Skip to main content
King County logo

សំណួរ​ដែល​គេ​សួរ​ជា​ញឹក​ញាប់​ស្ដី​ពី​ការ​រាយ​ការណ៍​ប្រាប់​ប៉ូលិស​តាម​អ៊ីនធឺណិត

សំណួរ

តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច ប្រសិន​បើ​ការ​រាយ​ការណ៍​អំពី​ឧបត្តិ​ហេតុ​ប្រាប់​ប៉ូលិស​តាម​អ៊ីនធឺណិត​មិន​ត្រូវ​កាលៈ​ទេសៈ​សម្រាប់​ខ្ញុំ?

 

ចម្លើយ

បើ​ឧបត្តិ​ហេតុ​របស់​លោក​អ្នក​ជា​រឿង​អាសន្ន, ចូរ​ហៅ 9-1-1 ជា​បន្ទាន់។ បើ​មិន​មែន​ជា​រឿង​អាសន្ន​ទេ, ចូរ​ហៅ​ទៅ​លេខ​​ (206) 296-3311។

 

 

សំណួរ

តើ​ជន​ជាប់​សង្ស័យ​ដែល​ត្រូវ​គេ​ស្គាល់​មុខ​ជា​អ្វី?

 

ចម្លើយ

ជន​ជាប់​សង្ស័យ​ដែល​ត្រូវ​គេ​ស្គាល់​មុខ​គឺ​ជា​ជន​ ដែល​លោក​អ្នក​ ឬ​មនុស្ស​ម្នា​ផ្សេងៗ​ទៀត​ស្គាល់​មុខ, ឬ​ដឹង​ទី​កន្លែង​រក​ជន​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នោះ, ឬ​លោក​អ្នក​អាច​ប្រាប់​លេខ​ស្លាក​អាជ្ញា​ប័ណ្ណ​ (license plate number) នៃ​យាន​យន្ត​ ដែល​ជន​ជាប់​សង្ស័យ​(ទាំង​ប៉ុន្មាន)​នោះ​បាន​ជិះ។ លោក​អ្នក​នឹង​ត្រូវ​ហៅ​ទៅ​លេខ (206) 296-3311 ដើម្បី​ធ្វើ​សេចក្ដី​រាយ​ការណ៍ នៅ​ពេល​លោក​អ្នក​មាន​ព័ត៌មាន​នេះ។

សម្គាល់ ៖ ករណី​នេះ​មិន​អនុវត្ត​លើ​បណ្ដឹង​ស្តី​ពី​យាន​យន្ត​ដែល​ត្រូវ​គេ​ទុក​ចោល (Abandoned Vehicle Complaints) ឬ​សេចក្ដី​រាយ​ការណ៍​ស្ដី​ពី​សកម្ម​ភាព​ប្រើ​ប្រាស់​គ្រឿង​ញៀន​ (Narcotics Activity Reports) ទេ។ ការ​ដាក់​​បញ្ចូល​ព័ត៌មាន​នានា​ ដែល​ពាក់​ព័ន្ធ​នឹង​ជន​ជាប់​សង្ស័យ​ នៅ​ក្នុង​សេចក្ដី​រាយ​ការណ៍​ទាំង​នេះ​ ត្រូវ​បាន​អនុញ្ញាត​ទាំង​ស្រុង។

 

 

សំណួរ

បើ​ករណី​នេះ​កើត​ឡើង​នៅ​ក្រុង​ផ្សេង, តើ​ខ្ញុំ​អាច​រាយ​ការណ៍​ប្រាប់​ទៅ​ការិយាល័យ​នគរ​បាល​ស៊ើរីវ្វ​នៃ​តំបន់​នេះ​បាន​ទេ?

 

ចម្លើយ

មិន​បាន​ទេ។ ប្រសិន​បើ​បទ​ឧក្រិដ្ឋ​នេះ​បាន​កើត​ឡើង​នៅ​ក្រុង​ណា​មួយ​ក្រៅ​ពី​ក្រុង​ ដែល​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ការិយា​ល័យ​នគរ​បាន​តំបន់ King County (King County Sheriff’s Office), នោះ​សូម​ទូរស័ព្ទ​ទាក់​ទង​ទៅ​ក្រសួង​ប៉ូលិសក្រុង​ដែល​​ប្រចាំ​ការ​នៅ​ក្នុង​ក្រុង​ដែល​បទ​ឧក្រិដ្ឋ​នេះ​បាន​កើត​ឡើង។

 

 

សំណួរ

ចុះ​បើ​ឧបត្តិ​ហេតុ​នេះ​បាន​កើត​ឡើង​នៅ​តាម​ថ្នល់​ស្ដេត​ហ្វ្រ៊ីវេយ៍ (State Freeway)?

 

ចម្លើយ

សូម​ទូរស័ព្ទ​ទាក់​ទង​ទៅ​នគរ​បាល​ស្ដេត​ប៉ាត្រូល​របស់​រដ្ឋ​វ៉ាស៊ីនតោន (Washington State Patrol) តាម​លេខ​ (425) 649-4370 ដែល​គ្រប់​គ្រង​ដែន​សមត្ថ​កិច្ច​នៅ​ក្នុង​តំបន់ King County។