មកកាន់ប្រព័ន្ធរាយការណ៍លើបណ្ដាញអ៊ីនធឺណិតរបស់ការិយាល័យនគរបាលនៃតំបន់ King County (King County Sheriff's Office Online Reporting System)។ លោកអ្នកអាចរាយការណ៍អំពីឧបត្តិហេតុអ្វីមួយ ដែលបានកើតឡើងចំពោះលោកអ្នក ដោយមិនចាំបាច់ចំណាយពេលរង់ចាំយូរ ហើយលោកអ្នកអាចបោះពុម្ពយកសំណៅចម្លងស្របច្បាប់បានភ្លាមៗ។ បើលោកអ្នកបានក្លាយជាជនរងគ្រោះនៃការប្រមាថបៀតបៀនតាមទូរស័ព្ទច្រើនញយដង, តែគ្មានការគំរាមកំហែងធ្ងន់ធ្ងរ, ពីសំណាក់ជនណាម្នាក់, ហើយលោកអ្នកមិនស្គាល់ថា ជនដែលបានហៅទូរស័ព្ទមកប្រមាថបៀតបៀនលោកអ្នកនោះជានរណាទេ, នោះលោកអ្នកអាចប្រើប្រព័ន្ធរាយការណ៍លើបណ្ដាញអ៊ីនធឺណិតនេះ ដើម្បីរាយការណ៍អំពីឧបត្តិហេតុរបស់លោកអ្នក។ នៅក្នុងអំឡុងពេល ដែលលោកអ្នកកំពុងទទួលរងការប្រមាថបៀតបៀនតាមទូរស័ព្ទ, ប្រសិនបើមានការគំរាមកំហែងធ្ងន់ធ្ងរណាមួយត្រូវបានគេធ្វើឡើងដល់លោកអ្នក, នោះលោកអ្នកគប្បីទូរស័ព្ទទៅលេខ 9-1-1 ភ្លាម។ ប្រសិនបើមានការគំរាមកំហែងដទៃៗទៀតត្រូវបានគេធ្វើឡើងដល់លោកអ្នក ក៏ប៉ុន្តែវាមិនធ្ងន់ធ្ងរទេ, នោះសូមលោកអ្នកទូរស័ព្ទទៅលេង (206) 296-3311។
មានក្រុមហ៊ុនទូរស័ព្ទជាច្រើនកំពុងផ្ដល់សេវាបម្រើនៅក្នុងតំបន់ King County ហើយក្រុមហ៊ុននីមួយៗមានរបៀបធ្វើការរៀងៗខ្លួន ដើម្បីជួយអតិថិជនរបស់ពួកគេ ក្នុងការប្រឈមទប់ទល់នឹងការប្រមាថបៀតបៀនតាមទូរស័ព្ទ។ នៅមុនពេលចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធរាយការណ៍លើបណ្ដាញអ៊ីនធឺណិតនេះ, សូមលោកអ្នកចំណាយពេលបន្តិច ដើម្បីពិនិត្យមើលតម្រុយជួយគំនិតនានារបស់យើងខ្ញុំ សម្រាប់ស្វែងយល់ព័ត៌មានស្ដីពីសេវាបម្រើ ដែលក្រុមហ៊ុនទូរស័ព្ទទាំងនោះបាននិងកំពុងផ្ដល់ ដើម្បីឲ្យយល់ជ្រាបអំពីវិធានការតម្រូវខ្លះៗ ដែលលោកអ្នកត្រូវអនុវត្តតាម នៅមុនពេលលោកអ្នករាយការណ៍អំពីឧបត្តិហេតុអ្វីមួយរបស់លោកអ្នក ទៅភ្នាក់ងារប៉ូលិស។
នៅក្រោយពេលបញ្ចប់សេចក្ដីរាយការណ៍របស់លោកអ្នក, បើសិនជាមានការតម្រូវពីក្រុមហ៊ុនទូរស័ព្ទរបស់លោកអ្នក, នោះសូមទាក់ទងទៅពួកគេ ហើយផ្ដល់លេខនៃសេចក្ដីរាយការណ៍ ដែលលោកអ្នកបានទទួល ទៅពួកគេ នៅបន្ទាប់ពីពេលដែលលោកអ្នកបានបញ្ចប់សេចក្ដីរាយការណ៍នេះ។ លោកអ្នកអាចជួយយើងខ្ញុំ ដោយរក្សាទុកនូវពេលវេលា (កាលបរិច្ឆេទ និងពេលម៉ោង) ដែលការប្រមាថបៀតបៀនតាមទូរស័ព្ទនោះបានកើតឡើង ហើយនិងលេខទូរស័ព្ទរបស់ជន ដែលបានហៅមកកាន់ខ្សែទូរស័ព្ទរបស់លោកអ្នក (ប្រសិនបើលោកអ្នកមាន ខល្ល័រ-អាយឌី (caller ID))។
តាមរយៈការចុចប៉ូតុង "ចាប់ផ្ដើមរាយការណ៍" លោកអ្នកបានបញ្ជាក់ជាផ្លូវច្បាប់ថា លោកអ្នកបានយល់ជ្រាប់ថា ការធ្វើសេចក្ដីរាយការណ៍ក្លែងក្លាយគឺជាបទឧក្រិដ្ឋ។
បន្ទាប់ពីចុចតំណភ្ជាប់ខាងក្រោម អ្នកនឹងអាចបញ្ជូនរបាយការណ៍របស់អ្នកជាភាសាអង់គ្លេស។ ប្រសិនបើអ្នកមិនអាចធ្វើដូច្នេះបានទេ សូមហៅមកកាន់ពួកយើងតាមលេខ (206) 296-3311 សម្រាប់ជំនួយ និងស្នើសុំអ្នកបកប្រែ។ ប្រសិនបើអ្នកត្រូវការ យើងអាចឲ្យនរណាម្នាក់ទាក់ទងអ្នកជាមួយអ្នកបកប្រែដើម្បីជួយសរសេរ និងបញ្ជូនរបាយការណ៍របស់អ្នក។
អ្នកមានសិទ្ធិទ្ទ្ួលបានជំនួយភាសាដោយឥតគិតថ្លៃ។
អ្នកអាចដសន ើស ំឯកសារជាលាយលកខណ៍អ្កសរជាភាសារបស់អ្នក
ឬដសន ើស ំការបកខ្របផ្ទា ល់មាត់ពីអ្នកបកខ្របផ្ទា ល់មាត់
ខ្ែលមានលកខណៈសម្បតតិរគប់រាន់ដោយឥតគិតថ្លៃសរមាប់អ្នក។
ការបកខ្របផ្ទា ល់មាត់នឹងរតូវបានផ្ដល់ជូនអ្នកដោយឥតគិតថ្លៃ។