Skip to main content

អំពី Fun to Catch, Toxic to Eat

អំពី Fun to Catch, Toxic to Eat

បង្កើនសុវត្ថភាពអំពីការបរិភោគអាហារសមុទ្រពីស្ទឹងឌូវ៉មមីស្សជាស្ទឹងដ៏កខ្វក់

គោលបំណងរបស់កម្មវិធីនេះ គឺជួយការពារសុខភាពរបស់អ្នកស្ទូចក្នុងសហគមន័៍ ជាពិសេសស្រ្តីមានផ្ទៃ ស្រ្តីបំបៅដោះកូន និងកូនក្មេងតូចដើម្បីឲជៀសវាងក្នុងការបរិភោគត្រីឬអាហារសមុទ្រដែលមានសារជាតិគីមីពុលក្នុងស្ទឹងឌូវ៉មមីស្ស ដែលគេចាត់ទុកថា (superfund site)
ក្រសួងសុខាភិបាលសុខភាពក្រុងស៊ីអាថុលនិងឃីងខោនធី ជាអ្នកដឹកមុខរបស់កម្មវិធីឲអង្គការការពារបរិស្ថាន (EPA)។ កម្មវិធីនេះជាផ្នែកមួយនៃគម្រោងរបស់អង្គការការពារបរិស្ថានក្នុងការសំអាតស្ទឹងឌូវ៉មមីស្ស។

កម្មវិធីផ្តោតទៅលើក្រុមអ្នកស្ទូចរបស់ជនអន្តោប្រវេសន៍អស៊ីអគ្នេយ៍ហើយនិងជនជាតិអេស្ពាញុលសហ

ការសិក្សាស្រាវជ្រាវមួយរបស់អង្គការការពារបរិស្ថានបានសិក្សាយល់ដឹងថា ជាង២០ក្រុមពូជសាសន៍បានស្ទុចត្រីនៅស្ទឹងឌូវ៉មមីស្ស។ ក្រុមអ្នកស្ទូចត្រីចេញពីសហគមន៍និងមានសញ្ជាតិ
អាស៊ីអគ្នេយ៍ កោះប៉ាស៊ីហ្វិក និងក្រុមអន្តោប្រវេសន៍អេស្ពាញុល។

សញ្ញាបំរាមមិនមានប្រសិទ្ធភាពល្អប្រសើក្នុងការផ្សព្វផ្សាយដល់អ្នកស្ទូចទាំងអស់នោះ ជាពិសេសពួកគេមិនសូវចេះភាសារអង្គគ្លេស ពួក អ្នកស្ទូចភាគច្រើននិយាយភាសារ វៀតណាម ខ្មែរ ហើយនិង
អេស្ពាញុល។

កម្មវីធីនេះផ្តោតទៅលើការផ្ដល់ពត៌មានដល់ក្រុមអ្នកស្ទូចដែលមានសញ្ជាតិចំរុះនៅស្ទឹងឌូវ៉មមីស្ស ថែមទាំងផ្តល់ពត៌មានដល់ស្រ្តីមានផ្ទៃ ស្រ្តីបំបៅដោះកូន ហើយនិងកូនក្មេងតូច ណាដែលទទួលបានឬចំអិននិងបរិភោគត្រីឬអាហារសមុទ្រស្ទូចជាការកំសាន្តពីទីជិតៗក្នុងក្រុងឬតំបន់នាៗ។

EPA's Duwamish Fisher Study fact sheet: ការនេសាទត្រីនៅទន្លេឌុវ៉ាមីស (Duwamish River) តើយើងបានយល់ដឹងអ្វីខ្លះ ហើយតើយើងត្រូវធ្វើអ្វីខ្លះ នៅពេលក្រោយទៀត?

ទំនាក់ទំនង មកកម្មវិធី

Public Health — Seattle & King County

Sinang Lee, Program Lead
206-263-1192, sinang.lee@kingcounty.gov
Also speaks: Khmer

Khanh Ho, Community Engagement Coordinator
206-263-0906, khho@kingcounty.gov
Also speaks: Vietnamese, Spanish


Environmental Protection Agency Region 10

Rebecca Chu, Remedial Project Manager
206-553-1774, chu.rebecca@epa.gov

Julie Congdon, Lead Community Involvement Coordinator
206-553-2752, congdon.julie@epa.gov

វិធីសាស្រ្តមូលដ្ឋានសហគមន៍ជា

កម្មវិធីនេះឆ្លុះបញ្ជាំងទៅលើគោលការណ៍យុត្តិធម៌បរិស្ថាន:

លើកកំពស់សមត្តភាព – ជួលនិងហ្វឹកហាត់សមាជីកសហគមន៍ដើម្បីធ្វើការផ្សព្វផ្សាយ។

ចូលរួមយ៉ាងសកម្មនិងមានន័យ – បង្កើតឲមានសម្ភារះនិងឧប្បកណ៍ ហើយនិងគម្រោងជាមួយនិងយោបល់ផ្តល់ពីសហគមន៍។

ល់សិទ្ធបង្កើនអំណាច – គាំទ្រសម្លេងរបស់សមាជិកសហគមន៍ក្នុងការសម្រេចចិត្តលើបញ្ហានេះ។

ក្នុងឆ្នាំ២០១៨ ក្រសួងសុខាភិបាលសុខភាពបានសហការជាមួយជាមួយអង្កការ ECOSS ហើយនិងអង្កការ Just Health Actionបង្ហាត់ក្រុមអ្នកតស៊ូ
មាតិសហគមន៍សុខភាព (CHAs)

ដែលមានក្រុមអ្នកស្ទូច មានក្រុមខ្មែរ វៀតណាម និងក្រុមអេស្ពាញុល ចូលរួមផ្តើម បង្កើតសម្រេច និងអនុវត្តឲសមស្របនិងសេចក្តីត្រូវការរបស់សហគមន៍សំរាប់ផ្សព្វផ្សាយទៅដល់សហគមន៍។

ក្រសួងសុខាភិបាលសុខភាព ដឹកមុខខាងក្រុមគណះកម្មការដឹកនាំឬក្រុមប្រឹក្សាជាមួយនិងក្រុមអ្នកតស៊ូមាតិសុខភាព ហើយនិងតំណាងសហគមន៍នាៗដើម្បីចាប់យកមាតិពេលកំពុងសំរេចគម្រោង អនុវត្ត ហើយនិងការវាយតម្លៃរបស់កម្មវិធី

Community Informs All Stages

គម្រោងស្ថាប័នគ្រប់គ្រងការអនុវត្តហើយនិងការធានារាប់រង(ICIAP)

គម្រោងស្ថាប័នគ្រប់គ្រងការអនុវត្តហើយនិងការធានារាប់រង (ICIAP) បម្រើជាផែនទីបង្ហាញផ្លូវដែលណែនាំកម្មវិធី Fun to Catch Toxic to Eat ដើម្បីឆ្ពោះទៅកាន់គោលដៅ។

គម្រោងនេះនិងពិពណ៌នាអំពីយុទ្ធសាស្ត្រសំខាន់ក្នុងការបង្កើនការបរិភោគអាហារសមុទ្រសម្រាប់សុខភាពល្អដែលអាចអនុវត្តនៅក្នុងសាលភាពនៃកម្មវិធី។

លើសពីនេះទៅទៀត (ICIAP) ផ្តល់អនុសាសន៍សម្រាប់ដៃគូរសហការក្នុងការដំណោះស្រាយនូវឧបសគ្គណាដែលនៅក្រៅសាលភាពកម្មវិធីរបស់អង្គការការពារបរិស្ថាន។

គម្រោងនេះគឺផ្អែកលើអត្ថតម្លៃមតិចេញពីគណកម្មការដឹកនាំសហគមន៍ ក្នុងខែ June 2018 -May 2019 ដែលមានសមាជិកពីក្រុមអ្នកនេសាទពីសាសន៍ វៀតណាម ខ្មែរ និងអេស្ពាញ។ (ICIAP)និងមានការកែតម្រូវឬបន្ថែមបន្ថយអាស្រ័យលើនូវការវាយតម្លៃ ការត្រួត
រពិនិត្យពិច័្ចយ ហើយនិងការផ្តល់មតិពីសហគមន៍ក្នុងកំឡុងពេលដែលកិច្ចការកំពុងសំអាតស្ទឹងឌូវ៉មមីស្ស Superfund Site

expand_less